ព្រះនាងតូច កឹម មនោវិទ្យា និង លោក មុត ចន្ថា កំពុងធ្វើនយោបាយផ្ទុយពីគោលការណ៍បង្រួបបង្រួម

ដោយ៖ ឡុង សារាត់

សហមេធាវីការពារក្ដីលោកកឹម សុខា

សហមេធាវីការពារក្ដីលោកកឹម សុខា

ព្រោះតែឥទ្ធិពលនៃនិមិត្ដរូបការបង្រួបបង្រួមរវាងលោក សម រង្សី និង លោក កឹម សុខា ដែលកើតចេញជាគណបក្សសង្គ្រោះជាតិ ត្រូវបានលោក ហ៊ុន សែន ភ័យខ្លាចរហូតបានបំបិតមិនឲ្យមានសកម្មនយោបាយនៅក្នុងប្រទេស។

លោក ហ៊ុន សែន ប្រើយុទ្ធសាស្ដ្របំបែកដោយ បានចាប់លោក កឹម សុខា ដាក់គុកក្នុងប្រទេស ហើយធ្វើនិរទេសលោក សម រង្សី ឲ្យនៅក្រៅប្រទេស។ តាំងពីលោក កឹម សុខា ជាប់ក្នុងគុកមក លោក ហ៊ុន សែន បំបិតសិទ្ធមិនឲ្យនរណាចូលជួបលោក កឹម សុខា ក្នុងគុកឡើយ ហើយអនុញ្ញាតឲ្យតែលោកស្រីប្រពន្ធលោក កឹម សុខា និង ក្រុមមេធាវីការពារក្ដីរបស់លោក កឹម សុខា ប៉ុណ្ណោះ ដែលមានសិទ្ធអាចចូលជួបលោក កឹម សុខា ក្នុងគុកបាន។ មិនត្រឹមតែការពារក្ដីរបស់លោក កឹម សុខា ប៉ុណ្ណោះទេ កិច្ចការជាផ្លូវការមួយចំនួនគឺក្រុមមេធាវីជាអ្នកទទួលខុសត្រូវ ហើយពាំនាំពាក្សរបស់ លោក កឹម សុខា ដើម្បីមកធ្វើសន្និសិទ្ធការសែតចែកចាយជូនប្រជាពលរដ្ឋ។

ក្រុមមេធាវីទាំងនេះបានបំពេញតួនាទីរបស់ខ្លួនតាំងពីការចាប់ខ្លួនលោក កឹម សុខា មកម្លេះ។ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា នោះរួមមាន៖

លោក ហែម សុជាតិ
លោក ជូង ជូងី
លោក កែត ឃី
លោក ផែង ហេង
លោកស្រី ម៉េង សុភារី
លោក សំ សុគង់
លោក ផាន់ ច័ន្ទសាក់
លោក ចាន ចេន

សហមេធាវីបានជួបលោក កឹម សុខា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ បានពាំនាំពាក្សពេជ្ររបស់របស់លោក កឹម សុខា ដែលមានខ្លឹមសារថា លោក កឹម សុខា ស្នើរឲ្យដោះលែងរូបលោកឲ្យនៅក្រៅឃុំ ដើម្បីបានទៅព្យាបាលជំងឺនៅក្រៅប្រទេស ហើយបង្ហាញដំណោះស្រាយនយោបាយបច្ចុប្បន្ន ដោយគ្មានជម្រើសអ្វីល្អជាងការចរចារវាងខ្មែរ និងខ្មែរ។

ពាក្សពេជ្ររបស់លោក កឹម សុខា ដែលបញ្ជូនតាមរយះក្រុមមេធាវី ហើយបានចុះតាមកាសែតវិទ្យុអាសុីសេរី (https://goo.gl/DWUKx3) ត្រូវបានព្រះនាងតូច កញ្ញា កឹម មនោវិទ្យា និង លោក មុត ចន្ថា ធ្វើការបដិសេធមិនទទួលយក។ លោក មុត ចន្ថា បដិសេធតាមរយះបណ្ដាញសង្គមរបស់គាត់។

តាមពិតទៅ លោក មុត ចន្ថា ដែលមិនមានវត្ដមានរបស់ខ្លួនជួបជាមួយលោក កឹម សុខា ហើយមិនមានសិទ្ធអ្វីក្នុងការនាំពាក្សរបស់លោក កឹម សុខា បែជាតាងខ្លួនដូចជាអ្នកនាំពាក្សរបស់លោក កឹម សុខា ហើយបែជាហ៊ានចោតក្រុមមេធាវីថាប្រឌិតរឿងទៅវិញ ហើយព្រហើនថាឲ្យក្រុមមេធាវីឲ្យចេះបំពេញវិជ្ជាជីវៈតាមសីលធម៌។ ពិតប្រាកដណាស់ ដែលលោក មុត ចន្ថា អត់មានតួនាទីអ្វីទាល់តែសោះនាពេលបច្ចុប្បន្ននេះ ហើយគាត់គ្មានដែលបានជួបលោក កឹម សុខា ម្ដងណាសោះតាំងពីលោក កឹម សុខាជាប់នៅក្នុងគុកមក។

ព្រះនាងតូចកញ្ញា កឹម មនោវិទ្យា

ព្រះនាងតូចកញ្ញា កឹម មនោវិទ្យា

លើសពីនេះទៀតព្រះនាងតូចកញ្ញា កឹម មនោវិទ្យា បានចម្លងអ្វីដែលលោក មុត ចន្ថាចុះផ្សាយនៅទំព័របណ្ដាញរបស់ខ្លួន មកចុះផ្សាយបន្ដនៅលើទំព័រហ្វេសបុករបស់លោក កឹម សុខា ហើយចុះផ្សាយបដិសេធនូវអ្វីដែលមេធាវីលោក ហែម សុជាតិ តាងនាមឲ្យក្រុមមេធាវីដែលបានជួបលោក កឹម សុខា ផ្ទាល់នោះ។

ក្នុងកំលុងពេលដែលលោក កឹម សុខា នៅក្នុងគុក តើនរណាដែលហ៊ាន និង មានសិទ្ធចុះផ្សាយនៅលើទំព័រហ្វេសប៊ុសរបស់លោក កឹម សុខា។ ជាការពិតណាស់ មានតែព្រះនាងតូចកញ្ញា កឹម មនោវិទ្យា ហ៊ានបញ្ចេញពាក្សសំដីដែលជាគំនិតផ្ទាល់របស់ខ្លួនដែលខុសពីគំនិតរបស់លោក កឹម សុខា មកចុះនៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។ ដូច្នេះអ្វីដែលបានចុះនៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា គឺគំនិតផ្ទាល់របស់ព្រះនាងតូចកញ្ញា កឹម មនោវិទ្យា។

លោក មុត ចន្ថា

លោក មុត ចន្ថា

ក្រៅពីអ្វីដែលចុះជាសាធារណតាមបណ្ដាញសង្គម លោក មុត ចន្ថា បានស្ដីបន្ទោសសហមេធាវីតាមការឆ្លងឆ្លើយជាឯកជនតាមបណ្ដាញសង្គម តែការឆ្លងឆ្លើយនោះត្រូវបានបង្ហោះជាសាធារណតាមបណ្ដាញសង្គម។ តាមការឆ្លងឆ្លើយនោះ លោក មុត ចន្ថា បានទទួលស្គាល់នូវអ្វីដែលមេធាវីពាំនាំពីលោក កឹម សុខា តែខ្លួនមិនពេញចិត្ដនឹងយកពាក្សពិតរបស់លោក កឹម សុខា ដែលចង់ឲ្យប្រជាពលរដ្ឋដឹងនោះ មកប្រាប់សាធារណឲ្យដឹង។ តែលោក ហេង ជាមេធាវី បានបញ្ជាក់ថា លោក កឹម សុខា ស្នើឲ្យលោកមេធាវីនិយាយនូវអ្វីដែលវិជ្ជមានដល់សាធារៈ។ ហើយលោក ហេង បានអះអាងថា អ្វីដែលលោក ហែម សុជាតិ បានឆ្លើយទៅវិទ្យុអាសុីសេរីនោះ គឺជាខ្លឹមសារពិតរបស់លោក កឹម សុខា។

មតិជាច្រើនរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានឃើញស្ថានភាពចម្លែកដែលលោក មុត ចន្ថា បានកំពុងតែធ្វើនោះ គឺកំពុងតែនាំព្រះនាងតូចកញ្ញា កឹម មនោវិទ្យា ដើរខុសផ្លូវនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលតែងតែយកការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ក្រោមនិមិត្ដរូបនៃលោក សម រង្សី និង លោក កឹម សុខា។

ការឆ្លើយឆ្លងរវាងលោក មុត ចន្ថា និង សហមេធាវីរបស់លោក កឹម សុខា

ការឆ្លើយឆ្លងរវាងលោក មុត ចន្ថា និង សហមេធាវីរបស់លោក កឹម សុខា

What Next?

Recent Articles