ដោយ វ៉ា សំណព្វ
24/07/2018
RFI

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
@nec
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ការបោះឆ្នោតជាតិនៅចុងខែកក្កដានេះ នឹងមិនមានការពន្យាពេលនោះទេ បើទោះបីជាខេត្តក្រុងមួយចំនួននៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់ក៏ដោយ។ គួរជំរាបជូនថា កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ចុងសប្តាហ៍នេះ។
កាលបរិច្ឆេទនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ កក្កដា ខាងមុខ ដោយឥតមានការប្រែប្រួលនោះទេ បើទោះបីជាខេត្ត ក្រុង មួយចំនួនរបស់កម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ក៏ដោយ។ តែអ្វីដែលអាចប្រែប្រួល នោះគឺទីតាំងការិយាល័យនៃការបោះឆ្នោតដែលរងការលិចលង់។ នេះបើតាមការបញ្ជាក់ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។
គួរជំរាបជូនថា អស់ពីជំនន់ទឹកភ្លៀងដែលបានធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន៧នៅភាគនីរតី និងភាគពាយ័ព្យនៃប្រទេសកម្ពុជានៅប៉ុន្មានថ្ងៃមកនេះហើយ ខេត្តនៅភាគឥសាននៃប្រទេសកម្ពុជា គឺខេត្តរតនគីរី ក៏កំពុងជន់លិចដោយសារតែទឹកទន្លេសេសាន។ ទឹកទន្លេសេសានដែលបានហក់ឡើងខ្ពស់ដល់ ៨,៣០ម៉ែត្រ ហួសពីការប្រកាសអាសន្ន ០,៣០ម៉ែត្រ កាលពីថ្ងៃទី២៣ កក្កដា បានបណ្តាលឲ្យជន់លិចស្រុកចំនួន៤នៃខេត្តរតនគីរី គឺស្រុកអណ្តូងមាស ស្រុកតាវែង វ៉ឺនសៃ និងស្រុកអូយ៉ាដាវជាដើម។
ប្រឈមនឹងស្ថានភាពបែបនេះ អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិក បានដាក់ការព្រួយបារម្ភថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ទីតាំងការិយាល័យនៃការបោះឆ្នោត។ ប៉ុន្តែលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអះអាងថា គ.ជ.ប បានត្រៀមរួចជាស្រេច ដើម្បីទប់ទល់នឹងស្ថានភាពនេះ។
បើតាមអ្នកនាំពាក្យរូបនេះ ការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ ខែកក្កដា ចុងសប្តាហ៍នេះ នឹងមិនផ្លាស់ប្តូរនោះឡើយ។ ប៉ុន្តែថា ទឹកជំនន់អាចរំខានតិចតួច ទៅដល់ទីតាំងការិយាល័យបោះឆ្នោតមួយចំនួនដែលត្រូវលិចទឹក។ បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប បានត្រៀមផែនការ (ខ) រួចហើយ បើផែនការ (ក) មិនអាចធ្វើទៅបាន នោះគឺការផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ប្រសិនបើការិយាល័យដែលស្ថិតនៅក្នុងគម្រោង ត្រូវបានជន់លិចនៅថ្ងៃបោះឆ្នោត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង៨លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត នឹងចេញទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី ២៩ កក្កដា ចុងសប្តាហ៍នេះ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួម។ ការបោះឆ្នោតនឹងធ្វើឡើងនៅតាមការិយាល័យបោះឆ្នោត២២៩៦៧ ការិយាល័យនៅទូទាំងប្រទេស ចាប់ពីវេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល៕
my question to this moron លោក ហង្ស ពុទ្ធា this parrot spends his time talking only election Election = joke prank of this former Khmer Rouge cadre, Hun Sen
What does this idiot and his boss Hun Sen think about the living conditions of the young children to live they are forced to stay until 23H or midnight to sell the victuals
May these gentlemen Freedom and Sochet give their opinion on the conditions of all these kids
I have to appreciate Hang Puthea to speak out and have a plane to facilitate the voter in the flood area. They have the right to vote or stay home. But at least the government is trying to help if they want to vote.
–
I went out to see the flood villages destroying many houses. I also gave some money to those children to buy food and medicine. If you concern about our poor children please send donation to our Red Cross.
Vote or not vote in this country mean nothing because this beast regime do anything fake to cheated international and cheat cambodian people ‘.
No need to vote.
win, win for CPP.