គណបក្សប្រជាជនកម្ពុជា​គ្រប់គ្រងអាសនៈទាំងអស់​ក្នុងរដ្ឋសភានីតិកាលទី៦

| |
https://vodhotnews.com

លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ នៅមណ្ឌលខេត្តកណ្ដាល


ទីបំផុត​គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទទួល​​បាន​អាសនៈទាំង១២៥​នៅ​ក្នុង​រដ្ឋសភានីតិកាលទី៦នេះ។

យោងតាម​បញ្ជី​រាយនាមបេក្ខជនជាប់ឆ្នោត​ជាតំណាងរាស្រ្តនីតិកាលទី៦ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ដែល​ចេញផ្សាយនៅថ្ងៃនេះ បេក្ខជន​ដែល​មានឈ្មោះក្នុងបញ្ជី​នោះទាំងអស់គឺមក​គណបក្ស​ប្រជាជន​កម្ពុជា។

នេះ ជាលើកទី១ហើយដែល​មាន​តែគណបក្សមួយឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភា​តាំងពីកម្ពុជាបាន​រៀបចំការបោះឆ្នោតជាលើកដំបូងនៅ​ឆ្នាំ១៩៩៣៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles