ដោយ វ៉ា សំណព្វ
08/01/2019
RFI

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
@RFI
លោក រ៉ុង ឈុន មេដឹកនាំសហជីពម្នាក់ក្នុងចំណោម៦នាក់ បានប្រកាសប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញ ក្នុងសំណុំរឿងដឹកនាំបាតុកម្មនៅផ្លូវវេងស្រេង កាលពីចុងឆ្នាំ ២០១៣ ។ បើតាមលោក រ៉ុង ឈុន ពាក្យបណ្តឹងរបស់លោកនឹងដាក់នៅថ្ងៃទី ០៩ មករា ស្អែកនេះ។ សូមបញ្ជាក់ថា សំណុំរឿងបាតុកម្មនៅផ្លូវវេងស្រេងកាលពីចុងឆ្នាំ ២០១៣ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យមេដឹកនាំសហជីពធំៗចំនួន៦រូប ជាប់ពន្ធនាគារម្នាក់ ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៣៥លានរៀល។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ០៨ មករានេះ លោក រ៉ុង ឈុន បានអះអាងថា លោក នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការសាលាឧទ្ធរណ៍ នៅវេលាម៉ោង០៩ ព្រឹក ថ្ងៃទី ០៩ មករា ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ នៅត្រង់សេចក្តីសម្រេចទាំងមូល។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ លោក រ៉ុង ឈុន ដែលបច្ចុប្បន្ន គឺជាអគ្គលេខាធិការដ្ឋានសហភាពសហជីពកម្ពុជា បានអះអាងថា ការដាក់ពាក្យបណ្តឹងឧទ្ធរណ៍នេះ គឺដោយសារលោកមិនសុខចិត្ត ទៅនឹងសេចក្តីសម្រេចក្នុងសាលក្រមព្រហ្មទណ្ឌរបស់តុលាការក្រុងភ្នំពេញ ចុះថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៨ ដែលលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
លោក រ៉ុង ឈុន រួមជាមួយមេដឹកនាំសហជីពចំនួន៥រូបទៀត រួមមាន លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា និងលោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៨ កាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់២ឆ្នាំ៦ខែ និងពិន័យជាប្រាក់សរុបទាំង៦នាក់ ៣៥លានរៀល ទៅដល់ជនរងគ្រោះ។
បើទោះបីជាទោសជាប់ពន្ធនាគារ២ឆ្នាំកន្លះ មិនត្រូវបានអនុវត្តន៍ក្តី តែមេដឹកនាំសហជីពទាំងអស់ មិនទទួលយកការកាត់ទោសនេះទេ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានលើកទឹកចិត្តឲ្យមេដឹកនាំសហជីពទាំងនោះប្តឹងឧទ្ធរណ៍ ហើយបានចេញមុខការពារមេដឹកនាំសហជីព៣រូប គឺលោក អាត់ ធន លោក ប៉ាវ ស៊ីណា និងលោក ជា មុន្នី ដោយលោកបានអះអាងថាអ្នកទាំងបី មានសាក្សីបញ្ជាក់ថា មិនជាប់នៅក្នុងសំណុំរឿងផ្លូវវ៉េងស្រេង ជាសំណុំរឿងដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាកុបកម្មគ្រោងទម្លាក់រដ្ឋាភិបាលកម្ពុជាក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ។
សូមជំរាបជូនថា គិតមកដល់ពេលនេះ មានមេសហជីពខ្លះនៅមិនទាន់ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញនៅឡើយទេ ខណៈមេដឹកនាំសហជីពមួយចំនួនទៀត ដូចជា លោក អាត់ ធន់ លោកស្រី យ៉ាង សោភ័ណ្ឌ និងលោក ប៉ាវ ស៊ីណា ជាដើម កំពុងរង់ចាំថ្ងៃកោះហៅពីតុលាការសាលាឧទ្ធរណ៍។ ប៉ុន្តែទន្ទឹមជាមួយគ្នានេះ មេដឹកនាំសហជីពមួយចំនួន បានដាក់ការព្រួយបារម្ភបន្ថែម នៅពេលដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានទាញភ្ជាប់សំណុំរឿងបាតុកម្មនៅផ្លូវវ៉េងស្រេង ទៅនឹងអតីតមេដឹកនាំគណបក្សប្រឆាំង។ ពួកគេបារម្ភថា សំណុំរឿងពួកគេ អាចពិបាកនឹងរកច្រកចេញ៕
សម រង្ស៉ី និងកឹមសុខា និងបក្សពួក សមល្មមដល់ពេលវេលា
យកមកដាក់គុក មួយជិវិត ដើម្បីជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ
អ្នកស្លាប់ និងរបួស លើផ្លូវវេងស្រេងហើយ
———————-
ឥឡូវវាល្មមុដល់ពេលហើយ ដែលត្រូវយក ទណ្ឌិត សម រង្ស៉ី កឹមសុខា និងបក្សពួក មានមួរ សុខហួរ
អេង ឆៃអ៊ាង រៀលខេមរិន្ទ ជាដើម។ល។ ព្រមទាំងសង្គមសីវិលផ្នែកសិទ្ធិមនុស្ស មាន លីកាដូ អាដហុក ក្រុមសហជីពដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលបានដឹកនាំធ្វើបាតុកម្ម កុប្បកម្មបំ ផ្លិចបំផ្លាញ ក្នុងបំណងផ្តួលរំលំ
រដ្ឋាភិបាលស្របច្បាប់ តាមរយះបដិវត្តន៍ពណ៍ ដែលសមល្មមជាពេលវេលាត្រូវបាននាំខ្លួនពួកនេះមកកាត់ទោស
ឱ្យបានធ្ងន់ធ្ងរបំផុត គឺដាក់គុកមួយជិវិតដើម្បីលាងជម្រះទុក្ខសោកដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ហើយ។
យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដាក់គុកមួយជិវិតដើម្បីជម្រះដល់
ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យវាបានឡើយ ។
ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
ធ្លាប់លើកដើម្បីគេចវេសពីផ្លូវច្បាប់នោះទេ ៕