បាតុកម្នៅមមុខរដ្ឋសភារដ្ឋវិចតូរីយ៉ា ក្រុងម៉ែលបួន មុននឹងទៅជុំគ្នានៅមុខក្រសួងការបរទេស ថ្ងៃទី ០៤ កញ្ញា ២០១៨ (រូបភាព៖ Hong Lim)
ពលរដ្ឋខ្មែរមួយក្រុមនៅប្រទេសអូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលដែលខ្លួនកំពុងរស់នៅ កុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយថារដ្ឋាភិបាលនេះ កើតចេញពីការបោះឆ្នោតក្លែងក្លាយ នឹងបង្កឲ្យមានវិបត្តិសង្គមទៅថ្ងៃអនាគត។
នៅថ្ងៃទី៤ខែសីហានេះ ខ្មែរមួយក្រុមបានហែរញត្តិ និងស្រែកបំពងសំឡេង ទាមទារឲ្យដោះលែង អតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា និងទាមទារកុំឲ្យប្រទេសអូស្ត្រាលីបញ្ជូនមន្ត្រីការទូតរបស់ខ្លួនទៅចូលរួមសម័យប្រជុំបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលថ្មី។
តំណាងរាស្ត្រមួយរូប របស់អូស្ត្រាលី ដែលបានចេញមកជួបក្រុមអ្នកតវ៉ា លោក Timothy (Tim) Richardson បានអំពាវនាវរដ្ឋាភិបាលអូស្រ្តាលីកុំឲ្យទទួលស្គាល់ការបោះឆ្នោតកន្លងមក។
ទោះជាយ៉ាងណាតំណាងក្រុមអ្នកតវ៉ាអះអាងថា ក្រោយពីទទួលញត្តិ រដ្ឋាភិបាលអូស្ត្រាលី បានឆ្លើយតបថា រដ្ឋាភិបាលអូស្ត្រាលី នឹងមិនបញ្ជូនមន្ត្រីការទូតណាមួយទៅចូលរួមសម័យប្រជុំលើកដំបូងនៅកម្ពុជា ដែលគ្រោងធ្វើនៅសប្តាហ៍នេះនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា ការសម្រេចចិត្តចូល ឬមិនចូល របស់អង្គទូត មិនប៉ះពាល់ដល់ដំណើរការបង្កើតរដ្ឋាភិបាលថ្មីរបស់កម្ពុជាទេ។
បើតាមអ្នកពាក្យបក្សកាន់អំណាចរូបនេះ ទូតអាមេរិក និងសភាពអឺរ៉ុបបានជូនដំណឹងថា ពួកគេមិនបានចូលរួមដោយជាប់រវល់កិច្ចការនៅខាងក្រៅ។
កាលពីចន្ទម្សិលមិញពលរដ្ឋខ្មែររាប់រយនាក់នៅអាមេរិក ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម មុខបរិវេណស្ថានអគ្គកុងស៊ុលចិនរដ្ឋ California ដោយទាមទារឲ្យទីក្រុងប៉េកាំងឈប់គាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ដែលក្រុមអ្នកតវ៉ាចាត់ទុកថាកើតចេញពីការបោះឆ្នោតក្លែងក្លាយ។
ការទាមទារនេះដោយអ្នកតវ៉ាអះអាងថា ដើម្បីកុំឲ្យកម្ពុជាដើរជាន់ដានប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ពលរដ្ឋខ្មែរច្រើនលាននាក់៕
It’s so silly for these Cambdians/Australians to protest about Cambodia while living in Australia. They need to work and be productive for their community, not to make Camodia the place for their grievences.
OZ please not accept fake vote ‘ because Veitcong mafia dictator holding cambodia and her people as his hostage since 1997 coup’ .He can do anything he wanted never respected constitution or law&order ‘ he accused mr So kha but not only jail mr so kha but dissolve whole party?? is the whole party betray the country?? Why Veitcong mafia dictator gave Tral island to Youn-hanoi?? is he betray the country or not?? Remember all khmer leaders never give the anything to ancestor enemy ‘ so this tiny country is in the hand of Veitcong mafia dictator and his mafia groups ‘Don’t accept illegal government ‘