តុលាការ​ចេញ​ដីកា​សម្រេច​មិន​ទម្លាក់​ចោល​បទ​ចោទ​ពី​លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2019-01-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha’s Facebook Page


តុលាការ​នៃ​របប​លោក ហ៊ុន សែន ចេញ​ដីកា​សម្រេច មិន​ទម្លាក់​ចោល​បទ​ចោទ​លើ លោក កឹម សុខា នោះ​ទេ។ ការ​បដិសេធ​នេះ បន្ទាប់ពី​សហ​មេធាវី លោក កឹម សុខា ដាក់ពាក្យ​ស្នើសុំ​ទម្លាក់​បទ ចោទ លើ​លោក កឹម សុខា ជា​លើក​ទី​៣ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ។ អ្នកវិភាគ យល់ថា របប​លោក ហ៊ុន សែន មិន​ងាយ​ដោះលែង​លោក កឹម សុខា ងាយៗ​នោះ​ទេ លុះ​ត្រា​តែ​មាន​សម្ពាធ អន្តរជាតិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

តុលាការ​នៃ​របប​លោក ហ៊ុន សែន នៅតែ​បន្ត​រក្សា​បទ​ចោទ​និង​បន្ត​ត្រួតពិនិត្យ​លើ​ប្រធាន​គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដដែល។

ស្រប​ពេល​គ្នា​នេះ តុលាការ ក៏​បាន​បន្ត​កោះហៅ​សាក្សី​សួរនាំ​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ថា លោក កឹម សុខា លួច​សហការ​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧។

ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី ដែល​អាស៊ី​សេរីទទួល បាន​នៅ​ថ្ងៃ​ទី​៦ ខែ​មករា បង្ហាញ​ថា នីតិវិធី​ស៊ើបសួរ​លើ​សំណុំរឿង​លោក កឹម សុខា កំពុង​ដំណើរការ​ទៅ​មុខ ដូច្នេះ​ទើប​តុលាការ​សម្រេច​បដិសេធ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​នេះ។

ការ​បដិសេធ​នេះ បន្ទាប់ពី​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ដាក់​ពាក្យ​ស្នើសុំ​ជា​លើក​ទី​៣ ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មេធាវី​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី បានទេ ដោយ​អ្នក ស្រី​បង្វែរ​ឲ្យ​សួរ​លោក​មេធាវី ផែង ហេង វិញ ប៉ុន្តែ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។

ទោះយ៉ាងណា​ក្តី ក្រុម​មេធាវី​លោក កឹម សុខា ធ្លាប់​លើកឡើង​ថា ការ​ស្នើសុំ​នេះ​ដោយសារ​ការ​ស៊ើប អង្កេត​លើ​សំណុំរឿង​របស់​លោក កឹម សុខា មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ដែល​គួរតែ​បញ្ចប់។ ម្យ៉ាងទៀត រហូតមកដល់​ពេលនេះ ក៏​មិនទាន់​ឃើញ​ភស្តុតាង​ណាមួយ ដែល​អាច​ដាក់​បន្ទុក​លើ​លោក កឹម សុខា ដូច​ការចោទប្រកាន់​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ខក​ព្រះទ័យ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ដីកា​សម្រេច​របស់​តុលាការ ព្រោះ​វា​គ្មាន​ភាព​យុត្តិធម៌ និង​ផ្ទុយ​ពី​បំណង​របស់​សហគមន៍​អន្តរជាតិ។ ព្រះអង្គម្ចាស់ មាន​ព្រះ បន្ទូល​ទៀត​ថា សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិ សុទ្ធតែ​មើល​ឃើញ​សំណុំរឿង​លោក កឹម សុខា គឺជា​សំណុំរឿង​សិប្បនិម្មិត ព្រោះ​អូស​បន្លាយពេល​ជិត​មួយ​ឆ្នាំ​កន្លះ​ហើយ​នៅតែ​មិនទាន់​អាច​បើកសវនាការ ជំនុំ​ជម្រះ​ក្តី និង​រក​ភស្តុតាង​ណាមួយ​ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម សុខា ដោយ​ចេះតែ​ពន្យារ​ពេល​ទៅមុខ​ប៉ុណ្ណោះ។ «»

នៅ​ថ្ងៃនេះ​ដែរ អាស៊ីសេរី ក៏​ទើបតែ​ទទួល​បាន​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយទៀត គឺ​កោះហៅ​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ប្រឆាំង ដែល​ងាក​ទៅ​គាំទ្រ​គណបក្ស​កាន់អំណាច​វិញ គឺ​លោក គង់ គាំ ឲ្យ​ចូល​បំភ្លឺ​សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩។ គិត​ត្រឹម​ថ្ងៃនេះ យ៉ាងហោចណាស់ មាន​មនុស្ស ១០​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ កោះហៅ​ឱ្យ​ចូល​ខ្លួន​ធ្វើជា​សាក្សី ក្នុង​សំណុំរឿង​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង។

