ស្ត្រី​ជនជាតិ​អូស្ត្រាលី​មាន​ទោស​ករណី​ពពោះ​ជំនួស​ត្រូវ​បាន​ដោះលែង​ខណៈ​អាជីវកម្ម​នេះ​កក្រើក​ជា​ថ្មី

ដោយ អាស៊ីសេរី
2018-11-14

និមិត្ត​សញ្ញា​អាស៊ីសេរី។ Photo: RFA
និមិត្ត​សញ្ញា​អាស៊ីសេរី។ Photo: RFA


មន្ត្រី​ពន្ធនាគារ បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ស្ត្រី​គ្រូពេទ្យ​ជនជាតិ​អូស្ត្រាលី​ឈ្មោះ ថាំមី ដាវីស ឆាលេស (Tammy Davis- Charles) ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦

ពី​បទ​ធ្វើ​អាជីវកម្ម​ពពោះ​ជំនួស សម្រាប់​អតិថិជន​ជនជាតិ​អូស្ត្រាលី ត្រូវ​បាន​ដោះលែង​

កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​កន្លងទៅ។

ការ​ដោះលែង​នេះ ស្រប​ពេល​ដែល អាជីវកម្ម​ពពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កក្រើក​ជាថ្មី​ម្តង​ទៀត ខណៈ​អាជ្ញាធរ​កម្ពុជា​នា​ពេល​ថ្មីៗ នេះ​បាន​ចាប់​ស្ត្រី​កម្ពុជា​ដែល​មាន​ផ្ទៃពោះ​ចំនួន ៤៣​នាក់ ដែល​កំពុង​ពពោះ​ជំនួស​អោយ​អតិថិជន​មក​ពី​ប្រទេស​ចិន។

តាម​សារព័ត៌មាន The Guardian ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា នេះ​ថា ការ​ដោះលែង​ស្ត្រី​គ្រូពេទ្យ​ជនជាតិ​អូស្ត្រាលី​រូប​នេះ មិន​ត្រូវ​គេ​ប្រកាស​ជា​សាធារណៈ​នោះ​ឡើយ ហើយ​ស្ត្រី​រូប​នេះ​ក៏​មិនដែល​បាន​និយាយ​អ្វី​ជាមួយ​អ្នកកាសែត​ទេ ចំពោះ​ការ​ជាប់​ពន្ធនាគារ​ព្រៃស​របស់​អ្នកស្រី។ ស្ត្រី​រូប​នេះ ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ​កន្លះ កាលពី​ខែ​សីហា​ឆ្នាំ​២០១៦​កន្លងទៅ ពី​បទ​ចោទ​ថា​បាន​ក្លែងក្លាយ​ឯកសារ​ផ្សេងៗ​ដូចជា​សំបុត្រកំណើត​ទារក​ដែល​កើត​ចេញពី​ពី​ការ​ពពោះ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles