ដោយ យាង សុជាមេត្តា
2016-04-16
RFA

លោក ឈុត វុទ្ធី បង្ហាញរូបថតស្ដីពីសកម្មភាពកាប់ឈើនៅកម្ពុជា នៅក្នុងការិយាល័យរបស់លោក នារាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១។ RFA/Tin Zakariya
![]()
មជ្ឈមណ្ឌលវប្បធម៌កម្ពុជា–អាល្លឺម៉ង់ ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍ (Meta House) គ្រោងដាក់បញ្ចាំងវីដេអូឯកសារពីជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១២។
ក្នុងសេចក្តីប្រកាសដែលមជ្ឈមណ្ឌលមេត្តាហោស៍ ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន ឲ្យដឹងថា វីដេអូឯកសារនេះនឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃពុធ ទី២០ ខែមេសា នាមជ្ឈមណ្ឌលមេត្តាហោស៍ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់។
វីដេអូឯកសារដែលមានចំណងជើងជាភាសាអង់គ្លេសថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី គឺជាការផលិតរបស់ជនបរទេសឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks)។ ឯកសារនេះ នឹងបង្ហាញពីសកម្មភាពរបស់ លោក ឈុត វុទ្ធី មុនពេលលោកត្រូវបានឃាតកបាញ់សម្លាប់ ពីបទសម្ភាសន៍ជាមួយសកម្មជនការពារធនធានធម្មជាតិ និងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ។
លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់កាលពីខែមេសា ឆ្នាំ២០១២ នៅខេត្តកោះកុង ក្នុងពេលលោកចុះស៊ើបអង្កេតករណីកាប់ឈើដោយខុសច្បាប់នៅក្នុងតំបន់មួយចំនួន។ លោកត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលបានធ្វើការយ៉ាងសកម្មក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាក្សី១រូបចូលបំភ្លឺតុលាការក្នុងសំណុំរឿងឃាតកម្មលោក ឈុត វុទ្ធី
- តុលាការគ្រោងហៅអ្នកកាសែត២នាក់ឲ្យឆ្លើយបំភ្លឺសំណុំរឿងលោក ឈុត វុទ្ធី
- អាជ្ញាធរចាប់ជនសង្ស័យបាញ់លោក ឈុត វុទ្ធី និង ប៉េអឹម បញ្ជូនទៅតុលាការ
- កូនប្រុសលោក ឈុត វុទ្ធី ចង់ស្នងតំណែងឪពុក
- សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាញ់សម្លាប់លោក ឈុត វុទ្ធី
- អ្នកវិភាគបារម្ភពីក្រុមស៊ើបអង្កេតករណីលោក ឈុត វុទ្ធី មិនឯករាជ្យ
- រដ្ឋាភិបាលបង្កើតគណៈកម្មាធិការស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី
- រូបភាព
- ពិធីបុណ្យបញ្ចុះសពលោក ឈុត វុទ្ធី
- លោក ឈុត វុទ្ធី ដាស់តឿនឲ្យពលរដ្ឋការពារធនធានធម្មជាតិ