មាន ឫទ្ធិ
2018-08-12
RFA

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុងពេលជួបជាមួយមន្ត្រីក្រសួងការបរទេសកម្ពុជា នារាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤។ រូបឯកសារ (Photo: RFA)
កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា អំពាវនាវឱ្យប្រទេសអូស្ត្រាលីដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ កំពុងមានវត្តមាននៅប្រទេសអូស្ត្រាលី និងគ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) នៅសប្ដាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិដើម្បីឱ្យជួយស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
អនុប្រធានផ្នែកកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ជំរុញឱ្យរដ្ឋាភិបាលក្រុងកង់បេរ៉ា (Canberra) ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបលោក ហ៊ុន សែន ដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើយ៉ាងដូច្នោះដែរ។
ថ្លែងប្រាប់សារព័ត៌មាន ABC របស់អូស្ត្រាលីថា កញ្ញា កឹម មនោវិទ្យា អះអាងថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ កញ្ញានឹងស្នើសុំឱ្យអូស្ត្រាលីដាក់ទណ្ឌកម្មរឹតត្បិតទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិក្រុមមន្ត្រីនៃរបបក្រុងភ្នំពេញ និងគ្រួសាររបស់ពួកគេ ដែលកំពុងរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កញ្ញាសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មពីសំណាក់អូស្ត្រាលីនឹងមានប្រសិទ្ធភាពជាងគេ ដោយសារអូស្ត្រាលីគឺជាសំបុករបស់ពួកម៉ាហ្វ៊ីយ៉ា (Mafia) នៃរបបលោក ហ៊ុន សែន។ កញ្ញាបន្ថែមថា ក្រុមមន្ត្រីគ្រាក់ៗនៃរបបលោក ហ៊ុន សែន ជាច្រើននាក់ និងបក្ខពួករបស់ពួកគេ កំពុងធ្វើសកម្មភាពល្មើសច្បាប់ជាច្រើនករណីនៅទីក្រុងម៉ែលប៊ន (Melbourne) និងនៅតំបន់មួយចំនួនទៀតនៃប្រទេសអូស្ត្រាលី ដែលជារឿងគួរឱ្យអាម៉ាស់សម្រាប់ប្រទេសប្រជាធិបតេយ្យមួយនេះ។
កូនស្រីរបស់លោក កឹម សុខា រូបនេះ ថ្លែងទៀតថា ព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា គឺជាពិធីបុណ្យសពនៃប្រជាធិបតេយ្យកម្ពុជា ដែលត្រូវបានរបបលោក ហ៊ុន សែន សម្លាប់ចោលតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ មកម្ល៉េះ ដែលនោះគឺជាការរំលាយគណបក្សសង្គ្រោះជាតិដែលដៃគូប្រកួតប្រជែងដ៏ស្រួចស្រាល់របស់គណបក្សកាន់អំណាច។
មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ថា ការស្នើសុំរបស់កញ្ញា កឹម មនោវិទ្យា នេះ នឹងមិនមានប្រសិទ្ធភាពឡើយ ព្រោះអូស្ត្រាលីជាប្រទេសដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា។ លោកបន្តថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ធ្វើឡើងដើម្បីប្រយោជន៍ក្រុមខ្លួនប៉ុណ្ណោះ ហើយលោកជឿថា អូស្ត្រាលីនឹងមិនសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍របស់ក្រុមគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលរួចទៅហើយនោះទេ៖ «កូនស្រីលោក កឹម សុខា ឬក៏ក្រុមរត់ចោលស្រុកនោះ មានភាគតិចទេ គ្រាន់តែគេទទួលនៅក្នុងន័យឧត្តមគតិតែប៉ុណ្ណោះ ក៏ប៉ុន្តែឱ្យនៅក្នុងភាពពិតប្រាកដនោះ ខ្ញុំអត់ជឿថា គេនឹងអនុវត្តបានឡើយ ព្រោះផលប្រយោជន៍ ១៥លាននាក់ ផលប្រយោជន៍ដែលត្រូវតែនិយាយជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផលប្រយោជន៍នៃការនិយាយជាមួយរដ្ឋាភិបាលអាណត្តិទី ៦ នេះ គឺជារឿងចាំបាច់របស់គេតំណាងដោយទូតរបស់គេនៅកម្ពុជា។ បើគេធ្វើតាមនោះ ទាល់តែគេសម្រេចចិត្តដកទូតរបស់គេចេញ ទើបគេធ្វើ»។
នៅមុនការបោះឆ្នោតមកដល់ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗមួយចំនួនបានរាយការណ៍ថា មន្ត្រីគ្រាក់ៗមួយចំនួននៃរបបលោក ហ៊ុន សែន មានទ្រព្យសម្បត្តិ និងមានក្រុមហ៊ុនតម្លៃរាប់លានដុល្លារនៅប្រទេសអូស្ត្រាលី។ បុគ្គលដែលជាប់សង្ស័យក្នុងការរកស៊ីមិនស្របច្បាប់ទាំងនោះ រួមមាន មេពន្ធដារ លោក គង់ វិបុល និងក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាដើម ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនលាងលុយកខ្វក់ និងរបររកស៊ីបែបទុច្ចរិតជាច្រើនមុខទៀតនៅក្នុងប្រទេសអូស្ត្រាលី។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី កត់សម្គាល់ថា ក្រោយពេលមានការផ្សព្វផ្សាយរឿងអាស្រូវទាំងនេះ អូស្ត្រាលីដែលជាប្រទេសធ្លាប់រក្សាភាពស្ងៀមស្ងាត់ជាយូរមកហើយនោះ ហាក់ដូចជាបានផ្លាស់ប្ដូរជំហររបស់ខ្លួនទាក់ទងនឹងវិបត្តិនយោបាយនៅកម្ពុជា ដោយបានសម្ដែងការខកចិត្តចំពោះការបោះឆ្នោតថ្ងៃទី២៩ កក្កដា។ លោកបន្តថា ការប្តូរជំហរនេះ ក៏ស្របពេលសហគមន៍ខ្មែរនៅអូស្ត្រាលី និងអ្នកនយោបាយអូស្ត្រាលីមួយចំនួនបានធ្វើយុទ្ធនាប្រឆាំងការបោះឆ្នោតនៅកម្ពុជាផងដែរ។ លោកបន្ថែមថា អូស្ត្រាលីជាសម្ពន្ធមិត្តរបស់អាមេរិក និងប្រទេសលោកខាងលិចដទៃទៀត ដូច្នេះបើប្រទេសទាំងនោះពិតជាសម្រេចទណ្ឌកម្មលើរបបដឹកនាំបច្ចុប្បន្នមែន នោះអូស្ត្រាលីក៏អាចនឹងដាក់ចេញនូវទណ្ឌកម្មរបស់ខ្លួនផងដែរ៖ «ប្រទេសអូស្ត្រាលីជាសម្ពន្ធមិត្តជាមួយប្រទេសសេរីដទៃទៀត មានទាំងសហភាពអឺរ៉ុប និងអាមេរិកផង ដូច្នេះជាធម្មតាប្រសិនបើពួកបស្ចិមប្រទេសងាកទៅខាងណាហើយ អូស្ត្រាលីត្រូវតែគាំទ្រ ទោះតិច ឬច្រើនក្តី គឺត្រូវតែចូលរួម។ ខ្ញុំគិតថា អូស្ត្រាលីក៏អាចមានឥទ្ធិពលដែរ នៅក្នុងការចូលរួមជាមួយអន្តរជាតិនោះ ក៏ប៉ុន្តែយើងមិនទាន់ដឹងថា តើការដាក់ទណ្ឌកម្មនោះ មានទំហំប៉ុនណា គឺយើងចាំមើលតទៅទៀត»។
ប្រទេសអូស្ត្រាលីបានសម្ដែងការខកចិត្តជាខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជា ដោយសារពលរដ្ឋខ្មែរពុំមានសិទ្ធិពេញលេញក្នុងការជ្រើសរើសតំណាងដែលពួកគាត់ពេញចិត្ត។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប បានថ្លែងថា ដំណើរការបោះឆ្នោតដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ មេដឹកនាំគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សនេះជាច្រើននាក់ ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយនោះ គឺជាការបោះជំហានថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកស្រីអះអាងថា ក្នុងនាមជាមិត្តយូរអង្វែងរបស់កម្ពុជា អូស្ត្រាលីនឹងបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បោះជំហានទៅរកការបើកចំហឱ្យមានការជជែកពិភាក្សាគ្នាពីបញ្ហានយោបាយដោយសេរី ពុំមានអំពើហិង្សា និងការគំរាមកំហែងណាមួយឡើយ៕
OZ please sanction all top officials of this beast regime and P-M families who stealing a lot of money from cambodian people so just follow U S and EUROPE ‘ let not accept this fake vote and illegal government ‘ GOD bless all good people’
German economic ministers say the US can not order other countries to comply
Peter Altmaier said that the United States can not order or set rules for trading
in other countries, and that Absolute opposition to US sanctions by increasing investment in Iran.
. According to a report by Russian Today, August 13, 2018.
អាងាប់តៃហោង so socheath បើអាងាប់ឯងចង់បញ្ចេញមតិអីបញ្ចេញទៅកុំជេរអ្នកដទៃបើឯងជេរគេ គេក៏អាចជេរអាចុយម្រាយកញ្ជះយួនឯងដែរអាតិរច្ឆានកញ្ជះយួន so socheath ។
That what Russian source said.
But the Russian also complaint and warn that US and Nato ( including Germany) are also up against the Russia by deploying troops to several countries near its border.
US and Germany and other friends are at argument with each other on trade. However, when it comes to Russia invade Ukraine and annexed Crimea, US and Germany is all but together against Russia.
Don’t underestimate US resolve! that’s what Japanese did mistake prior to WW II.
These traitors should stop talking about Cambodia. I just want to live a normal life with any government that helps and develops my country. Cambodia now is much better than Cambodia 30 years ago. I have no problem while living in the country now.
–
These traitors cannot help Cambodia but at the same time they are trying to ask other countries to punish Cambodia for what? Go read more books and find a real job!
Haha so socheat only knew the report from communist countries that why he only know how to swear any body haha’ look at venenzeala ‘ they are down because they wanted against U S and did fake vote ‘ and Russian been sanction again now ‘ and Iranian will be down soon haha’ Don’t estimate U S ” now Turky’ their money down nearly 40% haha and this country angry ‘ now trad war between china and U S ‘ haha china first reacted angry and retaliated then mr Trump beat more and now china seem to wanted to negotiated with U s haha ” Let wait and see’ haha