នយោបាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) បានអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនានិងជួយដោះគ្រាប់បែកគីមីនៅខេត្តស្វាយរៀង កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបរិបទនយោបាយតានតឹនរបស់កម្ពុជា។
27 កញ្ញា 2017
កាន់ វិច្ឆិកា
វីអូអេខ្មែរ
ខណៈដែលស្ថានការណ៍ទំនាក់ទំនងកម្ពុជាអាមេរិកបន្តកើនកម្តៅ លោកហ៊ុន សែន បន្តការវាយប្រហារអាមេរិក តាមបែបចម្អកដោយ អញ្ជើញឯកអគ្គរដ្ឋទូតអាមេរិក ទៅទស្សនា និងជួយដោះគ្រាប់បែកគីមីនៅខេត្តស្វាយរៀង។
ខណៈដែលស្ថានការណ៍នយោបាយនៅកម្ពុជាបន្តកើនកម្តៅ និងស្របពេលដែលមន្រ្តី និងអ្នកគាំទ្រគណបក្សកាន់អំណាចតែងវាយប្រហារអាមេរិករឿងទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងសង្គ្រាមអាមេរិក-វៀតណាម និងចោទសហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយគណបក្សប្រឆាំងដើម្បីផ្ដួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាថ្មី នៅព្រឹកថ្ងៃពុធនេះ ពាក់ព័ន្ធនឹងកាកសំណល់គ្រាប់បែកទាំងនោះ ហើយបានស្នើឲ្យឯកអគ្គរដ្ឋទូតអាមរិកទៅមើលគ្រាប់បែកគីមីមួយគ្រាប់ក្នុងខេត្តស្វាយរៀងដោយផ្ទាល់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃពុធនេះ បានដាក់បញ្ជាឱ្យមន្ត្រីរបស់ខ្លួនអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា គឺលោក William Heidt ទៅមើលគ្រាប់បែកគីមីមួយគ្រាប់របស់អាមេរិកទម្លាក់ក្នុងសង្រ្គាមវៀតណាម ហើយដែលបានបន្សល់ទុកនៅខេត្តស្វាយរៀង។ លោក ហ៊ុន សែន អះអាងថា គ្រាប់បែកនេះកំពុងបង្កការភ័យខ្លាច និងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋក្នុងតំបន់នោះ។
ថ្លែងទៅកាន់ក្រុមកម្មករ កម្មការិនីកាត់ដេរ ក្នុងពិធីសំណេះសំណាលប្រចាំសប្តាហ៍ជាមួយកម្មកររោងចក្រនានាក្នុងខណ្ឌមានជ័យ លោក ហ៊ុន សែន បានលើកឡើងថា គ្រាប់បែកគីមីមួយគ្រាប់ដែលត្រូវបានរកឃើញ ស្ថិតលើទឹកដីខេត្តស្វាយរៀង កំពុងបង្កភាពភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ និងកំពុងបង្កការលំបាកដល់មន្រ្តីជំនាញក្នុងការកម្ទេចផងដែរ។ បុរសខ្លាំងកម្ពុជា បានបញ្ជាឱ្យមន្ត្រីរបស់លោកអញ្ជើញ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ទៅមើលគ្រាប់បែកគីមីនោះ ហើយថា ការបំផ្ទុះគ្រាប់បែកគីមីនេះនឹងជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋ ដូចជាធ្វើឲ្យពិការរូបរាងកាយ និងពិការភ្នែកជាដើម។
លោក ហ៊ុន សែន ក៏រំពឹងផងដែរថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា គួរគិតគូរលើបញ្ហាគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង ក៏ដូចជាគ្រាប់បែកផ្សេងទៀតរបស់អាមេរិកដែលមានទម្ងន់ជិត៣លានតោន កំពុងកប់ក្នុងដីកម្ពុជា ដោយមិនត្រូវគិតតែពីបំណុលដែលកម្ពុជាជំពាក់ និងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាក្នុងសង្គ្រាមអាមេរិក-វៀតណាមនោះទេ។
នាយករដ្ឋមន្រ្តីដែលកាន់អំណាចជិត៤០ឆ្នាំរូបនេះបន្ថែមថា៖
«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងពិនិត្យមើលឡើងវិញ ហើយបើអាចធ្វើទៅបាន កុំមកយកតែឆ្អឹងខ្មោចនៅស្រុកខ្មែរ មកជួយយកគ្រាប់បែកដែលនៅសេសសល់ពីស្រុកខ្មែរទៅវិញផង។ មានគ្រាប់បែកមួយគ្រាប់ នៅឯខេត្តស្វាយរៀង កំពុងផ្អើលថា ជាគ្រាប់គីមី។ គិតតែពីមកទារលុយៗ ទារអត់ឈប់»។
កាលពីជាង៤០ឆ្នាំមុន ផ្នែកខ្លះនៃទឹកដីកម្ពុជាបានរងការទម្លាក់គ្រាប់ដោយសហរដ្ឋអាមេរិក នៅគ្រាដែលសហរដ្ឋអាមេរិកបានធ្វើសង្គ្រាមជាមួយវៀតណាម ប្រឆាំងនឹងរដ្ឋាភិបាលក្រុងហាណូយ។ សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកជាច្រើនតាមយន្តហោះចម្បាំងរបស់ខ្លួន ដោយបានឆ្លងចូលមកទឹកដីកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។
ទោះជាយ៉ាងណា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចំណាយថវិកាជាង១៦០លានដុល្លារ ប្រមាណជា ២០ឆ្នាំកន្លងទៅនេះ សម្រាប់គម្រោងបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ រដ្ឋាភិបាលអាមេរិកក៏បានផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា ដោយផ្តោតលើវិស័យយោធា ពាណិជ្ជកម្ម កសិកម្ម សេដ្ឋកិច្ច និងអប់រំជាដើម។
