ដោយ យន់ សាមៀន
2016-04-15
RFA

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
![]()
តុលាការនៅសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត បណ្តឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា និងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីករណីឃុំឃាំងមនុស្សខុសច្បាប់ ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងអំពើភេរវកម្មអន្តរជាតិ។ អាជ្ញាធរអាមេរិកក៏កំពុងស៊ើបអង្កេតករណីអង្គរក្សលោក ហ៊ុន ម៉ាណែត ពីការប្រើប្រាស់អំពើហិង្សា វាយប្រហារស្មៀនមេធាវីម្នាក់ឲ្យរងរបួសធ្ងន់ នៅពេលលោកព្យាយាមប្រគល់ដីការកោះហៅ លោក ហ៊ុន ម៉ាណែតឲ្យទៅឆ្លើយបំភ្លឺចំពោះការចោទប្រកាន់។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត នៅមានរយៈពេលប្រមាណ៣០ថ្ងៃដើម្បីទៅឆ្លើយបំភ្លឺនៅតុលាការអាមេរិក ពាក់ព័ន្ធនឹងបណ្តឹងប្រឆាំងរូបលោក និងរដ្ឋាភិបាលឪពុកលោក ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ នេះបើតាមការអះអាងរបស់មេធាវីអាមេរិក លោក មូ័រតុន ក្លារ (Morton Sklar)។
លោក មូ័រតុន ក្លារ ជាមេធាវី របស់ភរិយាលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្ដឹងលោក ហ៊ុន ម៉ាណែត ទៅតុលាការសហព័ន្ធអាមេរិក នៅក្រុងឡូសអែនជឺឡេស (Los Angeles) ពីបទធ្វើទារុណកម្ម និងអំពើភេរវកម្ម។ លោកថាបណ្តឹងនេះ ធ្វើឡើងចំពេលដែលលោក ហ៊ុន ម៉ាណែត កំពុងមានវត្តមាននៅអាមេរិក។ តាមច្បាប់អាមេរិក តុលាការត្រូវផ្ដល់ឯកសារកោះទៅជនចុងចោទ ក្នុងរយៈពេល៥ថ្ងៃក្រោយមានបណ្ដឹងនៅតុលាការ៖ «បណ្តឹងរបស់យើងមិនមែនប្តឹងតែលោក ហ៊ុន ម៉ាណែតម្នាក់ទេ គឺយើងប្តឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បណ្តឹងនេះ ជាករណីកម្រណាស់ ជាពិសេសករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។ ករណីនេះជាករណីដំបូងមិនធ្លាប់មានកាលពីមុនទេ»។
លោកបន្ថែមទៀតថា តុលាការសហរដ្ឋអាមេរិកនឹងអាចពិនិត្យបណ្តឹងរបស់លោក ដោយសារតែតុលាការកម្ពុជាឋិតនៅក្រោមគំនាបនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា៖ «មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលអះអាងថា ការប្ដឹងរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាមេរិក ជាកំហុសឆ្គងនោះ វាជាការខុសស្រឡះទាំងស្រុង។ តាមពិតវាគ្មានន័យអ្វីទាំងអស់ សម្រាប់យើងប្រសិនបើយើងប្តឹងរដ្ឋាភិបាលកម្ពុជានៅកម្ពុជានោះ។ អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់តុលាការដើម្បីគាបសង្កត់គណបក្សប្រឆាំង»។
លោក ម័រតុន ក្លារ ព្រមានថា លោក ហ៊ុន ម៉ាណែត អាចប្រឈមមុខនឹងបញ្ហាច្បាប់ប្រសិនបើលោកមិនបង្ហាញខ្លួន ឬជួលមេធាវីការពារក្តី។ កាលពីឆ្នាំ ២០០៥ មេធាវីរូបនេះ ធ្លាប់ប្តឹងឪពុកលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ពីបទពាក់ព័ន្ធនឹងការបោកគ្រាប់បែកឆ្នាំ១៩៩៧ បានជោគជ័យម្តងរួចហើយនៅតុលាការទីក្រុង (New York) ដោយសារតែលោក ហ៊ុន សែន អវត្តមាននៅពេលតុលាការបើកសវនាការ។ កាលនោះ លោក ម័រតុន ក្លារ ជាមេធាវីការពារក្តីឲ្យ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែដោយសារតែការសម្របសម្រួលនយោបាយករណីនេះត្រូវបានមេដឹកនាំគណបក្សទាំងពីរបញ្ចប់។
