រដ្ឋ​ឈប់​យក​កម្រៃលើ​ការ​នាំ​ចេញ​ពោត​បន្ទាប់​ពី​មាន​ការ​តវ៉ា​ពីពល​រដ្ឋ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧​
http://vodhotnews.com

សេដ្ឋកិច្ច

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ឈប់​យក​កម្រៃលើ​ការ​នាំចេញ​កសិផល​ពោត​ទៅក្រៅប្រទេស បន្ទាប់​ពី​មានការ​តវ៉ា​ពីប្រជា​​ពល​រដ្ឋ​​នៅ​ខេត្ត​បាត់​ដំបង។

កាលពី​ថ្ងៃ​ទី១៣ កក្កដា ពល​រដ្ឋ​រាប់​រយ​នាក់​បាន​យក​ឡា​ន​ប្រមាណ១០០គ្រឿង​ បិទ​ផ្លូវ​មួយ​ខ្សែ​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង បន្ទាប់​ពីតម្លៃ​ពោត​របស់ពួកគេ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ប្រឈម​និង​ការ​រឹប​អូស​ទ្រព្យ​​សម្បត្តិ​​ពី​​​ធនាគារ។

ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី១៨​ កក្កដា ឆ្នាំ​២០១៧ ក្រសួង​ពាណិជ្ជកម្ម​បា​ន​ឲ្យដឹង​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​កសិករ​ដាំពោតជួបប្រទះ ក្រសួង​ និង​ភាគី​ពាក់​ព័ន្ធ​បាន​សម្រេច​ឲ្យ​ភ្នាក់ងារ​គយ​ និង​កាំកុង​ត្រូល​ ទាំងអស់​បញ្ឈប់​ការ​យក​កម្រៃលើ​ការនាំ​ចេញ​ពោ​ត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ និង​ថារៀប​ចំ​ចងក្រង​របាយការណ៍​ ស្នើ​សុំ​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី និង​ស្ថាប័នពាក់​ព័ន្ធ​ធ្វើ​ការ​កាត់​បន្ថយ​ចំណាយ​ក្រៅ​ផ្លូវការ​ផ្សេង​ៗ​ឲ្យអស់​នាពេល​ខាង​មុខ។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កញ្ញា សឹង សុផារី ថាការសម្រេច​នេះ​គឺ​ដើម្បី​ដោះ​ស្រាយបញ្ហា​បន្ទាន់​​​របស់​ប្រជា​កសិករ។​ កញ្ញាថាការ​សម្រេច​ឈប់​យក​កម្រៃ​នៃ​ការ​នាំចេញ​ពោត​នេះ​គឺ​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស និង​បាន​បញ្ជាក់​ថានាថ្ងៃ​មុខក្រសួង​នឹង​កាត់​បន្ថយ​ចំណាយ​ផ្សេង​ៗ​របស់​ពល​រដ្ឋ​បន្ថែម​ទៀត​។ កញ្ញា​បន្ថែម​ថាការ​តវ៉ារបស់ពល​រដ្ឋ​នេះ​គឺ​បណ្តាល​មក​ពី​ចរិត​លក្ខណៈពាណិជ្ជកម្ម​របស់ប្រទេស​​ថៃ មិនមែន​មក​ពី​រដ្ឋាភិបាលកម្ពុជា​នោះ​ទេ។

កញ្ញា​ថា៖ «ផលិត​ផល​ផ្សេង​ៗ​ទៀត គេ​មិន​មានបញ្ញាដូ​ចពោ​ត​ដូច​កសិផល​ទេ វិស័យ​ផ្សេង​ៗ​គេ​មាន​ចរនន្ត​គេ​ទៅ​ហើយ គេ​មាន​ទី​ផ្សារ​នៅ​អឺរ៉ុប ផ្សារ​នៅ​ប្រទេ​ស​ធំ​ៗ​ដែល​ជាដៃ​គូរពាណិ​ជ្ជកម្ម​របស់​យើង អញ្ចឹង​គេ​មាន​ដៃ​គូរពាណិជ្ជកម្ម​គេ​ហើយ​អញ្ចឹង​គេមិន​មាន​តែ​ដៃ​គូរ​ពាណិ​ជ្ជកម្ម​ជាមួយ​ថៃ។ ប្រជា​ជន​យើង​តវ៉ា​ដោយ​ថា​ពេលខ្លះ​ប្រជា​ជន​តវ៉ា​ដោយ​សារ​ថៃ​វា​បិ​ទ ដល់​ពេល​បិទ​របស់​ធ្លាក់​ថ្លៃ​អត់​មាន​អ្នក​ទិញ វា​ចាល​ចឹង​បាន​ជា​មាន​រឿង​តវ៉ា»។

