នយោបាយ
រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងអ្នកនាំពាក្យរបស់គណរដ្ឋមន្ត្រី ពិភាក្សាអំពីបញ្ហាជុំវិញបរាជ័យរបស់អាស៊ានក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងលើជម្លោះនៅសមុទ្រចិនខាងត្បូង ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។ (VOA)
01 មិនា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានជំរុញឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា។
រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះការសម្រេចកាត់ជំនួយរបស់សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប ដោយចាត់ទុកថា សកម្មភាពនេះជាការមាក់ងាយប្រជាធិបតេយ្យកម្ពុជាតាមរយៈទឹកលុយនៃជំនួយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការកាត់ជំនួយរបស់រដ្ឋាភិបាលអាមេរិកដោយលើកហេតុផលថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ គឺជាការវាយតម្លៃខុសពីការពិត។
លោកបញ្ជាក់ថា៖«អ្វីដែលជាការភ្ញាក់ផ្អើលនោះ ដោយសារជាការបោះបង់កាតព្វកិច្ចរបស់ខ្លួន នៅក្នុងនាមជាបិតាប្រជាធិបតេយ្យក្នុងពិភពលោកនេះឯង។ ដូច្នេះការសម្រេចចិត្តនេះ ជាការបរាជ័យរបស់សហរដ្ឋអាមេរិកទេ មិនមែនជាបរាជ័យរបស់កម្ពុជាទេ ក្នុងការធ្វើឲ្យពិភពលោកជឿជាក់ថា សហរដ្ឋអាមេរិកគឺរក្សាបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យស្ថិតនៅក្នុងលក្ខណៈនិរន្តរភាព»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ការកាត់ជំនួយរបស់អាមេរិកនិងសហគមន៍អឺរ៉ុប អាចធ្វើឲ្យប៉ះពាល់តិចតួចប៉ុណ្ណោះដល់រដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា។
លោកបញ្ជាក់ថា៖«ចំពោះរាជរដ្ឋាភិបាល ដូចខ្ញុំបានជម្រាបជូន យើងនៅតែបន្ត នៅតែពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា រក្សានូវសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋ ប្រាសចាកពីការលូកលាន់របស់បរទេសតែប៉ុណ្ណឹងឯង មិនមានផលអីប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជាទេ។ ក៏ប៉ុន្តែផលដែលប៉ះពាល់ គឺប៉ះពាល់ដល់សង្គមស៊ីវិល ឬសង្គមក្រៅរដ្ឋាភិបាល ដែលលោកបានយកចិត្តទុកដាក់ ខំខ្នះខ្នែងជួយរហូតមកដល់ពេលនេះ ហើយឥឡូវនេះគឺត្រូវបានពីការទណ្ឌកម្មពីសហរដ្ឋអាមេរិក ឈប់ជួយ»។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានជំរុញឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា ដោយថា រដ្ឋាភិបាលកម្ពុជាបានធ្វើសកម្មភាពប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងមិនអើពើជុំវិញការទទូចឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ចំណែកសភាអឺរ៉ុបកាលពីថ្ងៃអង្គារ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទូចឲ្យបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ពន្លឿនការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបលោក ហ៊ុន សែន ផងដែរ។
លោក មាស នី អ្នកសិក្សាអំពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ការសម្រេចកាត់ជំនួយរបស់អាមេរិកទៅដល់កម្ពុជា កំពុងស្តែងចេញនូវសកម្មភាពជាក់លាក់ ក្រោយការព្រមានមិនបានសម្រេចនាពេលកន្លងមក។ លោកបន្ថែមថា ប្រសិនបើរដ្ឋាភិបាលមិនពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញកម្ពុជាឡើងវិញទេ នោះកម្ពុជានឹងត្រូវប្រឈមនឹងការកាត់ជំនួយជាបន្តបន្ទាប់នាពេលខាងមុខ។
លោក មាស នី បញ្ជាក់ថា៖ «តែកាលណាគេធ្វើអីមួយមិនបានហើយ គេនឹងចាប់ផ្តើមធ្វើបន្តទៅទៀត។ ហើយវាអាចនឹងមានដល់ទៅការកោះប្រជុំផ្សេងៗនៅអង្គការសហប្រជាជាតិ ទាក់ទិនទៅនឹងការពិនិត្យឡើងវិញទៅលើសន្និសីទទីក្រុងប៉ារីស កិច្ចព្រមព្រៀងទីក្រុងប៉ារីស អីអញ្ចឹង។ អានេះអាចជាដំណើរការបន្ទាប់ បើសិនជាស្ថានភាពនយោបាយនៅកម្ពុជានេះ វាកាន់តែដុនដាបថែមទៀត»។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកមិនខ្វល់នឹងការកាត់ជំនួយណាមួយនោះទេ ដោយលោកថា ការកាត់ជំនួយទាំងនោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់លោកឡើយ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះក៏បានថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវរៀនរស់ និងប្រឹងប្រែងធ្វើម្ចាស់លើខ្លួនឯង ដោយមិនត្រូវរង់ចាំការផ្តល់ជំនួយពីប្រទេសណាទាំងអស់។ លោកបន្ថែមថា ក្នុងទំនាក់ទំនងអន្ដរជាតិ ប្រទេសនីមួយៗមានសិទ្ធិស្មើគ្នាដោយមិនប្រកាន់និន្នាការនយោបាយ និងថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើគឺដើម្បីរក្សាសន្ដិភាពនៅកម្ពុជា។
