កម្ពុជា
រូបឯកសារ៖ ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិធ្វើសន្និសីទពន្យល់ពីមូលហេតុដែលមិនចូលរួមប្រជុំរដ្ឋសភា នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
23 ឧសភា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ
មន្ត្រីសិទ្ធិមនុស្សបានអះអាងថា ទាំងខាងភាគីតុលាការ និងនគរបាលបានកោះហៅអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១៤០នាក់ហើយ។ មន្ត្រីរដ្ឋាភិបាលបានហៅការកោះហៅទ្រង់ទ្រាយធំនេះថា ជាវិធានការទាក់ទងនឹងកិច្ចការសន្តិសុខជាតិ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយរូបបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកទល់ពេលនេះមានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១៤០នាក់ហើយត្រូវបានកោះហៅដោយតុលាការនិងដោយប៉ូលិស។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ឲ្យ VOA ដឹងថា ក្នុងចំណោមសកម្មជននយោបាយទាំងនោះ តុលាការខេត្តបាត់ដំបងកោះហៅ៣៥នាក់ នគរបាលខេត្តកំពង់ធំកោះហៅ៣៥នាក់ នគរបាលខេត្តកណ្តាលកោះហៅ៣៦នាក់ តុលាការកំពង់ស្ពឺកោះហៅ៦នាក់ នគរបាលខេត្តបន្ទាយមានជ័យកោះហៅ៨នាក់ នគរបាលកំពង់ឆ្នាំងចាប់ខ្លួនម្នាក់ និងកោះហៅម្នាក់ តុលាការខេត្តកំពតកោះហៅម្នាក់ និងនគរបាលកោះហៅ៣នាក់ និងនគរបាលខេត្តត្បូងឃ្មុំកោះហៅពីរនាក់។
លោក អំ សំអាត បានបញ្ជាក់តាមទូរស័ព្ទថា ការកោះហៅអតីតមន្ត្រីនិងសមាជិកបក្សប្រឆាំងនឹងបន្តទៅទៀត ប្រសិនបើគ្មានដំណោះស្រាយខាងនយោបាយ។
«តាំងពីបោះឆ្នោតឆ្នាំ១៩៩៣មកគឺអ៊ីចឹង នៅពេលដែលនយោបាយមានភាពតានតឹងគឺការធ្វើទុក្ខបុកម្នេញ ឬការរំខានតែងតែមាន ប៉ុន្តែនៅពេលដែលមានការត្រូវរ៉ូវគ្នាផ្នែកនយោបាយ បញ្ហាទាំងអស់ហ្នឹងក៏ត្រូវចប់ដែរបាទ»។
ការកោះហៅជាសេរីនេះធ្វើឡើងក្រោយពីតុលាការខេត្តបាត់ដំបងកោះហៅអតីតសមាជិក និងសកម្មជននយោបាយអតីតគណបក្សសង្គ្រោះជាតិឲ្យចូលបំភ្លឺក្រោមបទសង្ស័យថា ពួកគេបានរំលោភសាលដីកាតុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ផ្អែកតាមមន្ត្រីសិទ្ធិមនុស្សដដែល ក្នុងចំណោមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១៤០នាក់នោះមាន អតីតមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុមប្រឹក្សាខេត្ត និងសមាជិកប្រតិបត្តិស្រុកខេត្ត និងសកម្មជនមូលដ្ឋាន។
កាលពីសប្តាហ៍មុន អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចាប់និងឃុំខ្លួនអតីតហេរញ្ញឹកប្រចាំខេត្តនេះរបស់អតីតគណបក្សសង្គ្រោះជាតិ ដោយអះអាងថា រូបគាត់ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តខុសក្នុងវិជ្ជាជីវៈសុខាភិបាល។
ភរិយាលោក ប៉ុល ទិត្យធានី គឺអ្នកស្រី ហៃ ធារី បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការចាប់ខ្លួនប្តីអ្នកស្រីបានបំពានសិទ្ធិខាងច្បាប់ដោយសារការចាប់ខ្លួននេះធ្វើឡើងមុនពេលប្តីអ្នកស្រីត្រូវតុលាការតម្រូវឲ្យចូលខ្លួននៅខែមិថុនា។
