កម្លាំងការពារជាង៨ម៉ឺននាក់នឹងដាក់ពង្រាយ​នៅថ្ងៃបោះឆ្នោត​

| |
https://vodhotnews.com

កងកម្លាំងនគរបាលនៅពហុកីឡាដ្ឋានជាតិអូឡាំពិក សម្រាប់រក្សាសន្តិសុខថ្ងៃបោះឆ្នោតខាងមុខ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)


កម្លាំងការពារ​ប្រមាណជាង៨៤០០០នាក់នឹងពង្រាយទៅតាមបណ្តាការិយាល័យបោះឆ្នោតនីមួយៗទូទាំងប្រទេស​សំរាប់​ការការ​ពារសន្តិសុខសណ្តាប់ធ្នាប់​និងសុវត្ថិភាពក្នុង​ពេលបោះឆ្នោតថ្ងៃទី២៩ខាងមុខនេះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានប្រាប់វីអូឌីអោយដឹងថា កំលាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ​ប្រមាណជា៧ម៉ឺន​នាក់ ហើយក្រៅពីនេះជា​ប្រជាការពារ​ដែលនឹងឈរជើងតាមគ្រប់ការិយាល័យបោះឆ្នោតគ្រប់​រាជធានី-ខេត្ត។

លោកបានប្រាប់ថាការដាក់កម្លាំង​ការពារនេះ​ តាមការិយាល័យនីមួយៗ​ យ៉ាងតិច២​ នាក់​ និង យ៉ាងច្រើន៣​នាក់​ប៉ុណ្ណោះ ​ដោយសារទីមួយគឺដើម្បីធានានូវសុវត្ថិភាពកំឡុងពេលបោះឆ្នោត​និងមួយទៀតគឺមិនអោយមានការ​ចោទ​ប្រកាន់​ថាការរាយកម្លាំងនគរបាលនោះក្នុងគោលបំណងគំរាមកំហែងចិត្តសាស្រ្តរបស់អ្នកបោះឆ្នោតឡើយ។

លោកបានបន្តថា ចំនួនកម្លាំងសន្តិសុខបោះឆ្នោតឆ្នាំនេះមានការកើនឡើងប្រមាណជាង២០០០០នាក់ ដោយសារតែការកើនឡើងរបស់ការិយាល័យបោះឆ្នោត​ និងការបំបែកគោល​ដៅរបស់ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​។

សល់តែបីថ្ងៃទៀតប៉ុណ្ណោះ​​ កម្ពុជា​នឹង​រៀបចំការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្ត​អាណត្តិទី៦របស់​ខ្លួន​ដែល​ក្នុងនោះមានគណបក្សចំនួន២០នឹងចូលរួម​។​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles