ដោយ លោក ឃុត សុគន្ធ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧
http://vodhotnews.com

រូបអគារស្ថានីយ៍ឧតុនិយមនៃក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ផ្សេងៗដោយថា កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាប ដែលអាចឲ្យមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃ៣ ខែតុលា ឆ្នាំ២០១៧។
ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងបន្តថា ករណីនេះ ក៏នឹងបង្ករឲ្យមានជំនន់ទឹកភ្លៀងកើតឡើងផងដែរ។
នៅក្នុងសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុ ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ ក្រសួងធនធានទឹក បញ្ជាក់បន្ថែមថា ឥទ្ធិពលនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ដែលមានរាជធានីខេត្តយ៉ាងតិច១៧ មានភ្លៀងធ្លាក់រាយប៉ាយស្ទើររាល់ថ្ងៃ និងប្រកាសឲ្យខេត្តជាប់សមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់៕