បទសម្ភាសន៍

01 មិនា 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ
លោកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ត្រូវបានសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីទទួលស្វាគមន៍ក្រោយពីទទួលបានសិទ្ធិជ្រកកោន។ លោកស្រីបានបញ្ជាក់ថា កិច្ចការចំពោះមុខ គឺត្រូវថែរក្សាកូនៗទាំងប្រាំ ដើម្បីឱ្យពួកគេបានរៀនសូត្រទទួលចំណេះដឹងហើយនឹងទៅជួយដល់ប្រទេសកម្ពុជាវិញ។ រីឯតំណាងសហគមន៍ខ្មែរគឺលោក ហុង លីម អ្នកតំណាងរាស្ត្រអូស្រ្តាលីដើមកំណើតខ្មែរ បានប្តេជ្ញាថា នឹងបន្តទាមទាររកយុត្តិធម៌ឱ្យលោក កែម ឡី ផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកស្រី ប៊ូ រចនា និងលោកហុង លីម៕