ដោយ វ៉ែន សុមេធ
2018-02-27
RFA

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធក្រោយបញ្ចប់ពិធីសម្ពោធរបាយការណ៍ស្រាវជ្រាវស្ដីពីការរើសអើងលើអ្នកប្ដូរភេទជាស្ត្រី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងរាជធានីភ្នំពេញ។ Photo: RFA
![]()
ក្រុមអង្គការដែលធ្វើការផ្នែកលើកស្ទួយ សមភាពយេនឌ័រ គ្រោងនឹងរៀបចំកម្មវិធីផ្សព្វផ្សាយគម្រោងមួយស្ដីពី “សំឡេងរបស់យើងដើម្បីសមភាពយេនឌ័រ” ក្នុងឱកាសទិវានារីអន្តរជាតិ។
កម្មវិធីនេះគ្រោងនឹងធ្វើនៅមុនថ្ងៃទិវានារីអន្ដរជាតិ ១ថ្ងៃគឺនៅថ្ងៃទី៧ ខែមីនា ខាងមុខនេះ។
អង្គការដែលសហការអនុវត្តគម្រោង កម្មវិធីស្ដីពី “សំឡេងរបស់យើងដើម្បីសមភាពយេនឌ័រ” នេះរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW) និងអង្គការផ្សេងៗទៀត។
គម្រោងនេះមានគោលបំណងពង្រឹងសិទ្ធិអំណាចដល់ស្ត្រី ក្មេងស្រី និងអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីទាមទារសិទ្ធិរបស់ខ្លួន និងបង្កើនអោយមានការគាំទ្របន្ថែមទៀតពីសំណាក់សហគមន៍របស់ខ្លួន៕