ដោយ សេក បណ្ឌិត
2019-01-08
RFA

ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី (RFA/Ayuthyea)
ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្សី អំពាវនាវកុំឲ្យថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ទាំង ១១៨នាក់ កុំទន់ជ្រាយបាញ់បោករបបលោក ហ៊ុន សែន។ ការលើកឡើងនេះ បន្ទាប់ពីព្រះមហាក្សត្រ ដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្ដីពី គណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិ មួយចំនួន ដែលតុលាការ ហាមឃាត់សិទ្ធិធ្វើនយោបាយនោះ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។ អ្នកឃ្លាំមើលកម្ពុជាយល់ថា ច្បាប់នេះ នឹងក្លាយជាឧបករណ៍នយោបាយរបស់អ្នកកាន់អំណាច មិនមែនដើម្បីដោះស្រាយបញ្ហានយោបាយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនោះទេ។
លោក សម រង្ស៊ី បានអំពាវនាវម្ដងហើយម្ដងទៀតនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដើម្បីកុំថ្នាក់ដឹកនាំទាំង ១១៨រូប ដែលរបបលោក ហ៊ុន សែន ហាមឃាត់ធ្វើនយោបាយនោះ ទន់ជ្រាយ កុំចាញ់បោកលោក ហ៊ុន សែន និងទៅសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន ឡើងវិញ។
លោក សម រង្ស៊ី បន្តថា បើមន្ត្រីគណបក្ស សង្គ្រោះជាតិ នាំគ្នាសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន វិញនៅពេលនេះ គឺស្មើនឹងចូលបម្រើអំណាចផ្ដាច់ការដោយពុំដឹងខ្លួន ខណៈដែលរបបលោក ហ៊ុន សែន មិនទាន់ផ្ដល់សេរីភាពពេញលេញដល់លោក កឹម សុខា និងមិនទាន់បើកផ្លូវឲ្យគណបក្ស សង្គ្រោះជាតិ ដំណើរការឡើងវិញ ដោយរួមទាំងរៀបចំការបោះឆ្នោតម្ដងទៀតជាដើម។ លោក សម រង្ស៊ី ស្នើសុំឲ្យថ្នាក់ដឹកនាំទាំង១១៨រូប យកគំរូតាមយុវជនគណបក្ស សង្គ្រោះជាតិ ដែលទើបតែ ចេញពីពន្ធនាគារ ហើយប្ដេជ្ញាបន្តការតស៊ូទាំងអស់គ្នាទៀត។
ការអំពាវនាវនេះ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ ច្បាប់ស្ដីពីវិសោធនកម្មមាត្រា៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យថ្នាក់ ដឹកនាំគណបក្ស សង្គ្រោះជាតិ មួយចំនួន មានសិទ្ធិធ្វើនយោបាយឡើងវិញ។
ខ្លឹមសារនៃមាត្រា៤៥ ថ្មី (ស្ទួនមួយ) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានអនុម័ត ចែងថា បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយវិញ ក្នុងករណី ដែលបុគ្គលនោះត្រូវបានផ្ដល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
រីឯតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន សម្ដែងក្ដីសោកស្ដាយ ដែលព្រះមហាក្សត្រប្រញាប់ឡាយព្រះហស្តលេខាដាក់ឲ្យប្រើប្រាស់មាត្រាថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយនេះ តាម តម្រូវការរបស់គណបក្សកាន់អំណាច។ លោកទូលថ្វាយឲ្យព្រះមហាក្សត្រ គួរតែបំពេញព្រះរាជតួនាទីដោះស្រាយវិបត្តិនយោបាយ ដែលកំពុងកើតមានសព្វថ្ងៃនេះ ព្រោះវា គឺជារឿងចាំបាច់បំផុត៖ «ខ្ញុំគិតថា ព្រះអង្គមានតួនាទីសំខាន់ណាស់ក្នុងការសម្របសម្រួលនយោបាយនៅកម្ពុជា កុំនៅបន្តរ៉ាំរ៉ៃទៀត ហើយបើបន្តរ៉ាំរ៉ៃទៀតនោះ នឹងប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ព្រោះយើងដឹងហើយថា បើស្ថានភាពនយោបាយយើងនៅតែបែបហ្នឹង គឺអ្នកវិនិយោគទុន ក្រុមហ៊ុនធំៗ ដែលមានកេរ្តិ៍ឈ្មោះល្អ គេមិនហ៊ានមកបណ្ដាក់ទុននៅកម្ពុជានោះទេ»។
បើទោះបីជាច្បាប់នេះចូលជាធរមានក្ដី ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានអ្នកនយោបាយបក្សប្រឆាំងណាម្នាក់ ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅលើបណ្ដាញសង្គម តេឡេក្រាមថា ទ្វារបានបើកចំហហើយ នៅតែមនុស្សសុំចូលតែប៉ុណ្ណោះ។ លោកបន្តជាសំណួរថា ច្បាប់បើកចំហមានហើយ នៅសល់តែឆន្ទៈរបស់សាមីជនជាអ្នកនយោបាយប៉ុណ្ណោះ តើមានសំណូមពរ ចង់ធ្វើនយោបាយឡើងវិញ ឬអត់?»។
លោក សុខ ឥសាន ថែមទាំងឌឺទៅលោក សម រង្ស៊ី ទៀតថា បើជឿតាមលោក សម រង្ស៊ី អស់ស្រូវ ពូជ បើម្ចាស់ការលើខ្លួនឯង គឺមានផ្លូវដើរតទៅមុខទៀត ។
ទោះជាយ៉ាងណាក្តី លោក រ៉ុង ឈុន យល់ថា នៅក្នុងខ្លឹមសារនៃមាត្រាថ្មីនេះ ពុំមានចំណុចណាមួយ ដែលចង្អុលបង្ហាញថា ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ត្រូវសរសេរលិខិតស្នើសុំលើកលែងទោសពីព្រះមហាក្សត្រតាមសំណើលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ។ ប៉ុន្តែបែរជាលោក ហ៊ុន សែន ប្រាប់ឲ្យអ្នកនយោបាយបក្សប្រឆាំង ត្រូវដាក់លិខិតស្នើសុំលោកជាមុនទៅវិញ ដែលធ្វើឲ្យផ្ទុយពីស្មារតីច្បាប់។
លោកបារម្ភថា មាត្រាថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយនេះ នឹងក្លាយជាឧបករណ៍នយោបាយ របស់អ្នកកាន់អំណាច មិនមែនដើម្បីដោះស្រាយបញ្ហានយោបាយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនោះទេ៖ «អ៊ីចឹងលោកនាយករដ្ឋមន្ត្រី ត្រូវបំពេញភារកិច្ចទាំងអស់នេះ ត្រូវតែស្នើទៅព្រះមហាក្សត្រ ដើម្បីឲ្យព្រះអង្គផ្ដល់សិទ្ធិធ្វើនយោបាយដល់អ្នកទាំង ១១៨នាក់វិញ ដោយមិនចាំបាច់តម្រូវឲ្យអ្នកទាំង ១១៨នាក់ ធ្វើលិខិតម្នាក់មួយៗ ស្នើសុំទៅនាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃនោះទេ ព្រោះច្បាប់មិនបានចង្អុលបង្ហាញ។ ម្យ៉ាងទៀត អ្នកទាំង ១១៨នាក់ ក៏មិនត្រូវស្នើទៅដែរ ព្រោះច្បាប់អត់បានបង្ហាញ ហើយមួយទៀត បើយើងស្នើ មានន័យថា យើងទទួលកំហុស»។
អ្នកវិភាគ យល់ថា របបលោក ហ៊ុន សែន កំពុងតែប្រើវិធីសាស្ត្រដូចកន្លងមក គឺលួងលោមផង និងសម្លុតផង ដើម្បីឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំង ចុះចូលជាមួយខ្លួន និងសុំសិទ្ធិធ្វើនយោបាយ ឡើងវិញ ដើម្បីបម្រើមហិច្ឆតាតាមអំណាចរបស់ខ្លួន។ អ្នកវិភាគ មើលឃើញថា ក្នុងកាលៈទេសៈនេះថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គ្មានជម្រើសផ្សេង ក្រៅពីប្រកាន់ជំហររឹងមាំ និងស្រាក់ដៃគ្នាឲ្យជាប់ ហើយជៀសវាងដើរបែកផ្លូវគ្នា ព្រោះប្រសិនបើថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ នៅតែរក្សាសាមគ្គីគ្នាជាធ្លុងមួយ នឹងទទួលបានដំណោះស្រាយជាកញ្ចប់មិនខាន តាមរយៈកិច្ចអន្តរាគមន៍ជាជំហានរបស់សហគមន៍អន្តរជាតិ៕
អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯង !
————–
យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី – កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ បានទទួលយ៉ាងពេញលេញ នូវសុខសន្តិភាព ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពមីក្រូហិរញ្ញវត្ថុ ហើយដែលសមិទ្ធិផលទាំងអស់នេះ គឺពិតជាស្នាដៃសម្រេចបាន ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនកម្ពុជា ចាត់ទុកជា អគ្គមហាបុរសរដ្ឋ ប្រមុខដឺកនាំនៃកម្ពុជា ដែលបានប្រែក្លាយប្រទេសជាតិមួយនេះដែលធ្លាប់តែកំសត់ ទុក្ខសោក
ពេញដោយសង្គ្រាមវឹកវរ និងប្រល័យពូជសាសន៍ ឲ្យទៅជាប្រទេសមានភាពស្ញប់ស្ញែង លើឆាកអន្តរជាតិ
ទៀតផង ។
ពិតណាស់ សមិទ្ធិផលដែលនឹកស្មានមិនដល់ ពោលគឺនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការរីក
ចម្រើនលើគ្រប់វិស័យ។ សម័យមាស ពេជ្រដូចបច្ចប្បន្ននេះ វាជាពេលវេលាដែលប្រជាជនកម្ពុជា គ្រប់រូប ត្រូវបន្ដថែរក្សាឲ្យបាននូវសុខ សន្ដិភាព ពិសេសវាទទួលបានពីការធ្វើពលិកម្មពីសំណាក់ប្រមុខដឹកនាំ
ជាតិសម្តេចតេជោហ៊ុនសែន ដែលយកជិវិតទៅប្តូរ និងយកបានមកដោយលំបាកនេះឡើយ។
ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
ក្រុមជនទាំងនេះ ត្រូវតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដោយដាក់គុកមួយជិវិតដើម្បីជម្រះដល់
ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យបាន ។
ព្រោះថាបាតុកម្មយ៉ាងហឹង្សាដែលរៀបចំឡើងដោយសមរង្ស៊ី- កឹម សុខា សហជីព ក្រុមសហជីព វន់ ពៅ រ៉ុងឈុន និងពួក មន្ត្រីសង្គមស៊ីវិល ទទួលបន្ទុកសិទ្ធិមនុស្ស មានអាដហុក លីកាដូជាដើម ដែលនាំឲ្យមានមនុស្សរងរបួស
ស្លាប់ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯងដូច្នេះហើយ ។ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
ធ្លាប់លើកឡើងដើម្បីគេចវេសពីផ្លូវច្បាប់នោះដែរ ៕
Too long for comment, tell your families to read. Mr. copy and paste!!!
អាល្ងង់មូស ! ( Anonymous )
បើអ្ហែងចេះ ធ្វើឲ្យបានដូចអញទៅ អាល្ងង់ !