By ឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
ក្រុមអ្នកឃ្លាំមើលនិយាយថា ទោះបីជាប្រទេសចិនមិនចង់ត្រួតត្រាកម្ពុជាក៏ដោយប៉ុន្តែចិនតែងមានមហិច្ឆតាក្នុងការក្តោបកា្តប់កម្ពុជាទៅវិញ។
ប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ចិនមិនត្រួតត្រាប្រទេសណាទេ ប៉ុន្តែចិនចង់មានឥទ្ធិពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយទៅលើប្រទេសក្រីក្រប្រទេសកំពុងអភិវឌ្ឍន៍ ហើយជាពិសេសប្រទេសដែលជំពាក់បំណុលរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់ទៅវិញទេ។
ការអះអាងរបស់លោក ព្រាប កុល ធ្វើឡើងក្រោយពីលោកហ៊ុន សែនបានប្រកាសនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនក្នុងខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញថា ខ្មែរមិនព្រមឲ្យចិនត្រួតត្រាប្រទេសរបស់ខ្លួននោះទេ ហើយចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ។ លោកបន្តថា ចិនគ្រាន់តែចង់ធ្វើ មិត្តជាមួយប្រទេសនានានៅលើពិភពលោកប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោក ព្រាប កុល អះអាងថា ប្រសិនបើចិនហ៊ានចេញមុខត្រួតត្រាប្រទេសអធិបតេយ្យមួយទៀត វាខុសច្បាប់អន្តរជាតិជាខ្លាំង៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.