លោក ហ៊ុន ម៉ាណែត អាចជាប់ពាក់ព័ន្ធនឹងបណ្តឹងឧក្រិដ្ឋមួយផ្សេងទៀត ពីបទបង្ករបួសស្នាម ទៅលើលោក ផល ហាយ៉េស (Paul Hayes) ជាស្មៀនបញ្ជូនដីការតុលាការ។ លោក ផល ហាយ៉េស កំពុងស្នាក់នៅព្យាបាលរបួសឆ្អឹងខ្នង។ លោក ផល ហាយ៉េស ត្រូវបានគេចោទថា អង្គរក្សលោក ហ៊ុន ម៉ាណែត ប្រើអំប្រើហិង្សាលើកឡើងលើ ហើយបោកទៅលើថ្មបរិវេណភោជនីយដ្ឋាន កាលពីថ្ងៃទីសៅរ៍ទី ៩ មេសា នៅពេលលោកហៅឈ្មោះ លោក ហ៊ុន ម៉ាណែត ហើយឈោងហុចលិខិតជូនលោក ម៉ាណែត ចម្ងាយប្រមាណ ១ម៉ែត្រ។ លោក ម័រតុន ក្លារ បានឲ្យដឹងទៀត សមត្ថកិច្ចនៅក្រុងឡូសអែនជឺឡេស បានទៅស៊ើបអង្កេតករណីវាយប្រហារជនជាតិអាមេរិកនេះ។ ពេលបញ្ចប់ការសាកសួរនោះ លោក ផល ហាយ៉េស បានយល់ព្រមឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតបទឧក្រិដ្ឋនេះ៖ «ប៉ូលិសជាមន្ត្រីស៊ើបអង្កេត បានសម្ភាសន៍លោក ហើយសាកសួរតើលោកចង់ប្តឹងនិងចោទប្រកាន់ករណីឧក្រិដ្ឋនេះទេ លោកឆ្លើយថា ចង់ប្តឹង»។
លោកបន្តទៀត ការចោទប្រកាន់លើអង្គរក្ស និងលោក ហ៊ុន ម៉ាណែត ទាក់ទងនឹងការប្រើប្រាស់អំពើហិង្សាអាចប្រើប្រាស់រយៈពេលយូរបន្តិច និងអ្នកទាំងពីរអាចនឹងមាន ឱកាសចាកចេញពីសហរដ្ឋអាមេរិក។ លោក ម័រតុន ក្លារ សង្ឃឹមថា តុលាការសហព័ន្ធអាមេរិកនឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «ខ្ញុំជឿជាក់ថា តុលាការសហព័ន្ធអាមេរិកដូចអ្វីដែលចៅក្រមបានសម្រេច កាលពីឆ្នាំ ២០០៥ នៅទីក្រុងញូវយ៉ក (New York) នឹងទទួលយកករណីទៅជំនុះជម្រះ។ នេះ ជាវិធីមួយដល់មានប្រសិទ្ធិភាព ដើម្បីចាប់យករដ្ឋាភិបាលលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះអ្វីដែលលោកបានប្រព្រឹត្ត»។
ឆ្លើយតបទៅនឹងបណ្តឹងនេះ មន្ត្រីរដ្ឋាភិបាលចាត់ទុកបណ្តឹងថា ជាការជ្រៀតជ្រែតនយោបាយកម្ពុជា។ វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងលោក ហ៊ុន ម៉ាណែត បាននៅឡើយទេ នៅថ្ងៃពុធទី ១៤ មេសានេះ។
បណ្តឹងចុងក្រោយនេះ មិនមែនជាបណ្តឹងលើកទីមួយរបស់ លោក ម័រតុន ក្លារ ប្រឆាំងនឹងលោក ហ៊ុន សែន នោះទេ។ កាលពីឆ្នាំ ២០១៤ លោក ក្នុងនាមជាតំណាងឲ្យក្រុមអង្គការសិទ្ធិមនុស្ស និងជនរងគ្រោះ បានប្តឹងលោក ហ៊ុន សែន ទៅតុលាការអន្តរជាតិចោទលោកពីបទលាក់បាំងព័ត៌មានឧក្រិដ្ឋកម្មប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម និងការរំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ ការសម្លាប់មនុស្ស ការបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង និងការរំលោភបំពានផ្លូវភេទលើអ្នកទោសស្ត្រី។ បច្ចុប្បន្ននេះ តុលាការកំពុងពិនិត្យករណីនេះនៅឡើយ។ លោក ម័រតុន ក្លារ បញ្ជាក់ ថា ដរាបណា តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅរក្សាបណ្តឹងប្រឆាំងនឹងលោក ហ៊ុន សែន នោះ លោកនិងក្រុមជនរងគ្រោះទទួលបានជោគជ័យជាជំហានដំបូង។
ពាក់ព័ន្ធនឹងករណី លោក ហ៊ុន ម៉ាណែត វិញ សមត្ថកិច្ចអាមេរិកនៅមិនទាន់មានចំណាត់ការប្រឆាំងនឹងលោកនៅឡើយ។ បច្ចុប្បន្ន លោកកំពុងស្នាក់នៅរដ្ឋតិចសាស (Texas) ហើយលោកគ្រោងនឹងចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៨ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីរដ្ឋាភិបាលកម្ពុជាចាត់ទុកការប្ដឹងលោក ហ៊ុន ម៉ាណែត ថាធ្វើឡើងដោយស្រមើស្រមៃ
- អ្នកសិក្សាសង្គមថា លោក ហ៊ុន ម៉ាណែត ពុំសមទទួលបានរង្វាន់កិត្តិយសភាពជាអ្នកដឹកនាំ
