ចិនព្រមបើកទឹកឲ្យកម្ពុជានិងប្រទេសតំបន់មេគង្គក្រោមប្រើប្រាស់

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦​
http://vodhotnews.com

បរិស្ថាន

រដ្ឋាភិបាលកម្ពុជា អះអាងថាប្រទេសចិនបានយល់ព្រមបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីនហុង (Jinhong Hydro-power Station) ខេត្តយូណាន ចូលមកទន្លេមេគង្គក្រោមចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នេះដោយអះអាងថាដើម្បីជួយសម្រាលផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះរាំងស្ងួតមកលើបណ្តាប្រទេសតំបន់មេគង្គក្រោមរួមទាំងកម្ពុជាផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានហៅថា ការបើកបង្ហូរទឹកចូលមកទន្លេមេគង្គនេះថាបានបង្ហាញជាថ្មីម្តងទៀតពី ”កិច្ចសហប្រតិបត្តិការដ៏ល្អលើការគ្រប់គ្រងធនធានទឹករវាងបណ្តាប្រទេសមេគង្គនិងចិន”។

បើតាមក្រសួងការបរទេសកម្ពុជាគឺចិនធ្លាប់បានបើកបង្ហូរទឹកចំនួនពីរលើករួចមកហើយក្នុងរវាងពីខែមករាដល់ ថ្ងៃទី១០ខែមេសាឆ្នាំ២០១៦នេះសំរាប់ការប្រើប្រាស់បន្ទាន់របស់ប្រទេសបណ្តាប្រទេសតំបន់មេគង្គក្រោម៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles