លោក​ គង់ គាំ​៖​ អភ័យឯកសិទ្ធិ​អត់​បាន​ការ​វាយខ្នោះ​ពេលណា​ក៏បាន​លាឈប់​តែម្តងទៅ​

ដោយ លោក លី បេឡា​​ | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 5:51 PM
http://vodhotnews.com

នយោបាយ

លោក គង់ គាំ អតីតប្រធាន​គណបក្ស​សម រង្ស៊ី (រូបថតពី៖ ហ្វេសប៊ុក​)


អតីតប្រធានគណបក្សសម រង្ស៊ី និង ជាអតីតសមាជិកព្រឹទ្ធសភាថ្លែងថា បច្ចុប្បន្នស្ថាប័ន នីតិប្បញ្ញត្តិមិនមានអំណាច ហើយអភ័យឯកសិទ្ធិអត់បានការចង់វាយខ្នោះពេលណាក៏បាន ទើបលោកចម្រេចចិត្តឈប់ពីតំណែងធ្វើការដូចប្រជាពលរដ្ឋធម្មតាវិញ។

លោក គង់ គាំ បានលើកឡើងបែបនេះនៅថ្ងៃទី ១៧ មេសាក្នុងពិធីបុណ្យបង្សុកូលខួបលើកទី ៤១នៃការចាប់ផ្តើមកាន់អំណាចរបស់ពួកខ្មែរក្រហម (១៧ មេសា ១៩៧៥ – ១៧ មេសា ២០១៦) ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍នោះ។

លោក គង់ គាំ ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ផងនោះ ថ្លែងថា លោក សុខចិត្តលាងឈប់ពីតំណែង អត់មានអភ័យឯកសិទ្ធិធ្វើការជាមួយប្រជាពលរដ្ឋ ដោយមិនខ្លាចការចាប់ចងទេ ព្រោះមានអភ័យឯកសិទ្ធិ ក៏ដូចជាអត់ដែរ។

លោកបានលើកឡើងថា៖ “នៅក្នុងព្រឹទ្ធសភាអត់មានពេលនីតិប្បញ្ញត្តិថ្លឹងថ្លែង វិនិឆ័យ បកស្រាយអ្វីទេ ឲ្យតែនីតិប្បញ្ញត្តិថាចាប់ ចាប់ភ្លាម យល់ព្រមភ្លាម ហើយឯកឧត្តម អ៊ុំ សំអាន ថ្ងៃនោះអញ្ចឹងដែរ ចាប់វឹប ដូច្នេះនីតិប្បញ្ញត្តិស្អីហ្នឹង បើនីតិប្រតិបត្តិ បង្គាប់ មកក្រឡែតហ្នឹង អត់ទេមិនមាននីតិប្បញ្ញត្តិទេ មិនមាននីតិរដ្ឋទេ ដូច្នេះត្រូវតែសម្រេចចិត្តប្តូរដើម្បីឲ្យមាននីតិរដ្ឋ នីតិប្បញ្ញត្តិត្រឹមត្រូវ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា រឿងលទ្ធិប្រជាធិបតេយ្យត្រូវការនីតិរដ្ឋ ហើយនីតិរដ្ឋកុំថាឡើយប្រជាពលរដ្ឋមានតួនាទី សូម្បីតែតំណាងរាស្ត្រ អ្នកនយោបាយដែលធ្វើខុសត្រូវមានទោស។ លោកបន្ថែមថា តំណាងរាស្ត្រ កាលណាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង អំណាចរដ្ឋអត់ត្រូវការយល់ព្រម ជាដាច់ខាតពីសភា ឬពីគណកម្មាធិការអចិន្ត្រៃរបស់សភាក្នុងចន្លោះវ៉ាកងទេ ដោយលោកបញ្ជាក់ថា មានចែងច្បាស់នៅក្នុង រដ្ឋធម្មនុញ្ញ។

លោកបន្ថែមថា៖ “រឿងចាប់ជនល្មើសតុលាការគ្មានសិទ្ធិទៅចាប់គេនោះទេ គឺមានតែអំណាច នីតិប្រតិបត្តិ នៅអាមេរិកក៏អញ្ចឹងដែរ ដូច្នេះឲ្យលោក គង់ គាំ ស្វែងយល់បន្តិច កុំល្ងង់ពេក”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ លោក គង់ គាំប្រធានគណបក្សនិងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានប្រកាសចូលនិវត្តន៍ បន្ទាប់ពីកូនប្រុសរបស់លោក គឺ លោក គង់ សភា ត្រូវបានជនដៃដល់វាយនៅ ក្បែររបងរដ្ឋសភា៕

សរសេរមកកាន់ លោក លី បេឡា តាមរយៈ bela@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក​ គង់ គាំ​៖​ អភ័យឯកសិទ្ធិ​អត់​បាន​ការ​វាយខ្នោះ​ពេលណា​ក៏បាន​លាឈប់​តែម្តងទៅ​"

  1. Anonymous says:

    ធ្វើ ម៉េច តា អ៊ើយ ប៉ុល ពត ហ៊ុន សែន សិស្ស រួមគ្រូតែមួយ ខោអាវ ដូរតែ ពណ៏ ប៉ុណ្ណោះ

    គំនិតផ្តាច់ការ ក្តោបអំណាច ធ្វើបាប សម្លាប់ អ្នកចេះដឹង ជួយជាតិ ប្រជាពលរដ្ឋ នៅដដែល !

  2. Anonymous says:

    អា ឆ្កែ ឈឹម ផលវរុណ និយាយត្រូវ តែខ្លួន អ្ហែង ច្បាប់រដ្ឋធម្មនុញ្ញ ចែងថាម៉េច ខ្លះ ?

    អ្ហែងចេះតែបកស្រាយ ត្រូវតែ បក្សពួកខ្លួនអ្ហែង ដោយអាង កាំភ្លើង នឹង ឬ ? !

    ឆ្កែ ​ឈឹម ផល វរុណ អែង និយាយបំភ្លៃការពិត សាងអំពើ អាក្រក់ កម្មពៀរ នឹងមកដល់ពេលណាមួយ

    ជាមិនខាន ឡើយ !

  3. ? says:

    មិនអាចរកពាក្យល្អអ្វីបញ្ចេញមតិជាមួយមេដឹកនាំសត្វតិរច្ឆានអត់ពូជអំបូរបានទេ
    ព្រោះវាថោកទាបហួសហេតុពេក ជាង៣០ឆ្នាំកាន់អំណាចនៅតែរក្សាគំនិតថោកទាបអត់ពូជដដែល។
    ពាក្យដែលអាចនិយាយទៅកូនមីចោអាយះកណ្ដួយ ហ៊ុន សែន នីងពួកកូនមីចោអាយះកណ្ដួស្អុយ
    បក្សប្រជាជនមានតែពាក្យថា ពួកមន្រ្តីកូនមីអាយះកណ្ដួស្អុយគគ្រុកបក្សប្រជាជន
    គឺជាពូជកណ្ដួយម៉ែវាថោកទាបបំផុតក្នុងលោកនេះ កូនចៅមីឆ្កែអត់ពូជ កូនចៅអាឆ្កែចុយម្រ៉ាយ
    ហ៊ុន សែននេះថោកទាបចុយម៉ែវារហូតដល់ងាប់ហ្មង់ ។