ដោយ លោក ញឹម សុខន | ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ | ម៉ោង 9:36 PM
http://vodhotnews.com

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ
សាលាឧទ្ធរណ៍ បានបង្គាប់ឲ្យបន្តឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដូចសាលាដំបូងដដែល ដោយសម្រចច្រានចោលបណ្តឹងជំទាស់ របស់ក្រុមមេធាវីការពារក្តី ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំកាលពីដើមខែកញ្ញានេះចោទពីបទ«ក្បត់ជាតិ»ដូចរដ្ឋាភិបាលចោទដែរ។
ប៉ុន្តែនីតិវិធីបញ្ជូនទៅឃុំខ្លួននេះ ត្រូវក្រុមមេធាវីការពារក្តី លោក កឹម សុខា ប្តឹងទាស់ ទៅសាលាឧទ្ធរណ៍ ស្វែងរកយុត្តិធម៌ ដោយអះអាងថា ការបង្គាប់របស់សាលាដំបូងនោះ បានរំលោភអភ័យឯកសិទ្ធិសភា របស់កូនក្តី។
នៅថ្ងៃទី២៦ខែកញ្ញានេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ទាំង៦នាក់ បានដើរចេញពីបន្ទប់សវនាការ ក្រោយពីចូលរួមតតាំងជាមួយចៅក្រមរយៈពេល២ម៉ោង ដើម្បីទាមទារឲ្យលើកពេលសវនាការ ដោយសំអាងថា អវត្តមានកូនក្តី ប៉ុន្តែចៅក្រមមិនព្រម។
យ៉ាងនេះក្តី សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានប្រប្រកាសច្រានចោលការទាមទារ របស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា។
អ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ បានបញ្ជាក់ដូចនេះថា៖ «សាលាឧទ្ធរណ៍គេតម្កល់ដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។បានន័យថា ឲ្យបន្តឃុំខ្លួន [លោក កឹម សុខា]»។
មេធាវីការពារមួយរូប គឺ លោក សំ សុគង់ ហៅការសម្រេច របស់ សាលាឧទ្ធរណ៍នេះថា ជាការសម្រេចមួយ មិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីលោកទេ ដោយអះអាងថា អវត្តមានកូនក្តី ក្នុងសវនាការ ជាការបាត់ឱកាសបកស្រាយពីភាពស្អាតស្អំ ជំទាស់ទៅនិងបទចោទប្រកាន់។
លោកថា៖ «ក្រុមមេធាវីយល់ឃើញថា កាលណាគ្មានវត្តមានឯកឧត្តម កឹម សុខា សេចក្តីសម្រេចហ្នឹងមិនបានផ្តល់យុត្តិធម៌ដល់ឯកឧត្តម កឹម សុខា ទេដោយសារឯកឧត្តម គ្មានឱកាសលើកនូវភស្តុតាង ក៏ដូចជាឆ្លើយដោះសារ ។ ក៏ដូចជាបង្ហាញនូវភាពសុចរិត ភាពគ្មានកំហុស របស់ឯកឧត្តម ដើម្បីដាក់ក្នុងសវនាការ ក៏ដូចជាចៅក្រម ធ្វើការពិចារណា ឬក៏ពិនិត្យអំពីបទចោទប្រកាន់ ឬក៏ការសម្រេចឃុំខ្លួន របស់ចៅក្រមស៊ើបសួរ។អញ្ចឹងកាលណាអវត្តមានជនត្រូវចោទ មិនអាចថាសវនាការនោះល្អ ហើយត្រឹមត្រូវទេ»។
បើតាមលោក សំ សុគង់ សវនាការមួយ ដែលជនត្រូវចោទគ្មានឱកាសបកស្រាយ ឬបង្ហាញភស្តុតាង ដើម្បីដោះបន្ទុក លោកថា នីតិវិធីនោះ បានរំលោភលើច្បាប់ជាតិ និងគោលការណ៍សកល។
ទោះជាយ៉ាងណា រដ្ឋាភិបាល អះអាងថា ការចាប់ខ្លួន លោក កឹម សុខា ជាវិធានការច្បាប់។ ប៉ុន្តែសហគមន៍អន្តរជាតិ មានសហភាពអឺរុប បារាំង អាលឺម៉ង់ និងសហរដ្ឋអាមេរិកផងនោះ ហៅការចាប់ខ្លួននេះថា ជាការគាំរាមកំហែងផ្នែកនយោបាយ និងទាមទារឲ្យដោះលែងជាបន្ទាន់ ដោយថា ដើម្បីឲ្យដំណើរការបោះឆ្នោតខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
Believe me’ this veitcong court and veitcong mafia dictator are the same’ they scaring of the election in 2018 that why they try to do anything to destroy opposition ‘like veitcong mafia dictator used to do before ‘ when 1998 election come he fear to lose that why he did the coup without respected international law or parish accord and instead he bury parish accord and gave back illegal treaties to youn-hanoi’ so animal youn veit have a signature too but this animal veit politicians never respected the international law like ah veitcong mafia dictator.Veitcong mafia dictator and his group are very bad at twist the story ‘turn white to black and everything followed veitcong mafia dictator and ah kwak followed veitcong germs who steer this puppet government .At the moment this veitcong puppet government try to make people hard to put the name for voting but their illegal veit are easy ‘this is the veitcong strategy to follow international way and case of mr So kha won’t get any justice .Young generation must learn the history fom the past and present and in the future .GOD bless all cambodian people’