ពលករ​ខ្មែរ​ពី​ថៃ​ឆ្លងដែន​រាប់​រយ​នាក់​ក្នុង​មួយថ្ងៃ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត

ដោយ ម៉ៅ សុធានី
2018-04-09
RFA

ពលករ​ខ្មែរ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ Photo: RFA
ពលករ​ខ្មែរ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ Photo: RFA


រយៈពេល​២​ទៅ​៣​ថ្ងៃ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​សម្រុក​ចូល​មក​កម្ពុជា​វិញ យ៉ាងតិច ក្នុង​មួយថ្ងៃ ចំនួន​ពី ៤០០​ទៅ​៥០០​នាក់ នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ចូលរួម​បុណ្យ​ចូល​ឆ្នាំថ្មី។

គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ផ្សាយ​កាលពី​ថ្ងៃទី៩ ខែ​មេសា បាន​ដកស្រង់​សម្ដី​លោក​ឧត្តមសេនីយ៍​ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ថា ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ រយៈពេល​២​ទៅ​៣​ថ្ងៃ​មកនេះ គឺ​មាន​ច្រើន បើ​ប្រៀបធៀប កាលពី​ឆ្នាំ​មុន គឺ​មាន​ចំនួន ប្រមាណ​ពី ៣០០​ទៅ​៤០០​នាក់ ក្នុង​មួយថ្ងៃ។

លោក​បន្ត​ថា អាជ្ញាធរ​ថៃ ក៏​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ខុសច្បាប់ តាមរយៈ​មេខ្យល់ ក្នុង​ប្រទេស​ថៃ គឺ​ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​ពី ១០០​នាក់ ទៅ​១៥០​នាក់ ក្នុង​ប៉ុន្មាន​ថ្ងៃ កន្លង​មក​នេះ។ លោក ស៊ឹម សំអាត បន្ថែម​ថា ចាប់​ពី​ពេល​នេះ​តទៅ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នឹង​ត្រឡប់​មក​ស្រុក​កំណើត​វិញ មុន​ថ្ងៃបុណ្យ​ឆ្នាំ​ថ្មី អាច​កើន​ឡើង​រៀងរាល់ថ្ងៃ រហូតដល់​ថ្ងៃ​ជិត​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំថ្មី។ លោក​សំណូមពរ កុំ​អោយ​រថយន្តក្រុង និង​រថយន្ត​តាក់ស៊ី ឡើងថ្លៃ​ឈ្នួល ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles