មេធាវី លោក ជួង ជូងី
មេធាវីលោក សម រង្ស៊ី គឺលោក ជូង ជូងី អាចនឹងត្រូវបង់ប្រាក់ពិន័យពី៥ទៅ២០លានរៀល តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បើគ.ជ.ប រកឃើញថាមេធាវីរូបនេះ ពិតជាបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះ ។
លោក ជូង ជូងី នៅថ្ងៃទី១៧ ខែកក្កដា បានធ្វើអត្ថាធិប្បាយលើគេហទំព័រហ្វេសប៊ុករបស់លោក ដោយពន្យល់ថា ទាំងរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌរបស់កម្ពុជា គ្មានមាត្រាណា ចែងពីការដាក់ទោសទណ្ឌ ដល់អ្នកអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោតនោះទេ លើកលែងតែធ្វើសកម្មភាពរារាំង។
ប៉ុន្តែការនិយាយ របស់មេធាវី ការពារក្តីឲ្យលោក សម រង្ស៊ី នេះ ត្រូវបានបក្សកាន់អំណាចប្តឹងទៅ គ.ជ.ប ។តាមពាក្យបណ្តឹង គណបក្សកាន់អំណាចបានចោទថា ការនិយាយរបស់មេធាវីរូបនេះ មានចេតនាបំផុសគំនិតទប់ស្កាត់ និងរារាំងប្រជាពលរដ្ឋ មានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត រំលោភមាត្រា១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ។
ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជំពូកទី១០ ស្តីពីទោប្បញ្ញត្តិ ត្រង់មាត្រា១៤២ ចែងថា ជនណា រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត។បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវផាកពិន័យជាប្រាក់ពី៥ ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ។
សមាជិកនិង ជាអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យVODដឹងនៅថ្ងៃនេះថា ក្រុមការងាររបស់លោកកំពុងពិនិត្យពាក្យបណ្តឹងរបស់គណបក្សកាន់អំណាចនេះ ហើយថានិតិវិធីនឹងត្រូវពន្លឿនឲ្យចប់មុនថ្ងៃបោះឆ្នោតឆ្នោត។
កាលពីចុងឆ្នាំមុន តុលាការកំពូល បានប្រកាសរំលាយគណបក្សប្រឆាំង ចោទពីបទក្បត់ជាតិ តាមបណ្តឹងរដ្ឋាភិបាល។សាលដីកាតុលាការជាន់ខ្ពស់របស់កម្ពុជានេះ ក៏បានបង្គាប់មិនឲ្យមន្ត្រី អតីតបក្សប្រឆាំង ចំនួន១១៨រូបធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។
VOD មិនអាចទាក់ទងលោក ជូង ជូងីបានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកអ្នកទទួល។ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់ លោក មេធាវី សុក សំអឿន ពន្យល់ថា មាត្រា១៤២នេះ អាចចោទប្រកាន់ ជនណាម្នាក់ បាន លុះណាតែមានសកម្មភាពរារាំងនៅថ្ងៃបោះឆ្នោត។
លោក ជូង ជូងី ជាមេធាវីមួយរូប បានចេញមុខតតាំងក្តីញឹកញាប់នៅតុលាការ ការពារក្តីឲ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។ប៉ុន្តែជាការកត់សម្គាល់ រាល់ការតតាំងក្តី របស់មេធាវីរូបនេះ មិនដែលឈ្នះក្តីម្តងណាឡើយ បើដើមបណ្តឹងតំណាងឲ្យបក្សកាន់អំណាច ។
You see when you hire an incompetent lawyer, you can never win the case. This lawyer should spend more time to study law before accepting the case.
–
Also he should understand that Rainsy has no case. This lawyer should not defend the case because he feels like it. Before the case can be brought to court, he should know if the issue has merits.