លោក ហេង សំរិន ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី១៦ មេសា

ដោយ យាង សុជាមេត្តា
2016-04-15
RFA

ហេង សំរិន ២០១៦ ៨៥៥
លោក ហេង សំរិន ប្រធាន​រដ្ឋសភា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev


ប្រធាន​រដ្ឋសភា លោក ហេង សំរិន នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី ចាប់ពីថ្ងៃទី ១៦ ដល់​២៣ មេសា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៥ មេសា ឲ្យ​ដឹង​ថា ដំណើរ ទស្សនកិច្ច​របស់​លោក ហេង សំរិន ទៅ​កាន់​ប្រទេស​រុស្ស៊ី គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល ប្រធាន​សភាអាស៊ីអឺរ៉ុប លើក​ដំបូង ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងម៉ូស្គូ (Moscow) ប្រទេស​រុស្ស៊ី

ក្រៅពីនេះ លោក ហេង សំរិន ក៏​មាន​គម្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ សភាឌូម៉ា (Duma) រុស្ស៊ី ដើម្បី​រឹត​ចំណង​មិត្តភាពនិង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​នៃ ប្រទេស​ទាំងពីរ​ផង​ដែរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "លោក ហេង សំរិន ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី១៦ មេសា"

  1. ពេលវេលាទំនាយដល់ says:

    អាងោះ​Phrash reah chea na chor kro kampuchea គីថាដើម្បីគឺថា!!!!!

  2. Anonymous says:

    Idiot guy has to step down.
    shame on you heng samkis!!!

  3. dingdong says:

    I give you five more years maximum, you will be Tai Hong, Ah ngoab