កញ្ញា​បន្ថែម​ថា៖ «មើលកន្លែ​ងផ្សេង​ប្រទេស​ផ្សេង​គេ​មិន​មាន​បិទ​បើ​ក​ដូច​ថៃ​ឯណា។ គេ​មាន​របប​ពាណិ​ជ្ជកម្មគេ​ត្រឹមត្រូវ អញ្ចឹង​គេ​មិន​មែន​នឹក​ឃើញ​បិទ​នឹក​ឃើញ​បើក​ទេ! ដៃ​គូរ​ពាណិជ្ជកម្ម​មួយ​ៗ​មាន​ចរិត​លក្ខណៈផ្សេង​ៗ​គ្នា អញ្ចឹងការ​តវ៉ា​ហ្នឹង​ដោយ​សារ​ចរិត​លក្ខណៈរបស់​ដៃ​គូរ​ពាណិ​ជ្ជកម្ម​យើង​ដែរ មិន​មែន​ដោយ​សារក្រសួង​ពាណិជ្ជកម្ម​ទេ»។

អ្ន​កជំនាញផ្នែកកសិកម្ម និងជាអតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅ​កាត់​ថា​​​(CEDAC) លោកបណ្ឌិត​ យ៉ង់ សំាងកុមារ មានប្រសាសន៍ថា រដ្ឋាភិបាល​មិន​គូរ​បន្ទោស​គេ​ដោយ​មិន​មើលឃើញ​ពី​កំហុស​របស់​ខ្លួន​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោកគាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​​ដែល​បាន​បញ្ឈប់​យក​ថ្លៃ​នាំ​ចេញ​នៃ​ផលិត​ផល​ពោ​ត​នេះ និង​ថា​គួរ​តែ​ពិនិត្យ​លើក​លែង​លើ​កសិផល​ផ្សេង​ក្រៅ​ពី​​ពោត​នេះ​ផង​ដែរ។

លោក​ថា៖ «កុំ​បន្ទោស​មក​ពី​ថៃ​គេ​បិទ!​ គេ​បិទ​ឬ​មិនបិទ​គឺ​ជា​រឿង​មួយប៉ុន្តែ​អា​រឿង​យើង​ខ្លួន​យើង​នេះ។ ដូច​ខ្ញុំ​បញ្ជាក់ពី​ដើម​អញ្ចឹង​ធ្វើ​មិច​ឲ្យ​ក្រុ​ម​ហ៊ុន ឲ្យ​សិប្បករ​ឧស្សា​ហករគាត់​គាំទ្រ​ឧស្សាហកម្ម​ចំណី​សត្វ​ក្នុង​​ស្រុក​ហ្នឹង មាន​តាំង​ពី​ទុន​មាន​ទាំង​អី​ហ្នឹង​ ការ​ប្រាក់​ទាបអី​គ្រប់​គ្រាន់​ទិញ​ផលិត​ផល​ស្តុក​ទុក​ដើម្បី​ធ្វើ​ជា​ចំណីសត្វ​ហ្នឹង​វា​មាន​តម្លៃ​ថោក​ជាជាងនាំ​ចូល​។ ទីពីរ​យើង​ត្រូវ​គាំទ្រ​នូវ​វិស័យ​ចិញ្ចឹម​សត្វក្នុង​ស្រុក​ហ្នឹង​ឲ្យ​បាន​ច្រើន​ព្រោះ​អីយើង​នាំ​ចូល​ច្រើ​នណាស់​មួយ​ថ្ងៃ​ៗ អញ្ចឹង​វា​ធ្វើ​ឲ្យ​វិស័យ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​វា​អត់​សូវ​រីក​ចម្រើន បើ​វិស័យ​ចិញ្ចឹម​ជ្រូក​វារី​ក​ចំរើន វា​អាច​ស្រូប​យក​អាពោត​ ស្រូប​យក​ដំឡូង​ ស្រូប​យក​អី​មក​បាន»។ ​

បើ​តាម​លោក​ យ៉ង សាំង​កុមារ ដើម្បី​ធានាកសិផល​របស់​ព​ល​រដ្ឋ​មាន​ស្ថេរភាព​នោះ​រដ្ឋគួរ​តែ​ពិនិត្យ​តា​ម​ដាន​នូវ​ទិន្និផលរបស់​កសិករ និងលើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ប្រមូល​ផ្តុំ​ជា​ប្រជាសហគមន៍ មាន​ទុនសម្រាប់​ផ្តល់​កម្ចីដល់​អ្នក​ប្រមូល​ទិញ​កសិផល​ និង​សហគមន៍​ទាំង​អស់​ក្នុង​អត្រាការ​ប្រាក់​ទាប ជាពិសេស​​ត្រូវ​មាន​ការ​សហការគ្នា​គ្រប់ភាគីពាក់ព័ន្ធ​ទាំង​អស់ដើម្បី​រកទី​ផ្សារ​ដល់​កសិករ។

​ក្នុង​ស្ថាន​ការ​ណ៍ប្រឈម​នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ដាក់​ចេញវិធាន​ការ​ផ្សេង​ទៀត​ផង​ដែរ ក្នុង​នោះ​ក៏​មាន​ការ​ត្រៀម​របស់​ធនាគា​រអភវឌ្ឍន៍​ជន​បទ​ ក្នុង​ការ​ផ្តល់​កម្ចី​ដល់​អ្នក​ត្រូវ​ការ​ក្នុង​អត្រាការ​ប្រាក់ចន្លោះ​ពី ៥ ទៅ​៧ភាគរយ ទាក់​ទង​ក្រុមហ៊ុន​ចំណី​សត្វឲ្យ​ប្រមូល​ទិញ​ពោត​ទៅ​តាម​ស្តង់​ដារ និង​​សិក្សា​បន្ថែម​ទៅ​​លើ​យន្ត​ការ​កិច្ច​សន្យាកសិកម្ម រវាង​ក្រុម​ហ៊ុន​ចំណី​សត្វ និង​កសិករ​ដាំ​ពោត​ដើម្បី​ធានា​ស្ថេរភាព​តម្លៃ​ទី​ផ្សារ​ក្នុងស្រុក និង​ការ​ផ្តត់ផ្គង់៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

2 Responses to "រដ្ឋ​ឈប់​យក​កម្រៃលើ​ការ​នាំ​ចេញ​ពោត​បន្ទាប់​ពី​មាន​ការ​តវ៉ា​ពីពល​រដ្ឋ"

  1. ជាតិ says:

