សិទ្ធិមនុស្ស
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
21 ឧសភា 2019
ណឹម សុភ័ក្រ្តបញ្ញា
វីអូអេខ្មែរ
មន្ត្រីអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលើកពីកង្វល់ជាថ្មីម្តងទៀតចំពោះការតាមយាយីលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ រហូតមកទល់ពេលនេះ សកម្មជននយោបាយអតីតបក្សប្រឆាំងជាង១០០នាក់ហើយត្រូវកោះហៅនិងត្រូវចាប់ឃុំឃាំង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប.)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងការព្រួយបារម្ភនៅថ្ងៃអង្គារនេះចំពោះការកោះហៅនិងការឃុំខ្លួនសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងរីករាលដាល។
កង្វល់របស់លោកស្រី រ៉ូណា ស្មីត ធ្វើឡើងស្របពេលដែលតុលាការខេត្តបាត់ដំបងបានកោះហៅអតីតសកម្មជននយោបាយប្រឆាំងចំនួនបួននាក់បន្ថែមទៀតមកសាកសួរ ខណៈដែលការកោះហៅអតីតអ្នកនយោបាយប្រឆាំងបានកើនដល់ជាង១០០នាក់នៅក្នុងខេត្តមួយចំនួន។
ក្នុងសេចក្តីប្រកាសមួយតាមទំព័រហ្វេសប៊ុករបស់អ.ស.ប. អ្នករាយការណ៍ពិសេសលោកស្រី រ៉ូណា ស្មីត បានសរសេរថា «ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាកំពុងតាមដានដោយកង្វល់អំពីស្ថានភាពរបស់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិដែលត្រូវបានកោះហៅឬឃុំខ្លួនដោយមន្ត្រីនគរបាល ឬតុលាការ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងវិញនូវសេចក្តីថ្លែងការណ៍របស់លោកស្រីក្នុងអំឡុងពេលបេសកកម្មរបស់លោកស្រីនាពេលថ្មីៗនេះថា «មានតម្រូវការផ្លាស់ប្តូរវប្បធម៌នយោបាយដែលផ្តោតទៅលើការដោះស្រាយបញ្ហាជាជាងផ្តោតលើបញ្ហាបុគ្គលនានា»។ លោកស្រីសង្កត់ធ្ងន់ថា«ការដោះស្រាយបញ្ហានេះ រួមជាមួយនឹងការការពារដោយច្បាប់នៃសេរីភាពបញ្ចេញមតិ អាចជួយឲ្យមានភាពជោគជ័យលើបញ្ហាប្រឈមនានាស្តីពីស្ថានភាពនយោបាយបច្ចុប្បន្នដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល»។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានឆ្លើយតបទៅនឹងសេចក្តីព្រួយបារម្ភរបស់មន្ត្រីអង្គការសហប្រជាជាតិថា កង្វល់របស់លោកស្រីស្មីតគឺជាទម្លាប់របស់លោកស្រីទៅហើយ ហើយលោកបានឆ្លើយតបបញ្ច្រាសមកវិញថា លោកស្រី ស្មីត គួរតែទៅអប់រំក្រុមប្រជាពលរដ្ឋក្នុងបក្សប្រឆាំងកុំឲ្យប្រព្រឹត្តខុសច្បាប់។
នៅព្រឹកថ្ងៃអង្គារនេះដែរ អតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួនបួននាក់បន្ថែមទៀត រួមមានលោក ស៊ុន ចំរើន អតីតមេឃុំពាមឯក លោក ភឿក ឡំ អតីតមេឃុំសំរោងក្នុង អ្នកស្រី នី រំដួល អតីតមេឃុំព្រែកហ្លួង និងលោក សុខ សុភ័ក្រ្ត ជំទប់ទី១ឃុំព្រែកនរិន្ទ បានចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបងពាក់ព័ន្ធនឹងសំណុំរឿងប្រឆាំង និងបំពានសាលដីកាតុលាការកំពូល។ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧។
យោងតាមលោក យិន ម៉េងលី អ្នកសម្របសម្រួលប្រចាំខេត្តបាត់ដំបងនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លើកឡើងថា ករណីកោះហៅអតីតមន្រ្តី និងអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិគឺមានជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ជាមួយនឹងយុទ្ធនាការម្រាមដៃស្អាត និងការចេញវីដេអូគាំទ្រដល់សកម្មភាពរបស់ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសគឺលោក សម រង្ស៊ី។
លោក យិន ម៉េងលី បានអំពាវនាវឲ្យមានការបញ្ចប់ករណីចោទសួរទៅលើអតីតសកម្មជនគណបក្សប្រឆាំង ដោយផ្អែកទៅលើសេរីភាពនៃការបញ្ចេញមតិយោបល់។
«តុលាការ ឬអាជ្ញាធរគប្បីតែបញ្ចប់បញ្ហានេះ កុំធ្វើឲ្យស្ថានភាពនយោបាយនៅក្នុងប្រទេសយើងកាន់តែធ្ងន់ធ្ងរថែមទៀត។ គប្បីបញ្ចប់រឿង តម្កល់បញ្ហានេះទៅ ព្រោះវាជាសិទ្ធិ វាជាសេរីភាពទេ នៅក្នុងការបញ្ចេញមតិ មិនមែនជាចលនា ហើយក៏មិនមែនជាការប្រឆាំងនឹងសាលដីកាអីដែរ បាទ»។
លោក អំ សំអាត ប្រធានគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) បានប្រាប់ VOA ថា ការចាប់ខ្លួនអតីតមន្រ្តីនិងសកម្មជនគណបក្សសង្រ្គោះជាតិគឺប៉ះពាល់ទៅដល់សិទ្ធិសេរីភាពក្នុងឆាកនយោបាយ ក៏ដូចជាដំណើរការប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា។
«បើយើងមើលទៅ វាអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៀតសម្រាប់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិសេរីភាពនៅក្នុងការចូលរួមទាក់ទងនឹងជីវភាពនយោបាយ។ ហើយខ្ញុំគិតថា វាអាចនឹងប៉ះពាល់បន្ថែមទៀត ទាក់ទងនឹងដំណើរការប្រព័ន្ធអនុគ្រោះពន្ធ EBA ហ្នឹងផងដែរ បាទ»។
លោក អំ សំអាតក៏បានផ្តល់ការសន្មតផងដែរថា យ៉ាងហោចណាស់អតីតមន្រ្តីនិងសកម្មជនជាង១០០នាក់នៃគណបក្សប្រឆាំងនៅទូទាំងប្រទេសកំពុងប្រឈមនឹងការឃ្លាំមើល ឬការកោះហៅសាកសួរពីសំណាក់អាជ្ញាធរមកទល់ពេលនេះ ដែលរួមមាននៅខេត្តបាត់ដំបង កំពង់ស្ពី កំពង់ធំ កណ្តាល និងបន្ទាយមានជ័យ។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ លោក ប៉ុល ទិត្យធានី អាយុ៤៩ឆ្នាំ ដែលជាអតីតហិរញ្ញិករបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង ត្រូវចាប់និងឃុំខ្លួនបណ្តោះអាសន្នក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមបទចោទថា លោកធ្វើសកម្មភាពផ្តល់សេវាសុខាភិបាលខុសច្បាប់។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌គឺលោក ជិន ម៉ាលីននិងលោក គឹម សន្តិភាព ព្រមទាំងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេមកទល់ថ្ងៃអង្គារនេះ៕
please preventing this killer’s regime from murdering more innocent Cambodian. as we knew HUN SEN is a genocide leader and a new dictator of the world in this century. this action was telling world community all over about how they murder those innocent Cambodian in the past. please reveal the history of this genocide man HUN SEN . we Cambodian knew about a hided murder that acting he was a GOD saving Cambodian life . HUN SEN’s action is telling us what he has done in the past . world community should stop this killer be for they start the second mass killing of innocent Cambodian. in another hand HUN SEN is not only making problem to his own nation he can ruin this part of the world by supporting CHINA. please help this poor people be for they slaughter them .