លោក David Josar អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធមិនឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបានបង្វែរឲ្យ VOA ដកស្រង់សម្តីរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាក្នុងសេចក្តីថ្លែងការណ៍ ដែលចេញកាលពីដើមខែកញ្ញានេះ។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បកស្រាយថា លោកទទួលស្គាល់បញ្ហាពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា និងប្តេជ្ញាដោះស្រាយបញ្ហានេះ។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«យើងមានការប្តេជ្ញាចិត្ត នៅក្នុងការដោះស្រាយបញ្ហានៃកេរដំណែលនេះ។ តើលោកអ្នកដឹងទេថា យើងបានផ្តល់ប្រាក់ចំនួនជាង១៦០លានដុល្លារ សម្រាប់ការងារលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ? ពាក់កណ្តាលនៃប្រាក់នេះត្រូវបានប្រើសម្រាប់លុបបំបាត់យុទ្ធភណ្ឌដែលទម្លាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ តែប្រាក់ចំនួនពាក់កណ្តាលទៀតត្រូវបានប្រើសម្រាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាម នៅភាគខាងលិចប្រទេស នៅតាមចម្ការមីនដែលមានគ្រោះថ្នាក់១០ដង លើសគ្រាប់ដែលទម្លាក់ដោយអាមេរិក»។
VOA មិនអាចទាក់ទងលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ដើម្បីសុំការអធិប្បាយពាក់ព័ន្ធនឹងបញ្ហាគ្រាប់បែកគីមីបានទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
កម្ពុជាបានខ្ចីលុយអាមេរិកចំនួនជិត៣០០លានដុល្លារចន្លោះពីឆ្នាំ១៩៧០-១៩៧៥។ បើគិតមកដល់បច្ចុប្បន្ន ទាំងប្រាក់ការ និងប្រាក់ដើមបំណុលនេះបានកើតឡើងដល់ទៅប្រមាណជា៥០០លានដុល្លារអាមេរិក។ រដ្ឋាភិបាលកម្ពុជា ជាពិសេសលោក ហ៊ុន សែន តែងតែចង់ឲ្យអាមេរិកលុបបំណុលនេះ ឬបង្វែរទៅជាជំនួយសប្បុរសធម៌វិញ ដោយថា វាជាបំណុលដែលកើតឡើងពីកម្ចីជំនាន់លោកសេនាប្រមុខ លន់ នល់ និងថា ជាបំណុលដាបដោយឈាមប្រជាពលរដ្ឋខ្មែរ ដោយសារតែការទម្លាក់គ្រាប់បែកប្រមាណជា២លាន៥សែនតោនរបស់អាមេរិក មកលើប្រទេសកម្ពុជា៕
Ha ha so funny’ so cheap ‘this veitcong mafia dictator P _M .No body wanted to talk to you and even secretary don’t wanted to know him because the way he did like veitcong way from forest of marky’ . Ambassador is the man who have a really high position almost P-M and you just can’t talk like street kid with them’ Your language really cheap as the khmer P M’ .I’m not a politicians or know nuch about ambassador but he is represent the whole country so if you writing to them properly they can consider ‘ . Learn to talk properly mr veitcong mafia dictator. GOD bless all cambodian people
គួរហៅ ចិន រុស្ស៊ី វៀតណាម មកដោះមីន និង គ្រាប់មិនទាន់ផ្ទុះផងទៅ។
ក្នុងសង្រ្គាមតែងមានការកាប់សម្លាប់ ទំលាក់គ្រាប់បែកអញ្ចឹងហើយ។ ម៉េចជប៉ុន មិនទារសំណងពីអាមេរិកផងទៅ? ម៉េច ចិន មិនទារបំណុលពីជប៉ុន ដែលសម្លាប់ជនជាតិចិនផងទៅ។ គួរប្រើសំដីជាច្បាប់អន្តរជាតិផង។ អាមេរិកមិនមែនជាសត្រូវរបស់ប្រជាជនខ្មែរទេ តែអាមេរិកជាសត្រូវរបស់ពួកផ្តាច់ការ ពុករលួយនៅក្នុងពិភពលោក។
ក្នុងសង្រ្គាមតែងមានការកាប់សម្លាប់ ទំលាក់គ្រាប់បែកអញ្ចឹងហើយ។ ម៉េចជប៉ុន មិនទារសំណងពីអាមេរិកផងទៅ? ម៉េច ចិន មិនទារបំណុលពីជប៉ុន ដែលសម្លាប់ជនជាតិចិនផងទៅ។ គួរប្រើសំដីជាច្បាប់អន្តរជាតិផង។ អាមេរិកមិនមែនជាសត្រូវរបស់ប្រជាជនខ្មែរទេ តែអាមេរិកជាសត្រូវរបស់ពួកផ្តាច់ការ ពុករលួយនៅក្នុងពិភពលោក។ ចង់ឲ្យខ្មែរស្អប់អាមេរិកឬ? ទៅមិនរួចទេដឹង។ ចង់ឲ្យខ្មែរដឹងគុណ ចិន វៀតណាម ទៅមិនរួចទេដឹង។ ចិន ធ្លាប់គាំទ្រខ្មែរក្រហមសម្លាប់ខ្មែរ អីឡូវចង់សម្លាប់ខ្មែរទៀតឬ?