អតីត​ឧបនាយក​រដ្ឋមន្ត្រី​ ​លឺ ឡាយស្រេង​ ​ស្នើ​ព្រះ​មហាក្សត្រ​ខ្មែរ​ជួយ​ដោះស្រាយ​វិវាទ​នយោបាយ​កម្ពុជា

នយោបាយ

លោក​ ​លឺ ឡាយស្រេង​ ​អតីត​មន្ត្រី​ជាន់ខ្ពស់​​នៃ​គណបក្ស​រាជានិយម​ ​បាន​​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ ​នរោត្តម សីហមុនី​ ស្នើ​ទ្រង់​យាង​ត្រឡប់​​មក​កម្ពុជា​វិញ​ ​ដើម្បី​​ប្រើ​ព្រះ​រាជបុព្វសិទ្ធិ​ជា​អាជ្ញា​កណ្តាល​ ដោះស្រាយ​ទំនាស់​​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ (រូបថត​ដោយ RFA Khmer)


26 កញ្ញា 2017
កាន់ វិច្ឆិកា
វីអូអេខ្មែរ

​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បន្ថែម​ក្នុង​លិខិត​នោះ​ថា​ ​ការ​នឹក​រំឭក​នោះ​ ក៏​មាន​លាយឡំ​ដោយ​សេចក្តី​​ក្រៀមក្រំ​ ​ភិតភ័យ​ ​និង​បាត់​បង់​ភាព​កក់ក្តៅ​ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​រស់​នៅ​ក្នុង​បរិយាកាស​អាប់អួរ​ ​ដោយ​សារ​មាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រឹតត្បិត​​គណបក្ស​នយោបាយ​ ​ការ​បិទ​អង្គការ​អន្តរ​ជាតិ​ ​និង​សារ​ព័ត៌​មាន​ឯករាជ្យ​ ​ពិសេស​ទំនាស់​កាន់​តែខ្លាំង​រវាង​គណបក្ស​ធំៗទាំង​ពីរ​ រហូត​ដល់​មើល​មុខគ្នា​មិន​ចំ។

លោក​ ​លឺ ឡាយស្រេង​ ​អតីត​មន្ត្រី​ជាន់ខ្ពស់នៃ​គណបក្ស​រាជា​និយម​ ​បានសរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ ​នរោត្តម សីហមុនី​ ស្នើ​ទ្រង់​យាង​ត្រឡប់មក​កម្ពុជា​វិញ​ ​ដើម្បីប្រើ​ព្រះ​រាជបុព្វ​សិទ្ធិ​ជា​អាជ្ញា​កណ្តាល​ ​ដោះ​ស្រាយ​ទំនាស់រវាង​គណបក្ស​នយោបាយ​ធំៗទាំងពីរ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។​

លិខិត​ចុះ​ថ្ងៃ​ទី២៤​ ​ខែ​កញ្ញា ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម សីហមុនី​ ​ដែល​កំពុងពិនិត្យ​ព្រះ​រាជ​សុខភាពនៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជា​មានិតចិន​ ​លោក​ លឺ ឡាយស្រេង​សរសេរ​ថា​ ​លោក​ ​និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​មាន​សេចក្តីនឹក​រឭក​ដល់​ព្រះ​មហាក្សត្រ ដែល​កំពុង​យាង​គង់​ឆ្ងាយ​ពី​មាតុភូមិ​អស់​មួយ​រយៈ​កន្លង​មក។​ ​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បន្ថែម​ក្នុង​លិខិត​នោះ​ថា​ ​ការ​នឹក​រំឭក​នោះ​ ក៏​មាន​លាយឡំ​ដោយ​សេចក្តីក្រៀមក្រំ​ ​ភិតភ័យ​ ​និង​បាត់​បង់​ភាព​កក់ក្តៅ​ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​រស់​នៅ​ក្នុង​បរិយាកាស​អាប់អួរ​ ​ដោយ​សារ​មាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រឹតត្បិតគណបក្ស​នយោបាយ​ ​ការ​បិទ​អង្គការ​អន្តរ​ជាតិ​ ​និង​សារ​ព័ត៌​មាន​ឯករាជ្យ​ ​ពិសេស​ទំនាស់​កាន់​តែខ្លាំង​រវាង​គណបក្ស​ធំៗទាំង​ពីរ​ រហូត​ដល់​មើល​មុខគ្នា​មិន​ចំ។​

