ដោយ អ៊ឹង ប៊ុនថន
09/01/2019
RFI

លោក គង់ គាំ
©Channa/rfi
ដូចការគ្រោងទុក លោក គង់ គាំ អតីតទីប្រឹក្សាគណបក្សសង្រ្គោះជាតិ បានដាក់លិខិតជាផ្លូវការទៅកាន់ក្រសួងមហាផ្ទៃហើយនៅព្រឹកនេះ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ លោក គង់ គាំ គឺផ្ទុយនឹងការអំពាវនាវជាថ្មីម្តងទៀតរបស់លោក សម រង្ស៊ី ដែលបានផ្ញើសារដល់មន្រ្តីអតីតបក្សប្រឆាំងទាំង១១៨នាក់កុំឲ្យចាញ់បោកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន តាមរយៈការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រសួងមហាផ្ទៃទើបទទួលបានលិខិតរបស់លោក គង់ គាំ តែម្នាក់ឯងប៉ុណ្ណោះនៅព្រឹកថ្ងៃពុធនេះ។ ជាលិខិតដែលដាក់មកកាន់ក្រសួងមហាផ្ទៃដើម្បីពិនិត្យមុននឹងបញ្ជួនទៅកាន់នាយករដ្ឋមន្រ្តីក្នុងការស្នើទៅកាន់ព្រះមហាក្សត្រដើម្បីបើកផ្លូវឲ្យអតីតអ្នកនយោបាយជើងចាស់មកពីបក្សប្រឆាំងរូបនេះធ្វើនយោបាយឡើងវិញ។
ក្រៅពីលោក គង់ គាំ, លោក គង់ បូរ៉ា ជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងជាកូនប្រុស លោក គង់ គាំ ក៏គ្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញដែរ។ នេះបើតាមការអះអាង របស់ លោក គង់ បូរ៉ា តាមរយៈបណ្តាញសង្គម Facebook។
ការស្នើសិទ្ធិធ្វើនយោបាយឡើងវិញរបស់ លោក គង់ គាំ គឺផ្ទុយនឹងការអំពាវនាវជាថ្មីម្តងទៀតរបស់លោក សម រង្ស៊ី ដែលបានផ្ញើសារដល់មន្រ្តីអតីតបក្សប្រឆាំងទាំង១១៨នាក់កុំឲ្យចាញ់បោកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន តាមរយៈការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ប៉ុន្តែ លោក គង់ បូរ៉ា បានឆ្លើយតបតាម Facebookរបស់លោកថា ទោះបី លោក សម រង្ស៊ី អំពាវនាវទៅមន្ត្រីអតីតបក្សប្រឆាំង ទាំង ១១៨រូបនោះក៏ដោយ ក៏លោក គង់ បូរ៉ា មិនអាចបន្តរួមដំណើរជាមួយ លោក សម រង្ស៊ី តទៅទៀតបានឡើយ។
សូមបញ្ជាក់ថា ការដាក់លិខិតទៅក្រសួងមហាផ្ទៃរបស់លោក គង់ គាំ សុំសិទ្ធិធ្វើនយោបាយឡើងវិញ ធ្វើឡើងបន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ ជាវិសោធនកម្មដើម្បីបើកផ្លូវឲ្យអ្នកនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ១១៨រូបអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ៕
LETTRE A Monsieur គង់ គាំ
je suis persuadé que vous consultez cette page et je sais que vous comprenez le francais
vu votre age mr គង់ គាំ vous aurez du aller à la pagode pour retrouver la sérénité mais votre LOBBHA est plus forte que vous , vous n’etes donc qu’un AVIJJA
Vous savez mr គង់ គាំ en europe spécialement en France on dit que mr គង់ គាំ commence à sentir l’odeur du SAPIN il faut commencer à construire une bonne image afin d’eviter que les futurs generations khmers pointent du doigt en vous nommant le traître du peuple khmer et vous etes un complice actif donc responsable et coupable avec le psychopathe hun sen
BON VENT MR គង់ គាំ
Very Old Dog
អានេះចាស់ហេីយ ធ្វេីឬកថោក បេីថាក្មេងទៅវាមិនស្គាល់ប្រវត្តិសាស្ត្រខ្មែរ