ប្រមុខដឹកនាំខ្មែររូបនេះមានប្រសាសន៍ថា៖«យើងត្រូវសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ប៉ុន្តែយើងមិនរង់ចាំការផ្ដល់ខ្យល់អុកស៊ីសែនពីអ្នកណាទាំងអស់ យើងត្រូវខិតខំម្ចាស់ការប្រឹងប្រែងខ្លួនឯងឡើង ដើម្បីឈានទៅក្នុងឋានៈជាប្រទេសដែលមានការរីកលូតលាស់។ យើងត្រូវការសហប្រតិបត្តិការជាមួយគេ គេក៏ត្រូវការកិច្ចសហការជាមួយគេ»។
បើទោះបីជាលោក ហ៊ុន សែន ថ្លែងបែបនេះក្តី ប៉ុន្តែគេឃើញថា រដ្ឋាភិបាលកម្ពុជាតែងបង្ហាញភាពព្រងើយកន្តើយជាមួយប្រទេស និងសហគមន៍ប្រជាធិបតេយ្យធំៗ ដោយងាកទៅស្និទ្ធស្នាលនឹងប្រទេសកុម្មុយនិស្តចិន ជាបន្តបន្ទាប់កាន់តែខ្លាំងឡើង។
នេះជាការផ្តាច់ជំនួយលើកទី២របស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសបិតាប្រជាធិបតេយ្យមួយនេះ ប្រកាសដកខ្លួនឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ដំណាលគ្នាជាមួយការប្រកាសឈប់ផ្តល់ជំនួយរបស់សហគមន៍អឺរ៉ុប ក្រោយការរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៤០ភាគរយ នៅទូទាំងប្រទេស។
ការប្រកាសផ្តាច់ជំនួយនិងដាក់ទណ្ឌកម្មពីបណ្តាប្រទេស និងសហគមន៍ប្រជាធិបតេយ្យធំៗលើពិភពលោកនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារតាំងពីខែកញ្ញា ហើយបានរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ កាលពីខែវិច្ឆិកា ក្រោមបទចោទថា គណបក្សនេះបានឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃអាទិត្យ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤ ដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលដឹកនាំប្រទេសជិត៤ទសវត្សមកហើយនោះ បានប្រមូលយកអាសនៈទាំងអស់នៅក្នុងព្រឹទ្ធសភា ហើយនឹងត្រូវដឹកនាំស្ថាប័ននីតិបញ្ញត្តិមួយនេះ ដោយឯកបក្ស៕
Phay Si Phan: before start talking, did you pay off the dentist fee that you owed??????????????
When you open your stinky mouth, I can smell shit from your mouth as the same as your asshole. I remember you said “have money, have justice”. Shut a fu.. up!!!!!!!!!!!!!!!!!!!!!!!!
You need to fix your stinky mouth,,,,,,,,
This is the first start of the small aid of US been cut off ‘ then EUROPE ‘ after that canbodia will be the same of zambawee ‘ haha’. one billion zambawee equal 50cents U S ‘ and people life are bad because of dictator’. Cambodia walking to communist but wearing democracy shirt and cheat international and the democracy countries so U N better cut off not accept any vote or let the them seat at U N .This beast regime can dissolve big opposition party and accuse the leader of party betray the country without any evident or proof so this beast regime must be punished by international . Veitcong mafia dictator and his groups never respected law&order or constitution of the country’ because we learn that since 1993 (parish accord ) the veitcong mafia dictator feeling lost the election he not agree ‘ so after he become second P-M he start to cheated other party and killed other party to grab the power then veitcong mafia dictator bury parish accord and gave back all illegal treaties to his animal veit boss. So veitcong mafia and his groups cheat cambodian people and international ‘they must be punished. GOD bless all good cambodian people’
sooner or later you will have no shite to eat Mr PAI SI PHORM . GOD bless Cambodia
ភ្ញាក់ផ្អើលអី ក្រែងពួកអាស្វាក្រឹសឯងពូកែណាស់មែនទេ