«ការទៅចាប់គាត់ហ្នឹង វាខុសច្បាប់។ វារំលោភបំពាននឹងច្បាប់ហ្មង ព្រោះខ្ញុំអត់បានឃើញដីកាតាំងពីការ តាំងពីថ្ងៃចាប់គាត់មកដល់ឥឡូវ ខ្ញុំអត់ទាន់ អត់ទាន់បានឃើញដីកាទេ»។
រហូតមកទល់ពេលនេះមានអតីតសកម្មជនគណបក្សសង្គ្រោះជាតិមួយរូបស្លាប់ក្នុងបន្ទប់ឃុំឃាំងនៅខេត្តកំពង់ចាមនិងម្នាក់ទៀតត្រូវចាប់ឃុំខ្លួនក្រោយពីបានបង្ហោះសាររិះគន់ការយកពន្ធអង្ករកម្ពុជានាំចូលសហភាពអឺរ៉ុប។
ក្រសួងការបរទេសស.រ.អា.អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា«បញ្ឈប់ការរឹតបន្តឹងខាងនយោបាយ និងដោះលែងអ្នកដែលត្រូវចាប់ខ្លួនតាមអំពើចិត្តដោយខុសច្បាប់» រួមមានលោក កឹម សុខា និងសកម្មជនជាច្រើនទៀត រួមទាំងអ្នកដែលត្រូវចាប់ខ្លួនថ្មីៗនេះ។ សហរដ្ឋអាមេរិកក៏បានស្នើឲ្យប្រទេសកម្ពុជាស្តារសិទ្ធិមនុស្ស ប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ ព្រមទាំងគោរពច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។
ជាមួយគ្នានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអង្គារ ចំពោះការកោះហៅនិងការឃុំខ្លួនសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងរីករាលដាល។
កាលពីពេលថ្មីៗនេះដែរ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានស្នើច្បាប់ថ្មីមួយហៅកាត់ថា CARI Act ដែលទាមទារឱ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងក្នុងលំនៅដ្ឋាន និងខ្លះកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ការកោះហៅអតីតសកម្មជននិងមន្ត្រីនយោបាយអតីតគណបក្សសង្គ្រោះជាតិគឺផ្អែកលើហេតុផលសន្តិសុខជាតិ។
«សកម្មភាពមួយចំនួននោះ គេអាចសង្ស័យថា វាប៉ះពាល់ដល់សន្តិសុខជាតិ។ អាហ្នឹងជារឿងមួយ ដែលគ្មានអ្នកណាមួយអាចបង្កឧបសគ្គប្រឆាំងនឹងបទសង្ស័យនៃកាតព្វកិច្ចរបស់តុលាការនោះទេ បាទ»។
ដោយឡែកទាក់ទងនឹងសេចក្តីអំពាវនាវរបស់ក្រសួងការបរទេសអាមេរិកនិងការស្នើច្បាប់ថ្មីរបស់ព្រឹទ្ធសភាអាមេរិកដើម្បីឲ្យមានការដោះលែងសកម្មជនអតីតគណបក្សប្រឆាំងនិងដោះលែងលោក កឹម សុខា នោះ លោកផៃ ស៊ីផានមានប្រសាសន៍ថា រដ្ឋាភិបាលអាមេរិកមិនអាចធ្វើតាមក្រុមអ្នកច្បាប់ទាំងនោះបានគ្រប់ពេលនោះទេ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងមិនអាចជ្រៀតជ្រែកកិច្ចការតុលាការកម្ពុជានោះដែរ៕
សភាវពិត នៃពួកអតីតមន្ត្រីបក្សសង្គ្រោះជាតិ
ដ៏មហាល្ងង់ខ្លៅ
****************************
ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆាន វាខាំចេញមុខ ។
ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
មារយាទវាអន់ប៉ិនស្លន់ស្រែក-ឃើញខ្យល់បក់ប្លែកក៏វាភ័យ
សូម្បីឆ្កែផោមក៏វាផាយ-ខ្លាចក្រៃរឿងងាប់បានស្រែកយោង ។
ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ឋសភា ។
ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃស្រែកថាខុស ។
ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
ចាញ់បោកអាតិរិច្ឆានប៉ិនបោកប្រាស់- រឿងពិតឃើញច្បាស់លក់កន្តួយប្រពន្ធវា
ដូរសក្តិស្រមោលបានវិញស្បែកយារ- ក្រស្អុយគរឃារ អួតហួសឃ្លាន៕