ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 7:33 AM
http://vodhotnews.com

កំសាន្ដ

សិល្បករថតរូប​នៅលើឆាកប្រគំតន្រ្តីនៅកម្ពុជាកម្ពុជា (រូបថតពីហ្វេសប៊ុក​របស់​លោក រ៉េតធី ដូណា តន្រ្តីករ)


ប្រភពផ្លូវការបានអះអាងថាការប្រគំតន្រ្តីលក់សំបុត្រនៅខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ដែលចូលរួមដោយតារាល្បីៗរួមមានលោក ព្រាប សុវត្ថិ អ្នកនាង ម៉េង កែវពេជ្ជតា និងតារាមានឈ្មោះបោះសំឡេងនៅកម្ពុជានោះ ប្រព្រឹត្តទៅបានតែមួយយប់ប៉ុណ្ណោះ ក៏ត្រូវអាជ្ញាធរវៀតណាមកំណត់ឲ្យរើបង្វិចមកស្រុកកំណើតវិញ។ យ៉ាងណាក៏ដោយ តារាម្នាក់ៗដែលចូលរួមច្រៀងរាំនៅក្នុងពិធីនោះ ហាក់មិនហ៊ានបញ្ជាក់ពីមូលហេតុនោះទេ បើទោះជាការប្រគំតន្ត្រីដែលប្រកាសធ្វើចំនួន២យប់ជាប់គ្នា ស្រាប់តែត្រូវរើរោងនៅយប់ថ្ងៃទី២នោះក៏ដោយ។

មកទល់ពេលនេះ គេនៅតែគិតគ្រប់គ្នាថាការប្រគំតន្ត្រីនៅខេត្តព្រះត្រពាំង ដែលចូលរួមដោយលោក ព្រាប សុវត្ថិ អ្នកនាង ម៉េង កែវពេច្ជតា លោក វង្ស តារារតនា ម្ចាស់បទ «ស៊ូឃ្លាត» លោក វី ជីវ័ន្ត និងតារាល្បីឈ្មោះមួយចំនួនទៀតទទួលបានជោគជ័យ។ យោងតាមការប្រកាសនៅលើហ្វេសប៊ុកនិងការផ្ដល់សម្ភាសន៍របស់លោក ព្រាប សុវត្ថិ ការប្រគំតន្ត្រីនោះនឹងធ្វើរយៈពេល២ថ្ងៃយប់ គឺយប់ថ្ងៃ១៤ និងថ្ងៃទី១៥ មេសា ត្រូវនឹងថ្ងៃចូលឆ្នាំតែម្ដង នៅខេត្តត្រាវិញ អតីតខេត្តខ្មែរឈ្មោះព្រះត្រពាំងនៅកម្ពុជាក្រោមប្រទេសវៀតណាម។

ផ្ទុយពីការរំពឹងទុក ការសម្ដែងរបស់លោក ព្រាប សុវត្ថិ និងតារាសិល្បៈទាំងអស់ដែលខំត្រៀមខ្លួនសម្រាប់២យប់នោះ ដំណើរការតែមួយយប់ដំបូងប៉ុណ្ណោះ លុះដល់យប់ទី២ក៏ត្រូវអាជ្ញាធរវៀតណាមមិនឲ្យបន្ត។ តារាទាំងអស់បានត្រឹមបង្ហាញអារម្មណ៍ខកចិត្តប៉ុន្តែម្នាក់ៗមិនហ៊ានលើកឡើងពីបញ្ហាដែលបានកើតឡើងនៅក្រោយការរារាំងនោះឡើយ។

លោក វង្ស តារារតនា តារាចម្រៀងប្រចាំWe Production របស់ហង្សមាស បានឆ្លើយយ៉ាងខ្លីថា៖ “សុំទោសរឿងហ្នឹង (រឿងគេបិទមិនឲ្យសម្ដែង) ខ្ញុំអត់ទាន់ចង់និយាយទេ ចាំពេលក្រោយចុះណា!”។ មិនខុសគ្នាដែរ លោក ព្រាប សុវត្ថិ ដែលបានផ្ដល់សម្ភាសន៍ដល់វីអូឌី ហាក់មិនចង់និយាយ នៅពេលសួរបញ្ជាក់ថាហេតុអ្វីបានយប់ថ្ងៃទី១៥ មេសា អាជ្ញាធរវៀតណាមចុះមកបិទការប្រគំតន្ត្រីលក់សំបុត្រមិនឲ្យសម្ដែង? លោកបញ្ជាក់យ៉ាងខ្លីថា៖ “សុំទោសឥឡូវហ្នឹងបងអត់អាចនិយាយរឿងហ្នឹងបានទេ ចាំពេលក្រោយចុះណា”។

អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលចោទសួរពីបញ្ហានេះ ក៏ឆ្លើយមិនខុសពីតារាទាំងពីរខាងលើផងដែរ។ អ្នកនាងនិយាយបន្ទាប់ពីការចោទសួរថា៖ “សុំទោសអូនបងស្ដាប់អត់សូវបានទេ ចាំពេលក្រោយទៅណា”។ បន្ទាប់មកទូរស័ព្ទរបស់អ្នកនាងក៏ខលលែងចូល។

aa5c8a48-79a4-41cd-97b8-85467f43947cលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ដែលទទួលដំណឹងនៃការផ្អាកនេះមានប្រសាសន៍ថាកម្មវិធីប្រគំតន្ត្រីនៅយប់ទី២នោះ ត្រូវបានអាជ្ញាធរវៀតណាមអះអាងថាមិនមានច្បាប់ ទើបនាំឲ្យមានការចុះបិទចោលកណ្ដាលទី។ លោកនិយាយថា៖ “មកទល់ពេលនេះ ខ្ញុំបានដឹងត្រឹមតែថាខាងវៀតណាម គេថាអ្នករៀបចំប្រគំតន្ត្រីអត់សុំច្បាប់ ទើបគេចុះមកបិទមិនឲ្យធ្វើនៅយប់ថ្ងៃទី១៥(មេសា) ប៉ុន្តែខ្ញុំអត់ជឿព្រោះបើគាត់(អ្នករៀបចំ)អត់សុំច្បាប់គេមិនអាចធ្វើបដាប្រកាសថារៀបចំ២ថ្ងៃនិងនិយាយជាមួយតួថាធ្វើ២ថ្ងៃអញ្ចឹងកើតទេ ព្រោះនៅវៀតណាម គឺខ្មែរយើងធ្វើអីតិចក៏ត្រូវតែសុំច្បាប់ដែរបានហ៊ានធ្វើ ខ្ញុំថារឿងអត់ច្បាប់ហ្នឹងដូចជាមិនសូវសមទេ ប៉ុន្តែវាអាចមានបញ្ហាផ្សេង!”។ លោកថាមកទល់នឹងល្ងាចថ្ងៃទី១៦ខែមេសា លោកមិនទាន់បានព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចុះផ្អាករបស់អាជ្ញាធរវៀតណាមនោះទេ ប៉ុន្តែយោងតាមដំណឹងក្រៅផ្លូវការ គឺបណ្ដាលមកពីកម្មវិធីតន្ត្រីនោះមានការដាក់បញ្ចូលនូវរបាំប្រពៃណីនិងមានឈុតឆាកគាស់កកាយវប្បធម៌ឲ្យពលរដ្ឋខ្មែរនៅកម្ពុជាក្រោមស្គាល់ពីវប្បធម៌ដើមរបស់ខ្លួន ទើបអាជ្ញាធរវៀតណាមកំណត់ថាជាបំផុសឲ្យខ្មែរនៅវៀតណាមស្គាល់ប្រវត្តិសាស្រ្តដើម ហើយឈានដល់ការសម្រេចមិនឲ្យធ្វើនៅយប់ទី២។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីភាគីវៀតណាមបានភ្លាមៗនៅឡើយទេ។

នៅលើគណនេយ្យហ្វេសប៊ុករបស់តារាភាគច្រើនដែលមានឈ្មោះទៅសម្ដែង បានបង្ហោះវីដេអូបង្ហាញថាពួកគេធ្វើដំណើរតាមរថយន្តតាមច្រកភ្នំដិននិងបានសម្ដែងយ៉ាងជោគជ័យនៅយប់ថ្ងៃទី១៤ខែមេសា។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាចុះបិទមិនឲ្យសម្ដែងក្នុងយប់ទី២ពីសំណាក់អាជ្ញាធរវៀតណាមនោះ គេមិនឃើញតារាណាម្នាក់បញ្ចេញសូម្បីអារម្មណ៍ខកចិត្តនោះឡើយ៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

5 Responses to "ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២"

  1. Anonymous says:

    នេះហើយ សារជាតិ មិត្ត ចោរឈ្លានពាន ​ របស់ បុរស ខ្លាំង ហ៊ុន សែន !

  2. Anonymous says:

    ចាំស្តាប់យោបល់របស់ លោក ផៃ សុីផាន សិនមើល៍!!!!

  3. យុទ្ឋជនពលី says:

    បើរឿងទាក់ទងហ្នឹងអាមេរិក អូស្រ្តាលី កាណាដា ញីវសើឡែន…. និងបណ្តារបច្ចឹមប្រទេស អាបុរសជំពាក់ធ្មេញមាស៌គេ ចេញមុខបកស្រាយ​ភ្លាម តែបើប៉ះចំឆ្នាំងបាយវាវិញ ធ្វើមិនដឹង មិនឭ (នេះហើយចរិកខ្មែរ) ដូចលោក ប៊ុន ចាន់ម៉ុល និយាយមិនខុសមែន។

  4. ព្រះរាជាណាចក្រដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    ចុមអាសេកផែស៊ីផោមទៅណាបាត់ដូចជាស្អិតចំពុះនិងជ័រយួនហើយមើលទៅ!!!

  5. Anonymous says:

    នេះហើយអោយសមមុខពួកអាថោកនៅស្រុកខ្មែរ។ យួនគឺជាសត្រូវរបស់ប្រជារាស្រ្តខ្មែរដល់ថ្ងៃស្លាប់បាត់បង់ទឹកដី។
    សុំប្រាប់ពួកអាមន្រ្តីឆ្កែបំរើយួនទាំងអស់អោយបានដឹងច្បាស់