លោក សម រង្ស៊ី៖ មិន​ចាំ​បាច់​ទាល់​តែ​សោះ​ដែល​លោក ហ៊ុន សែន​ ទិញ​អាវុធ​ពី​ចិន

ដោយ អេង គីមហុង
31/07/2019
RFI

media
រូបភាព៖តំណាងនៃយោធាកម្ពុជានិងចិនធ្វើសមយុទ្ធនាគមាសក្នុងពេលកន្លងមក
@Internet


ពី​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ចេញ​មុខ​រិះគន់​ថា មិន​មាន​ភាព​ចាំបាច់​ទាល់​តែ​សោះ​ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទិញ​អាវុធ​រាប់ម៉ឺនដើម​ពី​ប្រទេស​ចិន ខណៈ​កម្ពុជា ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភព​លោក។ ម្យ៉ាង​កម្ពុជា ក៏​មិន​ប្រឈមមុខ​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​ដែរ តែ​ថា ការ​ទិញ​អាវុធ​ពី​ចិន​គឺ​ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ​កម្ពុ​ជា​ទៅ​វិញ​ទេ។ នេះ​បើ​តាម​លោក សម រង្ស៊ី។ តែ​ផ្ទុយ​មក​វិញ​អ្នកវិភាគ​ថា ការ​ទិញ​អាវុ​ធ​ដើម្បី​ការពារជាតិ​គឺ​ជា​ពេលវេលា​មួយ​សម​ស្រប ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​។

ការ​រិះ​គន់​របស់​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​ប្រឆាំង​ធ្វើ​ឡើងមួយ​ថ្ងៃ​បន្ទាប់​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​២៩​ខែ​កក្កដា ប្រកាសបញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ជិត​៤០​លាន​ដុល្លារ បន្ថែម​ទៀត លើ​ទឹក​ប្រាក់​ដែល​មានស្រាប់​២៩០​លានដុល្លារ​ទិញ​អាវុធ​ពី​ប្រទេសចិន​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​សម្រាប់ការពារ​ជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​មាន​អាវុធ​ចាស់​ច្រើន ទើបលោក​បញ្ជា​ឲ្យ​ទិញ​អាវុធ​ពី​ចិន​ថែម​រាប់​ម៉ឺន​ដើម​ទៀត ។ បើតាម លោក ហ៊ុន សែន មិនមែន​មាន​តែ​ចិន​ឡើយ ដែល​កម្ពុជា​អាច​ទិញ​អាវុធ​បាន តែ​កម្ពុជា​ក៏​អាច​ទិញ​អាវុធ​ពីបណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ផ្សេង​ទៀត​បាន​ដែរ។

លោក ឯម សុវណ្ណរ៉ា អ្នកជំនាញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ មើល​ឃើញថា កាលៈទេសៈ​បច្ចុប្បន្ន​ការ​ទិញ​អាវុធ​ដើម្បី​ការពារជាតិ​គឺ​ជា​ពេល​វេលា​មួយ​សមស្រប។ ប៉ុន្តែ​ការប្រកាស​ទិញ​អាវុធ​ពី​ចិន​របស់​លោក ហ៊ុន សែន បាន​ផ្ដល់​ចំណុច​អវិជ្ជមាន និង​វិជ្ជមាន។ វិជ្ជមាន​បង្ហាញ​ពី​តម្លាភាព​របស់​រដ្ឋាភិបាល តែ​ចំណុច​អវិជ្ជ​មាន​បង្ហាញ​ពី​ជំហរ​លម្អៀងរបស់​កម្ពុជា​ទៅ​រក​ចិន។ បន្ថែម​លើ​នេះ អ្នកវិភាគ​ដដែល បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ចំពោះគុណភាព​សព្វាវុធ​ដែល​ទិញ​ពី​ចិន។

ចំណែក លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ជា​ស្ថានប័ន​មួយ​ទទួល​ខុស​ត្រូវ​ចំពោះ​ជោគវាសនា​ប្រទេស​ជាតិ ដូច្នេះ​បុគ្គល​ផ្សេងគ្មាន​សិទ្ធិ​បញ្ចេញ​មតិ​លើ​ការ​ទិញ​អាវុធ​ឡើយ។​ ការ​ទិញ​អាវុធ​នេះ​ទៀត​សោត ក៏​ដើម្បីយក​មក​ការពារ​សុវត្ថិភាព​ក្រុម​គ្រួសារ​បុគ្គល​ដែល​រិះគន់​ការ​ទិញ​អាវុធ​របស់​រដ្ឋាភិបាលដែរ។

រីឯ​ការ​រិះគន់​របស់​លោក សម រង្ស៊ី អំពី​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​អប់រំ​និង​សុខាភិបាល លោក​ស៊ីផាន​អះអាង​ថា រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​បាន​បន្ថែម​កញ្ចប់​ថវិកា​ពង្រឹង​ដល់​វិស័យ​ទាំង​ពីរ​រួចរាល់​ហើយ ខណៈ​ការ​ចំណាយ​លុយ​ទិញ​លើ​ការ​អាវុធ​ជា​ថវិកា​សល់​ពី​ការចំណាយ​លើ​វិស័យ​យោធា​ផ្សេង​ទៀត​ប៉ុណ្ណោះ៕

What Next?