លោក​ ​លឺ ឡាយស្រេង​ ​ប្រាប់​ ​VOA នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ព្រះ​មហា​ក្សត្រ​ជាព្រះ​ប្រមុខ​រដ្ឋ​ និង​មានព្រះ​រាជ​សិទ្ធិ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ​ទៅ​តាម​រដ្ឋធម្មនុញ្ញ។​ ​លោក​រំពឹង​ថា​ ​លិខិត​ដែលថ្វាយ​ព្រះ​មហា​ក្សត្រ​ដល់​ទីក្រុង​ប៉េកាំង​នោះ​ ​នឹង​ជួយ​ឲ្យ​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជាបានធូរ​ស្រាល។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហៅ​គណបក្ស​ទាំងពីរ​ហ្នឹង​មក​រួបរួមគ្នា​ទៅ​ ​ដោះស្រាយ​យ៉ាង​ម៉េច​ទៅ​ណា​ ​ក្រែង​លោ​លោក​អាច​ជួយ​បាន។​ ​ព្រះ​មហា​ក្សត្រ​មួយ​ទាំង​មូល​ ​មាន​ព្រះ​រាជ​សិទ្ធិ​មួយ​ខ្លាំង​ដែរ។​ ​ក្នុង​រដ្ឋធម្មនុញ្ញ​ចែង​ថា​ ​ព្រះ​មហា​ក្សត្រ​ជា​អ្នក​បង្រួប​បង្រួម​ជាតិ​ អីចឹងចង់​ឲ្យ​លោក​បង្រួប​បង្រួម​ជាតិ​ចែង​ដោយរដ្ឋធម្មនុញ្ញ»។​

លោក​ ​លី ឡាយស្រេង​ ​បាន​សរសេរ​បន្ថែមក្នុង​សេចក្តី​សន្និដ្ឋាន​បញ្ចប់​នៃលិខិត​នោះ​ថា​ ​ទំនាស់​ដែល​កម្ពុជា​កំពុង​មាន​មិន​បាន​នាំយក​ផល​ចំណេញ​ដល់​ភាគី​នានា​ ​និង​ជាតិនោះ​ទេ​ ​ផ្ទុយ​ទៅ​វិញ​ ​មាន​តែ​ការ​បែកបាក់​ប្រេះ​ឆា​រវាង​ខ្មែរ ​និង​ខ្មែរ ​និង​ការ​គាប​សង្កត់​ពី​អន្តរជាតិ ​ពិសេស​ពី​ប្រទេស​ជិត​ខាង​ ដូច​ដែល​កម្ពុជា​ធ្លាប់​ទទួល​រង​ក្នុង​ប្រវត្តិ​សាស្រ្ត​ជា​ញឹក​ញយ​រួច​មក​ហើយ។

ការ​សរសេរ​លិខិត​ស្នើ​អន្តរាគមន៍​ពី​ព្រះ​មហា​ក្សត្រ​នេះ​ ​ធ្វើ​ឡើង​ខណៈ​ដែលស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​ការ​កើន​កម្តៅ​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​ ​ចាប់តាំង​ពី​លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា​ ​និង​ការ​បង្ក្រាប​លើ​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋាភិបាល​ ​ការ​ចោទ​សហ​រដ្ឋ​អាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ជា​ដើម៕

What Next?

Recent Articles

5 Responses to "អតីត​ឧបនាយក​រដ្ឋមន្ត្រី​ ​លឺ ឡាយស្រេង​ ​ស្នើ​ព្រះ​មហាក្សត្រ​ខ្មែរ​ជួយ​ដោះស្រាយ​វិវាទ​នយោបាយ​កម្ពុជា"

  1. Anonymous says:

    Il est où le roi ?

  2. Anonymous says:

    Toujours en Chine le roi ?

  3. people says:

    That your dream sir’. I don’t think king can do anything’ to help khmer people’ ‘since he become the king’ he been echo veitcong mafia dictator and sign with cpp traitors to give TRal island to Youn-hanoi and i bet his youn-mother spy so happy ‘.We should look since stupid king si hak nouk die all everything under control of veitcong germs and used veitcong mafia dictator one eye as their tool because dictator one eye love power ,money,woman .China support veitcong mafia dictator to jail mr So kha and you ask king to help” How can the king help because king living in good palace in china ‘and all everything provide to king and they know how to kneel in front of khmer king ‘like si hak nouk ‘they know how to kneel down and ask si hak nouk to let veitcong stay in cambodian land and help khmer rough to rise up to power then they may laughing at si hak nouk because when pol-pot get power took si hak nouk to jail in his palace but who know ? maybe si hak nouk order everything to kill khmer because his youn-spy wife hiding since met si hak nouk .we knew that king si hak nouk is the womaniser ‘and since met his youn-spy wife cambodia go down to suffer till now’ he born to destroyed khmer this evil king si hak nouk’ remember when he was in his mother pregnant ‘the fortuneteller told king (his father this chile born to destroyed khmer) his granfather was panic and told to terminated but his mother keep till the truth coming up ‘ khmer lost all intelligent and lost 3 million and lost land ,suffer and in the future could lost the to veit like Laos country.So don’t dream to get help from king’ he useless and his youn-spy mother will be happy to see mr so kha jail or mr raisy ‘out because their plan will be achieve soon. GOD bless all cambodian people’

  4. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    ស្តេច!!!!មានបានការអី????

  5. ?? says:

    I do not want to say nothing about this but all I can see is the king have no powers. GOD bless Cambodia