ដោយ មួង ណារ៉េត
2019-05-18
RFA

កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ RFA/Sorn Chanratha
ជុំវិញសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក្រៅប្រទេសលោក ប៉ុន សៅរី ថ្លែងថា នេះមិនមែនជារឿងចៃដន្យទេ ព្រោះមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បន្តតស៊ូមតិលើឆាកអន្តរជាតិជាប្រចាំ ដើម្បីឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធឱ្យរបបលោក ហ៊ុន សែន ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ «»
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រួមមានទាំងអនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ លោក ប៉ុន សៅរី អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិក្រៅប្រទេស និងលោកស្រី ធិត គឹមហ៊ុន ដែលជាប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិក្រៅប្រទេសផង បានជួបមន្ត្រីក្រសួងការបរទេស និងសមាជិកសភាអាមេរិកជាច្រើនរូប ក្នុងសប្ដាហ៍នេះ ដើម្បីថ្លែងប្រាប់មន្ត្រីទាំងនោះ អំពីស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញ ដែលកាន់តែអាក្រក់ជាងមុន។
លោក ប៉ុន សៅរី អះអាងថា តំណាងរាស្ត្រសហរដ្ឋអាមេរិក ទាំងនោះ រួមមានសមាជិកសភាលោក ថិត យ៉ូហូ (Ted YOHO) ដែលជាអ្នកស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន គឺសេចក្ដីស្នើច្បាប់ H.R 526 និងមន្ត្រីទំនាក់ទំនងនៃប្រធានគណៈកម្មាធិការកិច្ចការបរទេសផង។ «»
ក្រោយរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ និងបន្តធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តលើមន្ត្រីគណបក្សនេះ នៅតាមមូលដ្ឋាន សកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ អាចប្រព្រឹត្តទៅបាន ដោយគ្មានការរឹតត្បិត តែនៅក្រៅប្រទេសប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះ លោក ប៉ុន សៅរី ថាគណបក្សប្រឆាំងនៅក្រៅប្រទេស កំពុងរៀបចំផែនការយុទ្ធសាស្ត្របន្តវេន ដោយផ្ដោតការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល និងកសាងសមត្ថភាព និងផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយ ដឹកនាំគណបក្សសង្គ្រោះជាតិ ឱ្យស្របតាមជំហរចុងក្រោយរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលចង់ឃើញយុវជនកាន់តែច្រើន ចូលរួមក្នុងជីវភាពនយោបាយ និងសម្រេចជោគវាសនាប្រទេសជាតិដោយខ្លួនឯង។ «»
ក្នុងពេលជាមួយគ្នាដែរ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវឱ្យ សហគមន៍អន្តរជាតិ ចាត់វិធានការបន្ទាន់ ដើម្បីស្ការសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា ដោយមិនអាចទុកបណ្ដោយឱ្យស្ថានភាពបែបនេះ នៅបន្តទៅទៀតនោះទេ។
សេចក្ដីថ្លែងការណ៍របស់បក្សនេះ កាលពីថ្ងៃទី១៧ ខែឧសភា គាំទ្របេសកកម្មរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលបានរកឃើញថា ស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅតែអាក្រក់ នៅកម្ពុជា៕
please report HUN SEN’s spy in the UNITED STATE also . the guy mane is GEM SHOK call SOKHON he was a hided man from HUN SEN regime for decade . the worse then that he used to be a communist spy that US looking for . this guy think he was a high educated man but sorry you are not from my understanding. just a small business man operated a food venture do not think you are better then the other Cambodian in the STATE. I knew who you are, you have a sickness call CHKOUT CHHROUK when you was young. this kind of sickness made him unconscious one in a while his eyes wide open his mouth full of slimy that every one though a dead person. please send him back to live whit HUN SEN he is not reserve to live in a democracy country.
អាពូជឆ្កែ អាបំផ្លាញជាតិ អាក្បត់ជាតិសមរង្ស៊ី តើអាពូជឆ្កែអ្ហែងហ្នឹង មកស្រុកខ្មែរ
ដើម្បីចាប់ហ៊ុនសែនថ្ងៃណា ? ឬមួយអាពូជឆ្កែអ្ហែងទេ ចេះតែព្រុះដូចឆ្កែ បោកពួកអាល្ងង់
មីល្ងង់ តូយ៉ាង អាមូស ! អាល្ងង់ចុយតែម៉ែវា យកលុយច្រាសច្រំទេ ?
រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
(ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