តុលាការ​កំពូល​បញ្ជាក់​ជា​ថ្មី​ពី​ការ​ហាម​មន្ត្រី​គណបក្ស​ប្រឆាំង​ធ្វើ​នយោបាយ​៥​ឆ្នាំ

ដោយ តាំង សារ៉ាដា
2018-07-25
RFA

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថត​រូប​អនុស្សាវរីយ៍​នៅ​រដ្ឋ​សភា មុន​ពេល​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​៥ សីហា ២០១៤។ RFA/Sek Bandith
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថត​រូប​អនុស្សាវរីយ៍​នៅ​រដ្ឋ​សភា មុន​ពេល​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​៥ សីហា ២០១៤។ RFA/Sek Bandith


តុលាការ​កំពូល​បាន​បញ្ជាក់​សាជាថ្មី​ថា ការ​ហាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​រូប ធ្វើ​នយោបាយ រយៈពេល​ប្រាំ​ឆ្នាំ​គឺ​ផ្អែកលើ​មាត្រា ៤៥​ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ​ទាំងស្រុង។

លោក ឌិត មន្ទីរ ដែល​ជា​ប្រធាន​តុលាការ​កំពូល​ផង និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​ចេញ​លិខិត​បកស្រាយ​ច្បាប់​មួយ​កាលពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨ ដែល​វិទ្យុ​អាស៊ី​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា បាន​រៀបរាប់​ថា ចំណុច​ទី​៣ នៃ​សេចក្ដី​សម្រេច​របស់​សាលដីកា តុលាការ​កំពូល​ដែល​បាន​ហាមឃាត់​បុគ្គល​ថ្នាក់​ដឹកនាំ​គណបក្ស នយោបាយ​ចំនួន ១១៨​រូប មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ប្រាំ​ឆ្នាំ​នោះ​គឺ​យោងទៅតាម​ច្បាប់​ស្ដីពី​គណបក្ស នយោបាយ​ដែល​មិន​បាន​ចែង​រៀបរាប់​ថា សកម្មភាព​អ្វីខ្លះ​ដែល​ចាត់​ទុក​ថា​ជា​សកម្មភាព​នយោបាយ​នោះ​ទេ។

លិខិត​ដដែល​បន្ត​ថា តុលាការ​កំពូល​មិន​អាច​បកស្រាយ​ដោយ​រៀបរាប់​ថា សកម្មភាព​នយោបាយ​ណាខ្លះ​ជា​សកម្មភាព​នយោបាយ នោះ​ឡើយ។ ប៉ុន្តែ​តុលាការ​កំពូល​យល់ឃើញ​ថា ការ​បង្កើត​គណបក្ស​នយោបាយ ការ​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ ឬ​ប្រឆាំង​នឹង​គណបក្ស​ណាមួយ​គឺជា​សកម្មភាព​នយោបាយ។

ហើយ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អាច​ចាត់ទុកថា​ជា​សកម្មភាព​នយោបាយ ឬ​មិនមែន អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ដោះស្រាយ វិវាទ​នោះ​ជា​អ្នក​សម្រេច។

លិខិត​បកស្រាយ​ច្បាប់​លោក ឌិត មន្ទីរ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ស្នើសុំ​ឲ្យ​តុលាការ​កំពូល​បកស្រាយ​សាលដីកា​របស់​តុលាការ​កំពូល​លេខ ៣៤០ ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក ប្រ៊ែដ អាដាម (Brad Adams) នៃ​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) និយាយ​ថា លោក ឌិត មន្ទីរ ដែល​ជា​ប្រធាន​តុលាការ​កំពូល តួនាទី​របស់​គាត់​ត្រូវ​អព្យាក្រឹត្យ និង​មិន​លំអៀង ប៉ុន្តែ​គាត់​បែរជា​ចូលរួម​យ៉ាងសកម្ម​ក្នុង​បក្ស​នយោបាយ​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​រំលាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​មេ​បក្ស​ដាក់គុក ដក​អាសនៈ​តំណាងរាស្ត្រ និង​មេឃុំ ព្រមទាំង​ហាមប្រាម​មិន​អោយ​សមាជិក​បក្ស​ប្រឆាំង ១១៨​រូប ធ្វើ​នយោបាយ​ទៀត។

ឥឡូវនេះ គាត់​ថែមទាំង​ចេញមុខ​បក​ស្រាយ​យ៉ាង​ទូលំទូលាយ​នូវ​និយមន័យ​នៃ​ពាក្យ​ថា សកម្មភាព​នយោបាយ ដោយ​ផ្ដល់​ឆន្ទានុសិទ្ធិ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​អោយ​បកស្រាយ​អ្វី​ទៅជា «​សកម្មភាព​នយោបាយ» តាម​អំពើ​ចិត្ត​ទៀត។ លោក ប្រ៊ែដ អាដាម ថា ទង្វើ​របស់​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​មាន​ទំនាស់​ផលប្រយោជន៍​ធ្ងន់​ណាស់​សម្រាប់​យុត្តិធម៌​សង្គម​ក្នុង​របប​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "តុលាការ​កំពូល​បញ្ជាក់​ជា​ថ្មី​ពី​ការ​ហាម​មន្ត្រី​គណបក្ស​ប្រឆាំង​ធ្វើ​នយោបាយ​៥​ឆ្នាំ"

  1. Free Cambodia says:

    Cambodia can only flourish when the law is strong and be properly enforced. These people had undermined our law and order, so the must be taught a great lesson. No one should be above the law. When the Supreme Court has decided, no one should be allowed to change it, not Brad Adams and not the potato head.

    Learn your lesson next time, if there is one.

  2. Anonymous says:

    Wow, what a strong punishment !!!!!!!!!
    Is it the laws created by a strong bad eye dude, ? ??????