- ភរិយាលោក មាជ សុវណ្ណារ៉ា ប្ដឹងលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្មឃុំឃាំងខុសច្បាប់
- ពលរដ្ឋខ្មែរ-អាមេរិកាំងមួយចំនួននៅតែប្ដេជ្ញាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
- អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត
- លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមព្យុហយាត្រាចូលឆ្នាំនៅអាមេរិក
ឪ ឡង់សេកូន ឪបានរួចខ្លួន(បណ្តោះអាសន្ន) កូនជាប់អន្ទាក់។
បាបកម្មបានសាង មិនមែនសំណាង ដូចគិតមមៃ ថ្ងៃមួយតាមទាន់ គ្រោះកាចចង្រៃ អកុសលតថ្លៃ ទើបអ្នកសោកស្តាយ។
មនុស្សខ្វាក់និងបក្សពួកប្តេចការទាំងនេះមើលមិនឃើញអំពើល្អទេក្នុងលោកនេះ តែទេវតាឆ្នាំថ្មីពិតជាមើលឃើញមែន។ អ្នកសាងអំពើអ្វី អ្នកនឹងទទួលនូវអំពើនោះមកវិញ ទាន់ហន់ក្នុងជាតិនេះ។
មនុស្សខ្វាក់និងបក្សពួកប្តេចការទាំងនេះមើលមិនឃើញអំពើល្អទេក្នុងលោកនេះ តែទេវតាឆ្នាំថ្មីពិតជាមើលឃើញមែន។ អ្នកសាងអំពើអ្វី អ្នកនឹងទទួលនូវអំពើនោះមកវិញ ទាន់ហន់ក្នុងជាតិនេះ។
ផ្កាយចោរ!!!!!
please joint the concert!
U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries
The United State government must not grant U.S visa to both Hun Sen and Hun manet.
Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years
Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
My point is please don’t let him get away from the U.S system of justice
មីកាហៀងរាំមិនបានយូរទេ ព្រោៈកើតរោកហៀរ ទឹក ឈាម នឹងខ្ទុះ ចេញពី រុន ផ្នែកខាងក្រោម រុននោម នេះ ប្រហែល មានការ រលៀកនឹងដំបៅក្នុងរុននោមត្រពោកវាហើយ វាប្រើសំឡីឣណាមយ័ តែនៅតែជោកនឹងហៀរតក់ៗមកដី នេះជាការ ស្មោករោគបំផុតចំពោៈឣ្នកដែលដឹង ចំណែកឣាកាចាស់ខ្វាក់ហុនសែនវិញ កើតរោគហ៊ារ ទឹកនោមមិនដឹងខ្លួន វាត្រូូវស្លៀកខោទឹកនោម ពេលដេកយប់ វាត្រូូវថង់ប្លាស្ទិកក្តោបក្តវា ព្រោៈពេលលេច
នោមមកមឹនដឹងខ្លួនទេ ស្រាប់តែពេញថង់តែម្តង បែកធ្លាយពីមាសីុនឆ្លុះ តាមព្រះលានយន្តហោៈនៅបរទេស នឹងតាមពេទ្យ នឹងតាមប្រភពផ្សេងទៀត
ថាតុលាការកម្ពុជាចុះអាចសំរបសំរូលបានចុះតុលាការអាមេរិចវីញ
កាលពីឆ្នាំ ២០០៥ មេធាវីរូបនេះ ធ្លាប់ប្តឹងឪពុកលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ពីបទពាក់ព័ន្ធនឹងការបោកគ្រាប់បែកឆ្នាំ១៩៩៧ បានជោគជ័យម្តងរួចហើយនៅតុលាការទីក្រុង (New York) ដោយសារតែលោក ហ៊ុន សែន អវត្តមាននៅពេលតុលាការបើកសវនាការ។ កាលនោះ លោក ម័រតុន ក្លារ ជាមេធាវីការពារក្តីឲ្យ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែដោយសារតែការសម្របសម្រួលនយោបាយករណីនេះត្រូវបានមេដឹកនាំគណបក្សទាំងពីរបញ្ចប់។
នៅកម្ពុជាពេលបើកសវនាការអវត្តមានចុងចោទគេថាអត់ត្រឹមត្រូវ។អត់យល់?
It was the day that Khmer Rough Hun Sen and Pol Pot took over Phnom Penh and started implementing the communist rule to everywhere in Cambodia. They began to genocide people, tortured, forced labor work with famine, no doctor, no medication, no freedom and devastated Cambodia into a year of zero.That was the crimes against humanity