ដោយ មាន ឫទ្ធ
2018-11-13
RFA
![ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) [ពាក់អាវស] ចាប់ដៃជាមួយមេដឹកនាំប្រទេសអាស៊ាន និងគណៈប្រតិភូ ក្នុងពេលជួបប្រជុំគ្នាក្នុងសន្និសីទកំពូលអាស៊ានលើកទី៣១ នាប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧។ AFP ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) [ពាក់អាវស] ចាប់ដៃជាមួយមេដឹកនាំប្រទេសអាស៊ាន និងគណៈប្រតិភូ ក្នុងពេលជួបប្រជុំគ្នាក្នុងសន្និសីទកំពូលអាស៊ានលើកទី៣១ នាប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧។ AFP](https://www.rfa.org/khmer/news/human-rights/asean-rights-11132017183537.html/asean855.jpg/@@images/e0be2f20-86cd-486b-9c82-dc567e4c9b43.jpeg)
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) [ពាក់អាវស] ចាប់ដៃជាមួយមេដឹកនាំប្រទេសអាស៊ាន និងគណៈប្រតិភូ ក្នុងពេលជួបប្រជុំគ្នាក្នុងសន្និសីទកំពូលអាស៊ានលើកទី៣១ នាប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧។ AFP
![]()
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានចាប់ផ្ដើមហើយកាលពីថ្ងៃទី១៣ វិច្ឆិកា នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីបណ្ដាក្រុមមេដឹកនាំមកពីប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន រួមទាំងលោក ហ៊ុន សែន ផង និងមេដឹកនាំមកពីប្រទេសពាក់ព័ន្ធនានា។ ក្រុមមេដឹកនាំអាស៊ាន គ្រោងពិភាក្សាគ្នាដើម្បីដាក់ ចេញនូវការអនុម័តក្របខ័ណ្ឌស្ដីពីទីក្រុងឆ្លាតវៃអាស៊ាន និងការវាយតម្លៃអំពីសមិទ្ធផលនានាដែលអាស៊ានសម្រេចបានក្នុងឆ្នាំ២០១៨។
ពួកគេក៏នឹងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមចម្បងៗ ជុំវិញការផ្លាស់ប្ដូរកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ ស្របពេលដែលមានការកើន ឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងគោលនយោបាយ គាំពារនិយម។ ជាមួយគ្នានេះដែរ ក្រុមមេដឹកនាំអាស៊ាន និងដៃគូមកពីប្រទេសពាក់ព័ន្ធចំនួន ៦ផ្សេងទៀត រួមមាន អូស្ត្រាលី ចិន នូវែលហ្សេឡង់ ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ក៏នឹងចរចាគ្នាដើម្បីអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហៅថា «ភាពជាដៃគូវិស័យសេដ្ឋកិច្ចទូលំទូលាយប្រចាំតំបន់»។
ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នេះ ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR អំពាវនាវឲ្យក្រុមមេដឹកនាំអាស៊ានទាំងអស់ ធ្វើយ៉ាងណាឲ្យលោក ហ៊ុន សែន បញ្ឈប់ការបង្ក្រាបលើសំឡេងប្រឆាំង និងជំរុញឲ្យមានការរៀបចំការបោះឆ្នោតឡើងវិញនៅកម្ពុជា ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។
កិច្ចប្រជុំកំពូលអាស៊ាននេះ នឹងបិទបញ្ចប់នៅថ្ងៃទី១៥ វិច្ឆិកា ហើយប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះប្ដូរវេន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១៩ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។