លោក ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​រៀបចំ​​បង្ក​សំឡេង​ផ្ទុះ​អំឡុង​ចូល​ឆ្នាំ​ថ្មី

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

រូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន


លោក​នាយកដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឲ្យ​​ពង្រឹងសន្តិសុខ​អំឡុង​បុណ្យចូលឆ្នាំថ្មី​​ខាងមុខ​នេះ ដោយ​ថា លោកបាន​ទទួល​ព័ត៌មាន​ថា មានក្រុមអ្នកប្រ​ឆាំង​រដ្ឋាភិ​បាល​​​​​នៅក្រៅប្រទេស​ បានបញ្ជាឲ្យគូកនបង្ក​សំឡេង​ផ្ទុះនៅកម្ពុជា​។

ក្នុងពិធី​ចែក​​សញ្ញាបត្រដល់​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​នាព្រឹកនេះ លោក ហ៊ុន​ សែន ថ្លែងថា ក្រុមមេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ ដែលមាន​មូលដ្ឋាន​​នៅ​ប្រទេស​​​ដា​ណឺ​ម៉ាក លោក សម សេរី គ្រោង​​រៀប​ចំផែនការបង្កឲ្យមានសំឡេងផ្ទុះនៅអំឡុង​ពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ ដោយ​លោកចោទជាសំណួរថា តើ​ចង់បំផ្ទុះនៅភ្នំពេញ ឬនៅសៀមរាប​។

លោកថ្លែងថា៖ «អាមេក្បត់ជាតិមួយឈ្មោះ សម សេរី កំពុងបញ្ជាឲ្យបង្កស្ថានភាពផ្ទុះ។ ខ្ញុំបានបញ្ជូនឲ្យផ្នែកពាក់ព័ន្ធហើយ។នៅទីណាដាក់វា ព្រោះ វាចង់បង្កឲ្យមានសំឡេងផ្ទុះប៉ុន្តែ ផែនការរបស់អ្នកឯង ខ្ញុំបានចាប់យករួចមុនទៅហើយ​»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​ថា ក្រសួង​មហាផ្ទៃ​នឹង​ដាក់​​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ ទៅ​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជា​ពលរដ្ឋ និង​ទប់​ស្កាត់​រាល់​បញ្ហា​នានា។

លោកប្រាប់​ថា៖ «ពិសោធន៍របស់យើង បើគិតតាំងពី ៧៩មក យើងមាន ៣៩ឆ្នាំហើយ ដូច្នេះ វាគ្មានអ្វីដែលថា អាចគេចផុតពីសមត្ថកិច្ចរបស់យើងទេ ក្នុងការងារសេវាសន្តិសុខ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាព លោក យង់ គិម​អេង អះអាងថា បើអាជ្ញាធរមិនត្រៀមទប់ស្កាត់បញ្ហាអសន្តិសុខ​នៅមុន និងក្នុងអំឡុង​បុណ្យចូលឆ្នាំឲ្យបានល្អទេ លោកថា នឹងធ្វើឲ្យប្រជាពលរដ្ឋមិន​ហ៊ានធ្វើដំណើរកម្សាន្ត​ទៅណាឆ្ងាយនោះទេ។

លោក​ប្រាប់​ថា៖ «កាលណាគេអត់ជឿជាក់ទៅលើបញ្ហាសន្តិសុខ គេមិនហ៊ានធ្វើដំណើរកម្សាន្ត​ទៅណាឆ្ងាយទេ ហើយសង្ឃឹមថា ក្នុងឱកាសបុណ្យចូលឆ្នាំហ្នឹង មិនមានបញ្ហាអាក្រក់ដែលកើតឡើង»

លោក សម សេរី មេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ កំពុងស្នាក់​នៅក្នុងប្រទេស​ដាណឺ​ម៉ាក ដើម្បីគេច​ពីការផ្តន្ទា​ទោសឲ្យ​ជាប់ពន្ធនាគារ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រៀបចំផែនការ​ផ្តួលរំលំរដ្ឋាភិបាល។

កាលពីឆ្នាំ២០១៤ បុរសចំនួន ១២នាក់ និងស្ត្រីម្នាក់ ត្រូវបានរកឃើញថា មានពិរុទ្ធភាព​ពីបទរៀបផែនការផ្តួលរំលំរដ្ឋាភិបាល ហើយក៏ត្រូវបាន​ផ្តន្ទា​ទោស​ឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំដល់ ៩ឆ្នាំផង​ដែរ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​រៀបចំ​​បង្ក​សំឡេង​ផ្ទុះ​អំឡុង​ចូល​ឆ្នាំ​ថ្មី"

  1. ?? says:

    HUN SEN is worrying people rising up again his regime . what in the world if their leader that they love like you people want to eliminate .??? that showing me this buffalo had his wound and he is worry to the bird can hurt him any time. I myself never copping whit some kind of PAGODA kid I did not know how high education they are but this PAGODA kid seem to be un believable . if he is a business man I will never want to work whit but he is so lucky by having Vietnam the other nation gave him a position as a leader of Cambodian . all these luck that HUN SEN had seem to be not normal. I think every Cambodian’s born was so embarrassing to every one in the world. the reason why HUN SEN thought he is the only best leader in the world so smart by saving his people live from the dead. but most Cambodian thought the evil that murder so many Cambodian by took the policy of nation’s enemy acting he was a good GOD. after those genocide Cambodian still see some kind of action from the past. how can I love you to be a great leader of Cambodian it is starting from the way HUN SEN speak, action , after all HUN SEN himself should understand how Cambodian like him or how they hated him . sooner or later the history of HUN family will be in the history of this sad nation. GOD bless CAMBODIA sorry not KAM POUCH CHEA and Cambodian not Khmer to stay alive in the world community

  2. Anonymous says:

    Sooner HUN SEN would scare the thunderstorm, too !!!!!!!!!!!!!!!!!!????⚡️⚡️⚡️

  3. Anonymous says:

    Sooner HUN SEN would scare the thunderstorm, too !!!!!!!!!!!!!!!!!!????⚡️⚡️⚡️
    He will be afraid to get out, darkness of his families has just begun, made from the ??????.