អ្នកវិភាគ​វ័យក្មេង លោក បុង ដែត លើកឡើង​ថា សំណុំរឿង​មេ​បក្ស​ប្រឆាំង​នេះ គឺជា​សំណុំរឿង​នយោបាយ ដែល​កាត់ក្ដី​ដោយ​តុលាការ​មិន​ឯករាជ្យ​ស្ថិត​ក្រោម​អំណាច​របប​ក្រុងភ្នំពេញ ដូច្នេះ ក្រុម មេធាវី លោក កឹម សុខា គ្មាន​ឥទ្ធិពល​អ្វី​ដើម្បី​ឲ្យ​តុលាការ​នេះ ទម្លាក់​ចោល​ការចោទប្រកាន់​លើ លោក កឹម សុខា នោះ​ទេ។ ម្យ៉ាងទៀត លោក ហ៊ុន សែន ចង់​ទុក​លោក កឹម សុខា បែបនេះ ដើម្បី​បំបែក​បំបាក់​គណបក្ស​សង្គ្រោះជាតិ។ លោក បុង ដែត យល់ថា របប​លោក ហ៊ុន សែន អាច​នឹង​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ផ្ដល់​សេរីភាព​ទាំងស្រុង​ដល់​លោក កឹម សុខា លុះត្រាតែ​សហគមន៍​អន្តរជាតិ បន្ត​ដាក់ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​លើ​របប​ដឹកនាំ​សព្វថ្ងៃ។ «»

លោក សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង ដោយ​រួម​ទាំង​សហគមន៍​អន្តរជាតិ និង​ប្រទេស​ប្រជាធិបតេយ្យ ធំៗ​ខ្លះ​ទៀត បាន​ព្យាយាម​ជា​ដដែល ក្នុង​ការ​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ និង​ផ្ដល់​សេរីភាព​ឲ្យ​បាន​ពេញលេញ​ជូន​លោក កឹម សុខា។

លោក​ត្រូវ​បាន​សមត្ថកិច្ច ចូល​ទៅ​ចាប់ខ្លួន​ដល់​ផ្ទះ កាលពី​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ​លួច​សហការ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ជិត​ព្រំដែន​វៀតណាម បាន​មួយ​ឆ្នាំ។ ចៅក្រម​ស៊ើបសួរ ទើបតែ​សម្រេច​ឲ្យ លោក​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោម​ហេតុផល​ថា គិតគូរ​ពី​សុខភាព​របស់​លោក។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ បាន​ដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ហើយ​មិន​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "តុលាការ​ចេញ​ដីកា​សម្រេច​មិន​ទម្លាក់​ចោល​បទ​ចោទ​ពី​លោក កឹម សុខា"

  1. so socheath says:

    សម រង្ស៉ី និងកឹមសុខា និងបក្សពួក សមល្មមដល់ពេលវេលា
    យកមកដាក់គុក មួយជិវិត ដើម្បីជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ
    អ្នកស្លាប់ និងរបួស លើផ្លូវវេងស្រេងហើយ
    ———————-
    ឥឡូវវាល្មមុដល់ពេលហើយ ដែលត្រូវយក ទណ្ឌិត សម រង្ស៉ី កឹមសុខា និងបក្សពួក មានមួរ សុខហួរ
    អេង ឆៃអ៊ាង រៀលខេមរិន្ទ ជាដើម។ល។ ព្រមទាំងសង្គមសីវិលផ្នែកសិទ្ធិមនុស្ស មាន លីកាដូ អាដហុក ក្រុមសហជីពដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលបានដឹកនាំធ្វើបាតុកម្ម កុប្បកម្មបំ ផ្លិចបំផ្លាញ​ ក្នុងបំណងផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ តាមរយះបដិវត្តន៍ពណ៍ ដែលសមល្មមជាពេលវេលាត្រូវបាននាំខ្លួនពួកនេះមកកាត់ទោស
    ឱ្យបានធ្ងន់ធ្ងរបំផុត គឺដាក់គុកមួយជិវិតដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ហើយ។
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។

    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យវាបានឡើយ ។
    ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកដើម្បីគេចវេសពីផ្លូវច្បាប់នោះទេ ៕

  2. Anonymous says:

    who was your nation’s traitor you dump ass ???????? SAM RANSY and KIM SOKHA never have been in powers . the only you evil favorite man since 1979 look what you got.>> your country getting bigger , no more forest, underground mineral just about empty, Vietcong every where in side the country, Cambodian gone all over the world looking for work, soon those Vietcong going to F your ass and get children then you call the Vietcong KAMPOUCHEA kids . sorry your animal get lost we knew every thing about KAMPOUCHEA do not lie to us. soon I will looking for this dump SO CHET in THAILAND and see what this dud look like.