ស្ត្រី​ម្នាក់​ព្យាយាម​យក​ញត្តិ​ជូន​នាយករដ្ឋមន្ត្រី​ដើម្បី​រក​យុត្តិធម៌​ឲ្យ​លោក ហេង ពៅ

ដោយ​ សុ ជីវី
2016-04-14
RFA

ម៉ៅ ស៊ីណាត ៨៥៥ ២០១៦
ស្ត្រី​វ័យ​ឈ្មោះ ម៉ៅ ស៊ីណាត ដែល​ព្យាយាម​យក​ញត្តិ​ទៅ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រក​យុត្តិធម៌​ឲ្យ​លោក ហេង ពៅ អតីត​ស្នងការ​រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


ស្ត្រី​វ័យ​ជាង ៤០​ឆ្នាំ ឈ្មោះ ម៉ៅ ស៊ីណាត ដែល​ព្យាយាម​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ។ លោកស្រី​ព្យាយាម​យក​ញត្តិ​ទៅ​ជូន​លោក ហ៊ុន សែន ដើម្បី​រក​យុត្តិធម៌​អោយ​លោក ហេង ពៅ ដែល​ជា​អតីត​ស្នងការ​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​លោក ហេង ពៅ កំពុង​ជាប់​ពន្ធនាគារ ដោយ​តុលាការ​កាត់​ទោស​អោយ​លោក​ជាប់​ពន្ធនាគារ​សរុប​មិន​តិច​ជាង ១០០​ឆ្នាំ​ទេ ពី​បទឧក្រិដ្ឋ​មួយ​ចំនួន។ អ្នកស្រី​ព្យាយាម​ចូល​ជួប​លោក ហ៊ុន សែន នៅ​ខណៈ​លោក​នាយករដ្ឋមន្ត្រី​កំពុង​បើក​សម្ពោធ​កម្មវិធី​អង្គរ​សង្ក្រាន្ត នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា នេះ ដើម្បី​ដាក់​ញត្តិ​ស្នើ​អោយ​ដោះលែង​លោក ហេង ពៅ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី។

តើ​មាន​មូលហេតុ​អ្វី​ដែល​នាំ​អោយ​ស្ត្រី​រូប​នេះ​ប្រឹងប្រែង​រក​យុត្តិធម៌​អោយ​លោក ហេង ពៅ?

សូម​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី កញ្ញា អ៊ូ បាណុង ជាមួយ​លោកស្រី ម៉ៅ ស៊ីណាត ជុំវិញ​រឿង​នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



កូន​លោក​ហេង ​ពៅ​ព្យា​យាម​ជួប​លោក​នា​យក​រដ្ឋ​មន្ត្រី​

2016-04-14
វីដេអូ វិទ្យុអាស៊ីសេរី


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ស្ត្រី​ម្នាក់​ព្យាយាម​យក​ញត្តិ​ជូន​នាយករដ្ឋមន្ត្រី​ដើម្បី​រក​យុត្តិធម៌​ឲ្យ​លោក ហេង ពៅ"

  1. VengSreng(chorngAhkheit) says:

    Heng Pow and Hun Sen both are criminal; they were the same team. Heng Pow knows many crimes that Hun Sen did; he could be an important witness about Hun Sen criminal cases. They had committed crimes together when they trust each other. Then Hun Sen is suspicious of Heng Pow revealing his secret crimes. Hun Sen imprisoned Heng Pow to shut up his mouth. So hun Sen will not release Heng Pow. At lease, Hun Sen will give Heng Pow brain damage injection, so Heng Pow becomes mentally ill and can’t remember anything. Hun sen order Hun Manet to do this.