លោក ហ៊ុន​ សែន ឌឺដងលោក កឹម សុខា ខណៈអន្តរជាតិជំរុញឲ្យស្តាប្រជាធិបតេយ្យ

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា


មេដឹកនាំបក្សកាន់អំណាច បានបន្តឌឺដងទៅបក្សប្រឆាំងថា ដោយសារ​តែប្រ​ឆាំង​ខុស​រឿង ទើបរលាយ និងខ្លះ​​ជាប់​ពន្ធនាគារ ខណៈអន្តរជាតិ​កំពុងដាក់​ស​ម្ពា​ធឲ្យរដ្ឋាភិបាលស្តាប្រជាធិបតេយ្យឡើងវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាច ក្នុងពិធីមួយនៅខេត្តកំពង់ចាម នៅថ្ងៃនេះ បានថ្លែ​ងបែប​រំឭ​កដោ​​យមិនបញ្ចេញឈ្មោះថា កន្លងទៅគេទាមទារ​ឲ្យលោកចុះចេញពីដំណែង ដោយថា ខណៈ​លោ​​​កកំពុងកាន់អំណា​ចស្រប​ច្បា​​ប់ តា​មការបោះឆ្នោត។

លោកថា៖ «ព្រោះខ្ញុំព្រះករុណាខ្ញុំ មនុស្សខុសគេ បើមិនចង់ឲ្យទៅ គឺទៅ ហើយបើចង់ឲ្យចេញ អញនៅ​ តែប៉ុណ្ណឹង។ ​​រឿ​ង​អីមកស្រែក ហ៊ុន សែន អើយចុះចេញទៅ អញឈ្នះឆ្នោតសោះ។ ហ៊ុន សែន អើយចុះចេញទៅ ស្រែកដូច​ខ្មោចទា​របាយ ចាំតែចុះតើ?»។

លោក ហ៊ុន សែន ថ្លែងបែបឌឺដងថា ការប្រឆាំងខុសរឿងបែប​នេះហើយ បា​នជំរុញឲ្យមា​នការំលា​យគណបក្ស និង​អ្ន​​កខ្លះ​កំពុ​ង​ដេក«គុក»។

លោកថា៖«ដោយសារតែអញ្ចឹងបានវាជាប់គុក។ ដោយសារអញ្ចឹងបានវារត់ចោលស្រុក។ ដោយសារអញ្ចឹងបានវារលាយ រឿងវាអញ្ចឹង។ ហើយបើវាធ្វើល្អ អាហ្នឹងវាអស់សាច់រឿង​ហើយ វា​មានអីទាស់​ទៀត ហើយខ្ញុំព្រះករុណា មិនមែនជាអ្នកបង្កើតរឿងបង្កើតរ៉ាវទេ»។

ក្រោយពីគណបក្សប្រឆាំង បានកើនសំឡេងគាទ្រទាំងនៅរដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រហាក់ប្រហែល​នឹងបក្សកាន់អំ​ណាចដែរនោះ មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនទាំង​មានអភ័យឯកសិ​ទ្ធិសភា នៅថ្ងៃទី៣កញ្ញាឆ្នាំមុន ចោទថា«ក្បត់ជាតិ»។

ក្រោយមក នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សនេះ ព្រមទាំងហា​មមន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​នេះ ​១​​​១​​​៨នាក់ផ្សេងទៀត មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ​ទៀតផង។

គិ​តត្រឹមថ្ងៃព្រហស្បតិ៍នេះ លោក កឹម សុខា ត្រូវឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិត ៦​ខែ​មក​ហើ​យ​។

ការចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ និងបិទលំហ​ប្រជា​ធិ​ប​តេ្យ ជំរុញឲ្យ​ប្រទេសលោកសេរី ផ្តា​ច់ជំ​​នួយជាបន្តបន្ទាប់ ដល់រដ្ឋាភិបាលកម្ពុជា និងគំរាមដា​ក់ទណ្ឌ​កម្ម​​​សេ​​ដ្ឋកិច្ច បើមិនស្តា​រ​​​ប្រ​ជា​ធិ​បតេ​យ្យឡើ​ងវិញ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា សារបែបនេះបង្ហាញថា អ្នកនយោបាយ នៅតែយកគ្នា​ជាសត្រូវ ក្នុងការប្រជែងអំណាច ដូចពីអតីតកាល ទោះបីរដ្ឋធម្មនុញ្ញចែងថា កម្ពុជាអនុវត្ត​លទ្ធិប្រជា​ធិប​តេ​យ្យ​​ក៏​ដោយ។