    ទាល់តែដក ប៉ាន សូរស័ក្ត ចេញ ទើបអាចដោះស្រាយចេញ។ ប៉ាន សូរស៍ក្ត ជក់ចិត្តតែនឹងការលេងស្រី ផឹក ស្រា មានពេលឯណាដោះស្រាយបញ្ហារបស់កសិករនោះ? កុំថាឡើយបញ្ហារបស់កសិករ សូម្បីតែបញ្ហារបស់មន្រ្តីក្រសួងពាណិជ្ជកម្ម មិនដោះស្រាយផង។ ករណីបក្សពួកនិយម ពុករលួយកើនឡើងពេញបន្ទុកក្នុងរយៈពេលមួយឆ្នាំនៃការកាន់តំណែងរបស់ ប៉ាន សូរស័ក្ត។ មិនគិតស្អីទេ ម្ង៉ៃៗគិតតែរឿងដក ដាក់ ដូរ ដេញមន្រ្តីដើម្បីស៊ីលុយប៉ុណ្ណោះ។ ជាក់ស្តែង មន្ត្រីដែលមានថានៈ តួនាទី រហូតដល់ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ។ល។ ត្រូវបានដូរទៅកាន់ កាំកុងត្រូល​ដោយមិនមានតួនាទីស្អី ដែលខុសនឹងគោលការណ៍ច្បាប់របស់មន្ត្រីរាជការទាំងស្រុង។ សូមសម្តេច ហ៊ុន សែន ពិនិត្យបញ្ហានេះផង!!!! អីឡូវនេះ មានការដោះដូរតែងតាំងទៀតហើយ ដោយទុកមនុស្សមានចំណេះ និងគុណសម្បត្តិជួយបក្ស ម្តុំសិន ហើយយកលុយពួកអែបអប សូកលុយ អោយឡើងធំ។ មនុស្សអសមត្ថភាពដូច ណុប សុភណតារា បែរជារុញអោយឡើងអគ្គាធិការងទៅវិញ (ឆ្កួតសុទ្ធ) អ្នកមានសមត្ថភាពបែរជារុញត្រឡប់ត្រឡិនខុសជំនាញទៅវិញ។ នេះឬជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនោះ???? បើសម្តេចមានសាច់ញាត ដែលត្រូវគេធ្វើបាបដោយអយុត្តិធម៌ តើសម្តេចឈឺចាប់ទេ???

    ប៉ាន សូរសក្តនេះធ្លាប់ត្រូវបាន ចម ប្រសិទ្ធ និង ស៊ុន ចាន់ថុល ធ្វើបាប តែពេលបានឡើងធំបែរជាធ្វើបាបគេឯងទៅវិញ ហើយថែមទាំងលែងប្រពន្ធធ្លាប់កំសត់កម្រជាមួយគ្នាទៀតផង។ កម្មពៀ នឹងកើតមានចំពោះប៉ាន សូរសក្ត និងបក្សពួកជាក់ជាមិនខាន។ បរាជ័យ ជនល្ងង់ខ្លៅ ប៉ាន សូរស៍ក្ត!

  2. រាស្ត្រខ្មែរ says:

    ជនល្ងង់ខ្លៅ ប៉ាន សូរសក្តនេះ ធ្លាប់គំរាមដកមនុស្សច្រើនណាស់ តែពេលគេសូកលុយ ឈប់ដកគេវិញ។ អ្នកដែលប៉ាន សូរសក្តស្អប់រួមមាន កឹម ស៊ីថន ឪក ប៊ុង អ៊ុក ប្រជា តឹករ៉េត កំរង ម៉ៅ ថូរ៉ា ឈួន ដារ៉ា ឧម តារាឬទ្ធ ពេជ​ ឬទ្ធី កឹម សារឿង៊។ ល។ និយាយជារួម ជននេះអោយតែនរណា អោយលុយ និងចេះរកស្រីអោយ សុទ្ធតែល្អទាំងអស់។ ជននេះធ្លាប់និយាយថា ថៃ ប៊ុនថន អសមត្ថភាព ចង់ដកមកវិញ តែពេលជននេះរត់ការសូកលុយ និងស្រី តាមរយៈ សុខ សុភ័ក្រ្ត បែរជាតម្លើងថានៈមនុស្សមានជម្ងឺម្នាក់នេះទៅវិញ។ ស្រីកំណាន់របស់ ថៃ ប៊ុនថន ឈ្មោះ ហង្ស សុជាតា ក៏ត្រូវប៉ាន សូរស៍ក្ត ដេកជាមួយ ហើយតម្លើងបុណ្យសក្តដែរ។ សូមលោកពូ ហ៊ុន សែន និងលោក ពូ ឧម យុិនទៀង ជួយចាត់ការរឿងនេះ ដើម្បីស្តារកិត្តិយសគណៈបក្សប្រជាជនក្រសួងពាណិជ្ជកម្មឡើង​វិញផង។

    ម្យ៉ាងទៀត អ្នកខិតខំធ្វើការងារបក្សបែរជាមិនត្រូវបានមើលឃើញ និងទទួលបានរង្វាន់ទេ បែរជាឡើងបុណ្យអ្នកដែលហៃអើ មិនជួយការងាររដ្ឋ​ និងការងារបក្សទៅវិញ។