ដោយ តាំង សារ៉ាដា
2018-02-27
RFA

(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។ RFA
តំណាងរាស្ត្រសហរដ្ឋអាមេរិកមិនទទួលស្គាល់លទ្ធផល បោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា
តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) បានចាត់ទុកការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ កន្លងមកនេះថា ជាការបោះឆ្នោតមួយដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក តាំង សារ៉ាដា ដែលបានចុះទៅសម្ភាសន៍លោក អាលែន ឡូវែនថល ផ្ទាល់ នៅវិមានរដ្ឋសភារបស់អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតុន (Washington) កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ មានសេចក្ដីដូចតទៅ៖
អង្គការសង្គមស៊ីវិលជិត១០ចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងការបោះឆ្នោតព្រឹទ្ធសភា
សមាគម និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ជិត ១០ស្ថាប័ន អំពាវនាវដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ រួមគ្នាស្ដារឡើងវិញនូវដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានការប្រកួតប្រជែងនយោបាយ និងការចូលរួមរបស់គណបក្សនយោបាយ និងអ្នកនយោបាយទាំងអស់គ្នានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។
សមាគម និងអង្គការសង្គមស៊ីវិលចំនួន៨នេះ រួមមាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (COMFREL) អង្គការនិចហ្វិក (NICFEC) បណ្ដាញកសាងសន្តិភាពសហគមន៍ សម្ព័ន្ធកសិករកម្ពុជា សមាគមមូលនិធិ កែម ឡី និងអង្គការសមាគមមួយចំនួនទៀត បានសម្ដែងការសោកស្ដាយចំពោះដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះថា ជាការប្រកួតប្រជែងមិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាពលរដ្ឋ តាមអង្គបោះឆ្នោតទេ ហើយការបោះឆ្នោតនេះ ក៏មិនស្របតាមដំណើរកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងរដ្ឋធម្មនុញ្ញកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ថា អង្គបោះឆ្នោតច្រើនលើសលប់មកពីគណបក្សប្រជាជនកម្ពុជា តែមួយគត់ ហើយទទួលបានអាសនៈជាច្រើនបន្ថែមទៀតដែលជាអង្គបោះឆ្នោតក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង និងការចែកអាសនៈឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាថ្មី។ លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ បញ្ជាក់ថា សមាជិកព្រឹទ្ធសភា ៥៨នាក់ គឺ ១០០% មកពីគណបក្សកាន់អំណាចតែមួយគត់ក្រោយពីការរំលាយគណបក្សប្រឆាំង ដែលដកសិទ្ធិអ្នកបោះឆ្នោត ៤៤% នៃអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្ររបស់គណបក្សប្រឆាំងដ៏ធំជាងគេដែលអង្គបោះឆ្នោតជិត ១ម៉ឺន ២ពាន់នាក់៕