លោក មាស នី វិភាគទៀតថា បើស្ថានកា​រន​យោបាយ មិនវិលថយក្រោយ ងាកទៅរៀបចំការបោះឆ្នោតមួយ ឲ្យ​មា​​​ន​​តម្លា​ភាព និងយុត្តិធម៌ទេ លោកថា រដ្ឋាភិបាលថ្មីកើតក្រោយបោះឆ្នោត និងជួបវិបត្តិទាំងផ្នែកសេដ្ឋកិច្ចនិង ន​យោ​បាយលើឆាកអន្តរជាតិ តាមរយៈសម្ពាធ ពីប្រទេសលោកសេរី។

លោកថា៖ «បើសិនជារដ្ឋាភិបាលនៅទីក្រុងភ្នំពេញគាត់នៅតែធ្វើអីដែលវាបង្ហាញថារំលោភសិទ្ធិមនុស្សអីធ្ងន់ធ្ងនៅក្នុងអាណត្តិរបស់គាត់ខាងក្រោយហ្នឹងទៀត រឿងព្យួរអាសនៈ[នៅអង្គការ​សហប្រជាជាតិ]ជារឿ​ងមួយបន្ទាប់​។ប៉ុន្តែ​ខ្ញុំគិ​​តថាវាទម្រាំចូលដល់ចំនុចហ្នឹង វាត្រូវាករលក្ខខណ្ឌស្អីផ្សេងទៀត»។

យ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែង​កាលពីខែមុន​ថា កុំឲ្យបរទេស​យកកម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង ដោយសារតែបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។

ប៉ុន្តែ អ្ន​កវិភាគថា សហគមន៍អន្តរជាតិ មានកាតព្វកិច្ចឃ្លាំមើល និងជំរុញយន្តការប្រជាធិបតេយ្យនៅកម្ពុជា តាម​ស្មា​រតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

4 Responses to "លោក ហ៊ុន​ សែន ឌឺដងលោក កឹម សុខា ខណៈអន្តរជាតិជំរុញឲ្យស្តាប្រជាធិបតេយ្យ"

  1. ?? says:

    the criminal mind that all I can say . by having been born as a evil person this guy never have social ideological mind to any one. HUN SEN has no mercy to any one that he has been murder or put them in jail without any reason . this uneducated guy did every thing again GOD welling . any one that was on his way of gripping powers he will eliminated them by killing and sentencing them by using his criminal court of law . time will tell the history will put this evil in the history of this poor nation and world history also. I’m felling so sad to the nation that I’m relate to but in another hand I always wanted this country and it’s people having peace like the other Democracy country. the question is what can I do what else can I say to the guy that whit animal brain . please think over to the over all situation in Cambodia . as we knew after HUN SEN leaded this poor nation since 1979 up till now all we knew was bad news. right now this evil HUN SEN going every where every day and minute all he can think is wagging war again every one and every thing on his way . I’m wishing some thing new will come in MAR that will make our sad people have hop for peace as other nation in the world. GOD bless Cambodia and it’s people

  2. Phan Phan says:

    ម្នាក់នេះ វាបង្កើតតែក្តីក្តៅក្រហាយដល់ពលរដ្ឋ ទោះជាយើងចង់ត្រជាក់ ក៏ត្រជាក់មិនបាន ដែរ វាប្រើតែពាក្យអសុរស អញ អ្ហែង ពាក្យជនពាល តើឲ្យក្មេងណាកសាងខ្លួនជាមនុស្សល្អកើត បើបើកភ្នែកឡើង ឮតែពាក្យដៀមដាម បាញ់ កាប់ចាក់ ចាប់ដាក់គុក និងការបំបែកបំបាក់ជាតិឯង ជាពិសេសពាក្យអញអ្ហែង ទោះជាឪពុកម្តាយខំប្រដៅកូនយ៉ាងណា ក៏មិនអាចទប់ទល់នឹងឥទ្ធិពលអ្នកដឹកនាំបានដែរ ជាពិសេសឥទ្ធិពលឃោរឃៅ យង់ឃ្នង ដូចសត្វតិរច្ឆាន។

  3. Anonymous says:

    ទោះបីបក្សប្រឆាំងនិយាយត្រូវរឿងក៏វាមិនដែលហ៊ានទទួលស្គាល់ការពិតដែរ។ វារកឡេះនេះ ឡេះនោះ មកចោទមកចោទប្រកាន់រហូត។ ធម្មតាចោរវាមិនងាយប្រាប់គេថាវាជាចោរទេ ហើយក៏មិនហ៊ានទទួលស្គាល់ការពិតនៃកំហុសរបស់វាដែរ។ បើនៅមាននាយករដ្ឋមន្ត្រីចោរដឹកនាំប្រទេសទៀត តើអនាគតកូនចៅយើងជំនាន់ក្រោយនឹងទៅជាបែបណា?

  4. people says:

    Veitcong mafia dictator is the animal brain who serve Angka lour hanoi and communist china only ‘this guy need to be punished ‘