ពលរដ្ឋ​មួយ​ចំនួន​ប្រកាស​មិន​គាំទ្រ​រដ្ឋាភិបាល​ថ្មី​ដែល​លោក ហ៊ុន សែន ត្រៀម​បង្កើត

មាន ឫទ្ធិ
2018-08-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពេល​ប្រជុំ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៥។ RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពេល​ប្រជុំ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៥។ RFA


ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ប្រកាស​ថា ពួកគេ​មិន​គាំទ្រ​ការ​បង្កើត​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នោះ​ទេ។ ពលរដ្ឋ​លើកឡើង​ថា របប​ថ្មី​នេះ​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន ដោយ​ពុំ​មាន​បក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​ចូលរួម​ប្រកួតប្រជែង ហើយ​មិន​ឆ្លុះ​បញ្ចាំ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​នោះ​ឡើយ។ ដូច្នេះ រដ្ឋាភិបាល​បែបនេះ អាច​ដឹកនាំ​ប្រទេស​ទៅជា​របប​ផ្ដាច់ការ ដែល​នឹង​មាន​ការ​កៀប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរី​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​ជាង​សព្វថ្ងៃ​ទៅទៀត។

ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​ការ​បោះឆ្នោត​កន្លង​មក​នេះ លើកឡើង​ថា ពួកគាត់​មិន​ចង់បាន​របប​ផ្ដាច់ការ​ទេ ព្រោះ​របប​នេះ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ​ទៅ ហើយ​អ្នក​ដែល​ធូរធារ មានតែ​ពួក​អ្នកមាន​លុយ​មានអំណាច ដែល​ជា​ក្រុម​បក្សពួក​របស់​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ សីហា ថា បើទោះបីជា​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ឆ្នោត​បឋម​ហើយ​ក្ដី ក៏​សមាជិក​ក្នុង​គ្រួសារ​របស់​ពួកគេ​មិន​គាំទ្រ​ឲ្យ​លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ប្រទេស​បន្ត​ទៅ​ទៀត​ឡើយ ដោយសារ​ការបោះឆ្នោត​នេះ ធ្វើឡើង​មិនបាន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​នោះ​ទេ។ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ពួកគេ​នឹង​នាំគ្នា​តវ៉ា​ប្រឆាំង​ប្ដូរ​ស្លាប់​ជាមួយ​របប​លោក ហ៊ុន សែន ប្រសិនបើ​បុរស​ខ្លាំង​ខាង​រំលោភ​សិទ្ធិ​មនុស្ស​រូប​នេះ​នៅតែ​រឹងទទឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​មិន​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដែល​មាន​គណបក្សប្រឆាំង​ចូលរួម​ប្រកួតប្រជែង​នោះ។ «»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត អះអាង​ថា ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​នោះ មិន​អាច​ទទួល​យក​ជា​ការ​បា​នទេ ព្រោះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ រៀបចំ​ដោយ​របប​លោក ហ៊ុន សែន ដើម្បី​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា របប​លោក​ហ៊ុន សែន ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​ហើយ ប៉ុន្តែ​គ្រួសារ​របស់​ពួកគាត់​កាន់តែ​ក្រ​ទៅ ហើយ​រស់នៅ​គ្មាន​សិទ្ធិ​សេរីភាព​នោះ​ទេ ដូច្នេះ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​គាំទ្រ​ឲ្យ​របប​ផ្ដាច់ការ​បែបនេះ​ដឹកនាំ​ប្រទេស​របស់​ខ្លួន​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ។ «»

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ពលរដ្ឋ​ដែល​ព្រួយបារម្ភ​នេះ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​មួយ​ចំនួន​តូច​ដែល​មិន​ដឹង​ខ្យល់​អី គឺ​មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ ព្រោះ​មាន​ចំនួន​ពលរដ្ឋ​ជាច្រើន​លើសលប់​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន​ដឹកនាំ​ប្រទេស​ទៅ​ហើយ។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូប​នេះ​អះអាង​ទៀត​ថា គណបក្ស​របស់​ខ្លួន​ដឹកនាំ​ប្រទេស ដើរ​នៅ​លើ​ផ្លូវ​ត្រូវ ហើយ​ធ្វើ​ឲ្យ​សង្គមជាតិ​រីកចម្រើន​ទៅវិញ​ទេ។ «»

លោក ហ៊ុន សែន គ្រោង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ដោយ​គ្មាន​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​ចូលរួម​ប្រកួត​នោះ នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​រដ្ឋាភិបាល​ថ្មី​នេះ មាន​គណៈរដ្ឋមន្ត្រី​ប្រមាណ​៣០​នាក់ ហើយ​មាន​ឋានៈ​ចាប់ពី​រដ្ឋមន្ត្រី​ដល់​នាយករដ្ឋមន្ត្រី ចំណែក​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​នីមួយៗ មិន​បាន​រាប់​បញ្ចូល​ដូច​កាលពីមុន​នោះ​ទេ ហើយ​មន្ត្រី​ទាំងនេះ​នឹង​ត្រូវ​តែងតាំង​ផ្សេង​ដាច់ដោយឡែក ក្រោយពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ខេត្ត​កណ្ដាល​ម្នាក់ទៀត ថ្លែង​ថា ពួកគាត់​គ្មាន​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​នេះ​ដឹកនាំ​ប្រទេស​រីកចម្រើន​ទៅ​រួច​នោះ​ទេ ព្រោះ​អ្នក​ទាំងនោះ​ជា​មន្ត្រី​មុខ​ដដែលៗ ហើយ​កន្លងមក​សូម្បីតែ​ផ្លូវ​នៅមុខ​ផ្ទះ​របស់​ពួកគាត់ ក៏​អាជ្ញាធរ​មិន​អើពើ​ជួសជុល​ឲ្យ​បាន​ស្រួល​ផង ចុះ​ទម្រាំ​ការអភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដូចជា​តម្លៃ​កសិផល​ចុះថោក និង​គ្មាន​ទីផ្សារ​សម្រាប់​លក់​ជាដើម តើ​មន្ត្រី​ទាំងនោះ​ដោះស្រាយ​ជូន​ពួកគាត់​យ៉ាងណា​ទៅ ព្រោះ​មន្ត្រី​ទាំងនោះ​បាន​បោក​ពួកគាត់​ជាច្រើន​អាណត្តិ​មក​ហើយ តែ​ជីវភាព​ពួកគាត់​នៅតែ​ក្រីក្រ​ដដែល។ «»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ អះអាង​ថា កម្ពុជា​មិន​អាច​អភិវឌ្ឍ ដោយ​គ្មាន​ជំនួយ និង​កម្ចី​ពី​បរទេស​បាន​ឡើយ។

លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា បើសិនជា​របប​លោក ហ៊ុន សែន មិន​កែប្រែ​ស្ថានការណ៍ និង​វិល​មក​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​វិញ​ទេ​នោះ ប្រទេស​កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ឯកោ និង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ពី​សហគមន៍​អន្តរជាតិ មិន​ខុស​ពី​ប្រទេស​ផ្ដាច់ការ​មួយ​ចំនួន ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​នោះ​ឡើយ។ «»

គិត​ត្រឹម​ថ្ងៃ​ទី៩ សីហា ទើប​តែ​មាន​រដ្ឋាភិបាល​ចំនួន ៦​ប្រទេស ដែល​ប្រកាន់​របប​កុម្មុយនិស្ត ឬ​មេដឹកនាំ​បច្ចុប្បន្ន​មាន​ចរិត​បែប​ផ្ដាច់ការ​និយម បាន​ប្រកាស​គាំទ្រ​ការបោះឆ្នោត ថ្ងៃ​ទី​២៩ កក្កដា រួមមាន រុស្សី ចិន វៀតណាម ឡាវ ហ្វីលីពីន និង​ថៃ ស្រប​ពេល​ដែល​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ ដូចជា សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប អូស្ត្រាលី ជាដើម កំពុង​ពិចារណា​វិធានការ​ឆ្លើយតប អាច​ជា​ទណ្ឌកម្ម ឬ​បន្ថែម​ទណ្ឌកម្ម​លើ​របប​ក្រុងភ្នំពេញ ដោយសារ​ប្រទេស​ទាំងនោះ ចាត់ទុកថា របប​ក្រុងភ្នំពេញ បាន​រៀបចំ​ការបោះឆ្នោត​មិន​សេរី ត្រឹមត្រូវ និង​មិន​យុត្តិធម៌៕

What Next?

Recent Articles

5 Responses to "ពលរដ្ឋ​មួយ​ចំនួន​ប្រកាស​មិន​គាំទ្រ​រដ្ឋាភិបាល​ថ្មី​ដែល​លោក ហ៊ុន សែន ត្រៀម​បង្កើត"

  1. Anonymous says:

    U S please lead all the countries to sanction this beast regime and the country that support this beast regime must sanction them too’ . All communist countries that support fake vote of cambodia will be punish ‘ GOD punish all crook people ‘

  2. so socheath says:

    កូនមីអាយះ អាចុយម៉្រាយនេះ
    ឈ្មោះ​មាន ឫទ្ធិ ក្រុមអាលាងក្ត
    ឈ្មោះRFA វិទ្យុតាប៉ែ
    ចាំតែលាងក្ត ។
    តើពលរដ្ឋណា ដែលស្រែកឡូឡា
    អត់មានត្រេកអរ បោះឆ្នោតច្រើនក្រៃ
    ដោះដោយសាទរ អំណរគាំទ្រ
    បក្សប្រជាជន ។
    ឲ្យឈ្នះដាច់ខាត ឈ្នះដោយប្រាកដ
    មិនមែនក្រឡៃ បើតាមគន់គូរ
    រូបមន្តកៅអី ប្រាប់អត់កែច្នៃ
    ១២៥ ។
    តែអាពូជឆ្កែ មាន ឫទ្ធិ មកប្រែ
    កែខៃអត់ន័យ ថាមានប្រជា
    មិនពេញចិត្តក្រៃ ថាបោះក្លែងក្លាយ
    ផ្គាប់ចិត្តហិនសែន ។
    កូនមីសំផឹង អញប្រាប់ឲ្យដឹង
    ជេរអ្ហែងអត់ក្រែង ជេរឲ្យបាត់ឆ្កួត
    កុំឲ្យឆកល្វែង មុនថ្លែងសំដែង
    ឲ្យដឹងខុសត្រូវ ។
    កុំងប់ឱនជ្រប់លិឍតែក្តិត
    ពួកអាក្បត់ជាតិអាត្រូវគ្រាប់
    កូនមីអាយះ កុំឱនងប់
    ចេះប្រែខ្លួនឆាប់ស្គាល់ការពិត ៕

  3. មហាជនខ្មែរ says:

    វាចេះតែយ៉ាងមុិចក្នុងទ្រូងអា so socheath កូនមីចោគេចុយអាកញ្ជះយួន បើមិនបានមហាជនខ្មែរគេជេរដេកវាលក់ឬយ៉ាងមុិច ?អញទាយទុក្ខពួកអាតិរច្ឆានក្រុម ហ៊ុនសែន អស់ឯងនេះមួយជីវិត្តអស់ឯងកញ្ជះយួនរហូតងើបមិនរួចទេអា កញ្ជះយួន so socheath អាងាប់និងយួនជាន់កកូនមីកញ្ចះយួនទាំងពូជ។

  4. Free Cambodia says:

    I have to blame those “some Cambodians” for ignoring the law and uneducated individuals while living in Cambodia. If they do really want democracy in the country, they should just follow the rule of law and work together with the government to improve the country.

    In US, you still have to follow the rule of law when Donald is leading the country instead of Hillary. Give it a try to defy the law in US, you will be arrested in no time.

    These people need to spend more time to read books and be productive in our society. Do not just be a typical Cambodian, be a normal once.

  5. so socheath says:

    ស្អី! មហាជនខ្មែរ កូនមីកាដួយឆ្កែ
    ពូជកាដួយស្អុយ កូនមីអាយះ
    ពូជអាចុយម៉្រាយ កាដួយសម្អុយ
    អត់ឈ្មោះដាក់ឬ ? ។
    កូនមីសំផឹងក្តចងបាច់ ពូជអារលត់ទឹកក្តវ៉ល់
    អត់មានឈ្មោះដាក់អប្បមង្គល ពូជទឹកក្តវ៉ល់មិនដឹងពូជ ។
    ទើបអត់ឈ្មោះដាក់ មកប្រើវ៉ល់វ៉ក់
    ​ឈ្មោះមហាជនខ្មែរ ពូជកាដួយស្អុយ
    មហាជនស្អីដែរ ពូជកាដួយឆ្កែ
    មកលើកខ្លួនខ្ពស់ ?