លោក ហ៊ុន សែន អំពាវ​នា​ឲ្យ​ពលរដ្ឋ​ថែរក្សា​សន្តិភាព​និង​ប្រឆាំង​អ្នក​បង្ក​ជម្លោះ

ដោយ ថា កិត្យា
2016-04-14
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន សៀមរាប ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​រូប​ជាមួយ​ពលរដ្ឋ​​នៅ​តំបន់​អង្គរ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៦ ក្នុង​ឱកាស​ដែល​លោក​ចូលរួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។ RFA/Sorn Chanratha


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា រួបរួម​គ្នា​ថែរក្សា​សន្តិភាព និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ណា​ដែល​មាន​បំណង​បង្ក​អរិភាព ឬ​បង្ក​បញ្ហា។ រី​ឯ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល យល់​ថា ការ​រួម​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​រដ្ឋាភិបាល​មិន​គួរ​ចាត់​ទុក​អ្នក​នយោបាយ​បក្ស​ផ្សេង​ទៀត​ជា​គូបដិបក្ខ​នោះ​ទេ។

ស្រប​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់​រួបរួម​ថែរក្សា​សន្តិភាព ដើម្បី​បន្ត​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​ជឿនលឿន និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​ដែល​ចង់​បង្ក​អរិភាព​ក្នុង​ប្រទេស ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ លោក​ក៏​បាន​ស្នើ​ឲ្យ​បណ្ដា​មិត្ត​បរទេស​យោគយល់​នូវ​ចំណាត់​ការ​ទាំង​ឡាយ​លើ​ជន​ប៉ុនប៉ង​បង្ក​ចលាចល​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​សង្គម​កម្ពុជា ផង​ដែរ៖ «យើង​មាន​វប្បធម៌​នៃ​ការ​អត់ឱន និង​វប្បធម៌​សន្តិភាព ប៉ុន្តែ​យើង​មិន​លើកលែង​ចំពោះ​ជន​ណា​ក៏ដោយ​ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​អស្ថិរភាព ដែល​ជា​អតីតកាល​ដ៏​ជូរចត់​របស់​កម្ពុជា។ សង្ឃឹម​ថា ប្រជាជន​កម្ពុជា ទាំង​អស់​ដើម្បី​ថែរក្សា​នូវ​សុខ​សន្តិភាព»

​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​វក នៅ​តំបន់​អង្គរ ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា។

​ការ​សុំ​យោគយល់​ពី​បណ្ដា​មិត្ត​បរទេស​ពី​សំណាក់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​មាន​ការ​រិះគន់​ច្រើន​ទាក់ទង​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​រឿង​ផែនទី ដែល​លោក ហ៊ុន សែន អះអាង​ថា ក្លែងក្លាយ។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​រួបរួម​គ្នា​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ផលប្រយោជន៍​ជាតិ ហើយ​រដ្ឋាភិបាល​មិន​ត្រូវ​ចាត់​ទុក​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​គូបដិបក្ខ​នោះ​ឡើយ៖ «ចាត់​ទុក​អ្នក​ណា​ដែល​រួម​ចំណែក​ក្នុង​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​សត្រូវ គឺ​អត់​ទេ ខុស​គ្នា​តែ​ទស្សនៈ​ទេ តែ​យើង​ជា​ខ្មែរ​ដែល​មាន​កាតព្វកិច្ច​ការពារ និង​កសាង​ជាតិ​របស់​យើង»

​ចំណែក​អគ្គលេខាធិការ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា មេដឹកនាំ​នយោបាយ​ត្រូវ​ធ្វើ​ជា​គំរូ​នៃ​ការ​រួបរួម​គ្នា និង​ចេះ​អត់ឱន​អធ្យាស្រ័យ​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​ជា​មុន​សិន។ លោក​ថា មេដឹកនាំ​មិន​ត្រូវ​រវល់​រឿង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​ចង់​ដៃគូ​នយោបាយ​បាយ​ម្ខាង​ទៀត​នោះ​ទេ ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ។ រដ្ឋាភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជជែក​គ្នា​ពី​រឿង​ជាតិ​ឲ្យ​បាន​ច្រើន មិន​គួរ​បំបិទ​ពហុ​គំនិត​ក្នុង​ការ​ជជែក​រឿង​ជាតិ​នោះ​ឡើយ៖ «បើ ​មេដឹកនាំ​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា និង​ផ្ចាញ់ផ្ចាល​គ្នា​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បង្ក្រាប​សំឡេង​ក្រុម​នយោបាយ​ផ្សេងៗ។ ខ្ញុំ​គិត​ថា មិន​មែន​ជា​គំរូ​សម្រាប់​ជាតិ​ទេ»

​លោក សួន ប៊ុនស័ក្តិ បន្ត​ថា ការ​សុំ​យោគយល់​របស់​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជា​ការ​គួរ​សម​មួយ ប៉ុន្តែ​ទង្វើ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​គឺ​មិន​អាច​បំបិទ​មាត់​របស់​អន្តរជាតិ​មិន​ឲ្យ​រិះគន់​បាន​ទេ៖ «មធ្យោបាយ​ដែល​ល្អ និង​មាន​ការ​យោគយល់​ពី​ខាង​ក្រៅ គឺ​មាន​តែ​យើង​ធ្វើ​អំពើ​ល្អ អំពើ​ដែល​អធ្យាស្រ័យ ឬ​អំពើ​នីតិរដ្ឋ​នៅ​កម្ពុជា ទើប​មាន​ការ​គាំទ្រ​ពី​ថ្នាក់​ជាតិ និង​អន្តរជាតិ»

​មជ្ឈដ្ឋាន​ទូទៅ​សង្កេត​ឃើញ​ថា ស្ថានការណ៍​នយោបាយ​ខ្មែរ​ហាក់​កំពុង​ឡើង​កម្ដៅ​ខ្លាំង​ក្រោយ​ពី​លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់​ខ្លួន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា សកម្មភាព​របស់​លោក អ៊ុំ សំអាន ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី និង​ផែនដី​នោះ គឺ​ជា​ការ​បំពេញ​តួនាទី​របស់​តំណាងរាស្ត្រ​ដ៏​ត្រឹមត្រូវ​ដើម្បី​ប្រយោជន៍​ជាតិ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ដោះលែង​លោក អ៊ុំ សំអាន វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



លោក​ ហ៊ុន​ សែន​ អំ​ពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​រួប​រួម​គ្នា​ថែ​រក្សា​សន្តិ​ភាព

2016-04-14
វីដេអូ វិទ្យុអាស៊ីសេរី


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន អំពាវ​នា​ឲ្យ​ពលរដ្ឋ​ថែរក្សា​សន្តិភាព​និង​ប្រឆាំង​អ្នក​បង្ក​ជម្លោះ"

  1. ?? says:

    this guy said maintain peace where is peace how it look like ????? I can see any peace in this small hole at all. all I see and hearing from people was , land crabbing , deforestation, the lost of land from border demarcation , Vietnamese came to live in this small hole freely, expressly this group of thug became millionaire. one man government order to all his followers , sentencing any one who again his policy , jailing some nationalist , this was the true action that this evil man did in the past. he was murder a lot of Cambodian nationalist and he still continuous to make harm to them because he scare to lost his dictator’s powers . please be aware of this fake GOD of the century . of cause Cambodian is having a bit of peace was cam from UN if not HUN SEN and his group should have been killed half of Cambodian population . although we are seeing some peace but the peace was only for his followers .

  2. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice