វិទ្យុអាស៊ីសេរី
2018-08-16

លោក សាម ម៉ាប់ ជាតំណាងសហគមន៍ដីធ្លីនៅឃុំភូមិថ្មីម្នាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ Provided photo
ប៉ូលិសខេត្តបន្ទាយមានជ័យ ចាប់ខ្លួនតំណាងសហគមន៍ដីធ្លីនៅឃុំភូមិថ្មីម្នាក់ គឺលោក សាម ម៉ាប់ ហើយបញ្ជូនទៅអធិការនគរបាលស្រុកថ្មពួក កាលពីប្រមាណម៉ោង ១២ថ្ងៃទី១៦ សីហា។
កូនស្រី លោក សាម ម៉ាប់ អះអាងថា ប៉ូលិសមានគ្នា ៣នាក់ បានមកចាប់លោកឪពុករបស់ខ្លួននៅក្នុងផ្ទះ ដោយពុំមានដីពីតុលាការចាប់ខ្លួននោះទេ។
កន្លងមកលោក សាម ម៉ាប់ តែងតែដឹកនាំប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកថ្មពួក ប្រមាណ ១៧០គ្រួសារ ទៅតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីឲ្យអាជ្ញាធរខេត្តជួយដោះស្រាយជូនពួកគាត់ជាប្រចាំ។
សូមរង់ចាំអាន និងស្ដាប់សេចក្ដីរាយការណ៍ពិស្ដារអំពីរឿងនេះបន្តទៀត…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។