ដោយ អ៊ឹង ប៊ុនថន
14/11/2018
RFI

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
@FB/PM Hun Sen
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញប្រតិកម្មជាថ្មីទៀតទៅលើអ្នកច្បាប់ និងមេធាវីរបស់មេដឹកនាំគណបក្សប្រឆាំង ទាក់ទងនឹងការដោះលែងលោក កឹម សុខា ឬមិនដោះលែង។ ជាប្រតិកម្មតាមរយៈបណ្តាញព័ត៌មានដែលស្និទនឹងរូបលោក ដោយឆ្លើយតបទៅកាន់ក្រុមអ្នកច្បាប់ និងមេធាវីដែលបានលើកឡើងថា ការមិនដោះលែង លោក កឹម សុខា ជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។
គឺតាមរយៈ បណ្តាញព័ត៌មាន Fresh Newsនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក ហ៊ុន សែន បានថ្លែងថា «យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង»។ លោកប្រមុខរដ្ឋាភិបាលបន្តថា អ្នកដែលចូលចិត្តវាយប្រហារលើរូបលោក គឺ«អត់ចេះស្តាប់ និងសិក្សាពីសំដី ដែលបង្កប់ដោយន័យ នយោបាយនិងផ្លូវច្បាប់»ដែលលោកបាននិយាយនោះទេ ហើយគេរៀបអន្ទាក់ដាក់លោក តែ«ពេលនេះគេដើរជាន់អន្ទាក់ខ្លួនឯងទៅវិញ»។
លោក ហ៊ុន សែន ថ្លែងទៀតថា «ក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយ ត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់ មុនធ្វើការបកស្រាយទាំងមិនដឹងខ្យល់អី។ អ្នកឯងមិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលគ្មានកាយសម្បទារគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវនូវភាសារបស់នាយករដ្ឋមន្ត្រី»។
ប្រតិកម្មជាថ្មីទៀតរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីក្រុមអ្នកច្បាប់និងមេធាវីការពារក្តីឲ្យមេដឹកនាំគណបក្សប្រឆាំង បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការមិនដោះលែងលោក កឹម សុខា ជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។
នៅក្នុងអត្ថបទព័ត៌មាននោះ លោកបណ្ឌិត ហ៊ាង ឬទ្ធី បានហៅការថ្លែងរបស់លោក ហ៊ុន សែន ដែលថាមិនដោះលែងលោក កឹម សុខា រហូតដល់សេះដុះស្នែងនោះ គឺជាបង្ហាញច្បាស់តុលាការកម្ពុជាមិនឯករាជ្យ។ លោកថា អ្នកដែលមានអំណាចធំជាងគឺ លោក ហ៊ុន សែន។ ចំណែក លោក ផែង ហេង សហមេធាវីការពារក្តី លោក កឹម សុខា បានស្នើឲ្យចៅក្រមទម្លាក់ការចោទប្រកាន់លើកូនក្តីរបស់លោកដោយថាគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លើ លោក កឹម សុខា ឡើយ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បានបបួលលោក ហ៊ុន សែន ភ្នាល់គ្នាថា លោក កឹម សុខា នឹងត្រូវដោះលែង នៅចុងឆ្នាំនេះឬ ត្រឹមខែមីនាឆ្នាំ២០១៩ខាងមុខ។ លក្ខខណ្ឌនៃការភ្នាល់នេះ លោក សម រង្ស៊ី ថា បើខ្លួនឈ្នះការភ្នាល់ លោកសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។ តែបើខ្លួនលោកចាញ់វិញ លោកសុខចិត្តឲ្យលោក ហ៊ុន សែន ចាប់ខ្លួន យកទៅឃុំទន្ទឹមគ្នានឹងលោក កឹម សុខា ហើយ លោក ហ៊ុន សែន ក៏បានទទួលយកការភ្នាល់នេះដែរ។
ប៉ុន្តែសហមេធាវីការពារក្តីឲ្យលោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយហៅ ការយកសេរីភាព លោក កឹម សុខា មកភ្នាល់គ្នានេះ គឺធ្វើឲ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរ និងឈឹផ្សារថែមទៀត៕
ចុះកាលពីពេលមុនល្បងថាល្បងអាចសម្លាប់អ្នកប្រឆាំងពីរបីរយនាក់ដើម្បីថរក្សាែសន្តិភាពស្អីគេនេះវាយ៉ាងម៉េចដែរ ល្បងជួយបកប្រែអោយមហាជនខ្មែរលោកយល់ផងបានទេល្បងខ្លាចពួកគាត់មិនយល់ន័យសម្ដីល្បង។នៅមានសម្ដីបែបឈ្លើយៗច្រើនទៀតដែលមហាជនលោកនៅចងចាំជានិច្ចទោះបីល្បងស្លាប់ដប់ជាតិទៀតក៏ដោយ។
OH……..my GOD ….. please help me >>> translate what this animal mean . GOD bless KAMPOUCHEA
Veitcong mafia dictator have a lot of crimes’ killing too many people since he become a veitcong dog