សហរដ្ឋអាមេរិកប្រកាស មិនបញ្ជូនអ្នកសង្កេតការណ៏មកឃ្លំមើលការបោះឆ្នោតនៅកម្ពុជា

| |
https://vodhotnews.com

ស្ថានទូតអាមេរិក


រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនបញ្ចូនអ្នកសង្កេតការណ៍ណាម្នាក់មកឃ្លាំមើលការបោះឆ្នោតជាតិ​​​២០១៨ នៅកម្ពុជានោះទេ ដោយសារស្ថាននយោបាយនៅកម្ជុជា។

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនបញ្ជូនភ្ញៀវឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់ មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីចូលរួមសង្កេតការបោះឆ្នោតជាតិ នៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា​​​ ឆ្នាំ២០១៨នោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា ការសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍ គឺស្របតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ក្នុងខែងវិច្ឆិកា​​​ ឆ្នាំ២០១៧ ដែលបានសម្តែងកង្វល់យ៉ាងជ្រាលជ្រៅចំពោះការវិវត្តផ្នែកនយោបាយនៅប្រទេសកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទការទទួលចុះឈ្មោះអ្នកសង្កេតការណ៍​​​ជាតិនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដោយទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត ៨០ ០០០ នាក់ ប៉ុន្តែអង្គការឃ្លាំមើលបោះឆ្នោតមួយចំនួនមិនបានចុះឈ្មោះនោះទេ។

គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកសង្កេតការណ៍អន្តរជាតិជាង ២០០នាក់ ក្នុងនោះក៏មានអ្នកសង្កេតការណ៍មកពីប្រទេសចិនផងដែរ។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

3 Responses to "សហរដ្ឋអាមេរិកប្រកាស មិនបញ្ជូនអ្នកសង្កេតការណ៏មកឃ្លំមើលការបោះឆ្នោតនៅកម្ពុជា"

  1. roumrith says:

    The cabinet of the Prime Minister of Japan has officially announced that Japan will not send observers to attend the observer.cambodia election The decision was made in conjunction with the United States.

  2. Free Cambodia says:

    Cambodia has strived for more than 30 years to rebuild the country from scratch after the war. We do not need these potato heads to tell us what to do. We do not need a lecture from these opportunists. Where were they 40 years ago?

    Cambodia is not their puppet. When they tell us to jump, we then tell them to jump themselves. We have nothing to lose by saying no to these potato heads. Cambodia First!

  3. Anonymous says:

    Paris Peace Agreement will be enforced to play for straighten way of democracy in Cambodia. HUN SEN himself had signed. So he cannot walk away toward communist state.