សិទ្ធិមនុស្ស
រូបឯកសារ៖ ស្រ្តីម្នាក់ដើរនៅក្បែរក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
10 មេសា 2018
សាយ មុន្នី
វីអូអេខ្មែរ
អ្នកស្រី Katina Adams អ្នកនាំពាក្យការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វ្រិកនៃក្រសួងការបរទេសអាមេរិក បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកស្រីថា «ការចោទប្រកាន់ពីបទចារកម្ម ប្រឆាំងនឹងអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ គឺជាការប៉ុនប៉ងខាងនយោបាយក្នុងការធ្វើឲ្យខ្សោយដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធ្វើឲ្យអ្នកកាសែតផ្សេងទៀតខ្លាចរអារ មិនហ៊ានបំពេញកិច្ចការរបស់ខ្លួន»។
អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុនថា រដ្ឋាភិបាលកម្ពុជា គួរតែអនុញ្ញាតឲ្យសង្គមស៊ីវិលរួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផង អាចបំពេញការងាររបស់ពួកគេបាន ដែលការងារនេះ ត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ។
អ្នកស្រី Katina Adams អ្នកនាំពាក្យការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វ្រិកនៃក្រសួងការបរទេសអាមេរិក បានមានប្រសាសន៍ថាក្រសួងការបរទេស បានដឹងអំពីរបាយការណ៍ដែលថា រដ្ឋាភិបាលកម្ពុជា បានបន្ថែមបទចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន។
ប្រតិកម្មរបស់ក្រសួងការបរទេសអាមេរិកនេះ ធ្វើឡើង ក្រោយពីតុលាការកម្ពុជា កាលពីចុងខែមីនាកន្លងទៅនេះ បានចោទប្រកាន់អ្នកកាសែតទាំងពីរនាក់ ពីបទផលិតរូបភាពអាសអាភាស បន្ថែមលើបទ«ចារកម្ម»ដែលពួកគេទាំងពីរនាក់ត្រូវបានចោទប្រកាន់ ដោយសារការបន្តផ្ញើរបាយការណ៍ព័ត៌មានទៅឱ្យវិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
VOA មិនទាន់អាចទាក់ទងមេធាវីរបស់អ្នកកាសែតទាំងពីរនាក់គឺលោក កែវ វណ្ណីដើម្បីស្នើសុំការអត្ថាធិប្បាយបន្ថែមបានទេនៅត្រឹមថ្ងៃច័ន្ទ ទី៩ ខែមេសានេះ ប៉ុន្តែ លោកត្រូវបានទីភ្នាក់ងារព័ត៌មានReuters ដកស្រង់សម្តីដោយនិយាយថា អតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ មិនបានប្រព្រឹត្តដូចការចោទប្រកាន់នេះទេ។
បទចោទថ្មីនេះ អាចបន្ថែមទោសជាប់ពន្ធនាគាររហូតដល់១ឆ្នាំទៀតទៅលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប។
លោក យាង សុធារិន ហៅយាង សុជាមេត្តា និងលោក អ៊ួន ឈិន អតីតអ្នកសារព័ត៌មានអាស៊ីសេរីកំពុងជាប់ឃុំ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាង សុជាមេត្តា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងចោទប្រកាន់ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ពួកគេ ត្រូវបានចោទថា បានធ្វើសកម្មភាពលួចផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ក្រោយពីវិទ្យុនេះ បានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដោយសារតែការគាបសង្កត់ពីរដ្ឋាភិបាលកម្ពុជាកាលពីខែកញ្ញា ឆ្នាំមុន។ អតីតអ្នកកាសែតទាំងពីរនាក់ អាចប្រឈមមុខជាប់ពន្ធនាគារពី៧ ដល់១៥ឆ្នាំ។
អ្នកស្រី Katina Adams អ្នកនាំពាក្យការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វ្រិកនៃក្រសួងការបរទេសអាមេរិក បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកស្រីថា «ការចោទប្រកាន់ពីបទចារកម្ម ប្រឆាំងនឹងអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ គឺជាការប៉ុនប៉ងខាងនយោបាយក្នុងការធ្វើឲ្យខ្សោយដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធ្វើឲ្យអ្នកកាសែតផ្សេងទៀតខ្លាចរអារ មិនហ៊ានបំពេញកិច្ចការរបស់ខ្លួន»។
បច្ចុប្បន្ន ក្រៅពីអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ ក៏មានអ្នកថតភាពយន្តឯកសារជនជាតិអូស្ត្រាលីម្នាក់ទៀតកំពុងជាប់ឃុំបណ្តោះអាសន្នរង់ចាំការកាត់ទោស និងអតីតអ្នកកាសែត The Cambodia Daily ២នាក់ទៀត កំពុងរស់នៅភៀសខ្លួនក្រៅប្រទេស ដោយសារតែការចោទប្រកាន់ពីអាជ្ញាធរកម្ពុជា៕
No wonder of this beast regime is the fake democracy’ This country is the communist state and leaded by former veitcong killer have too many dirty tricks to hold power so it mean this state real communist and wearing democracy shirt and cheating international and cambodian people. GOD bless all good people’