អភិបាលកិច្ចល្អ
|
https://www.vodhotnews.com
ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប
សហភាពអឺរ៉ុប(EU)ផ្តល់ជំនួយជិត១លានដុល្លារ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរថ្នាក់មូលដ្ឋានលើផ្នែកអភិបាលកិច្ចល្អនិងការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ។
តាមសេចក្តីប្រកាសព័ត៌មានរួមឲ្យដឹងថាស្ថាប័នដឹកនាំគម្រោងគឺ សមាគមក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌឃុំសង្កាត់នៃខេត្តពោធិ៍សាត់ (AMDCSPUR) ចំណែកអង្គការដៃគូអនុវត្តគម្រោងមាន វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង អេដ អេ អាក់ស្យុង (AEA)។
គម្រោងនេះចាប់ផ្តើមពីថ្ងៃទី១ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ ថវិកាពីអឺរ៉ុប៧៨២ ៣៥០ អឺរ៉ូ ស្នើនឹងជាង ៨សែន ៩ម៉ឺនដុល្លារអាមេរិក។
ខេត្តគោលដៅដែលត្រូវអនុវត្តន៍ចំនួន៦រួមមាន ខេត្តពោធិ៍សាត់ កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ធំ កែប និង ខេត្តកណ្តាល។