Recent Articles

3 Responses to "លោក សម រង្ស៊ី៖ មិន​ចាំ​បាច់​ទាល់​តែ​សោះ​ដែល​លោក ហ៊ុន សែន​ ទិញ​អាវុធ​ពី​ចិន"

  1. so socheath says:

    ទស្សនៈ
    …….
    វិស័យការពារជាតិ គឺជាវិស័យចំបងសម្រាប់សន្តិសុខជាតិ
    ហេីយវិស័យនេះ បេីមានភាពល្អប្រសេីរ នោះនឹងនាំដល់ការ
    អភិវឌ្ឍន៍វិស័យផ្សេងទៀក្នុងសង្គម ជាអាទិ៍ វិស័យកសិកម្ម
    ឧស្សាហកម្ម អប់រំ សង្គមកិច្ច ជាដេីម។ល។ និងមានការវិវត្តន៍
    បោះជំហានទៅមុខជានិរន្ត នាំមកនូវកំណេីនសេដ្ឋកិច្ចជាតិ
    គួរជាទីមោទនៈ។
    ពាក្យចាស់ពោលថា ធ្វេីស្រែនឹងទឹក ធ្វេីសឹកនឹងបាយ ដែល
    មានន័យ ផ្នែកសេដ្ឋកិច្ច ក៏ដូចជាផ្នែកដ៏ទៃទៀតក្នុងសង្គម
    មិនអាចកាត់ផ្តាច់បានពីផ្នែកសឹក ឬហៅម៉្យាងទៀតថា
    ផ្នែកយោធាបានទេ។ព្រោះថាភាពទន់ខ្សោយនៃកម្លាំងយោធា
    នឹងធ្វេីឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពមហន្តរាយ ដែល
    បណ្តាលមកពីការរំលោភបំពានពីសំណាក់ជាតិសាសន៍
    ដ៏ទៃ ដែលបានប្រព្រឹត្តិដោយអំពេីមិនគប្បីលេីជាតិសាសន៍
    មួយទៀតដែលមានភាពទន់ខ្សោយខាងយោធា។
    អំណាចអាមេរិកដែលខ្លាំងក្លារ មិនមែនសំដៅលេីផ្នែក
    សេដ្ឋកិច្ចនោះទេ គឺផ្អែកលេីកម្លាំងសព្វាវុធនេះឯង ។
    យ៉ាងណាមុិញ ភាពហក់កញ្ជ្រោលរបស់ជនក្បត់ជាតិសមរង្សុី
    ជាមួយការជំទាស់ដ៏ខ្លាំងក្លារទាក់ទងការបោះថវិកាទិញគ្រឿង
    សព្វាវុធបន្លែមដេីម្បីបំរេីឲ្យខឿនការពារជាតិកម្ពុជា តេីការ
    ជំទាស់របស់ជនក្បត់ជាតិនេះប្រេីភាសាញុះញង់ អុចអាល
    ទប់ស្កាត់ដេីម្បីបំណងអ្វីទៅ ? ។
    ទាក់ទងនិងវិស័យអប់រំ ដែលជនក្បត់ជាតិនេះលេីកឡេីង
    ខឿនអប់រំសិក្សាធិការនេះ នៅកម្ពុជាមានការចម្រេីន
    លូតលាស់ទាំវិស័យរដ្ឋនិងឯកជន ព្រោះថា ករឹតសកល
    វិទ្យាល័យ មហាវិទ្យាល័យ បានដុះដាលមានស្ទេីរគ្រប់ខេត្ត
    ក្រុងទូទាំងប្រទេស បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ
    មានជាប់ជណ្តេីរផ្ទះប្រជាពលរដ្ឋ តេីវាចាំបាច់ត្រូវគឹតផ្នែកនេះ
    លប់ផ្នែកនោះដែរទេ។
    នេះគ្រាន់តែជាចំណុចមួយដែលខ្ញុំសុំលេីកមកនិយាយ
    ប៉ុណ្ណោះ។ ព្រោះថា សណ្តានថោកល្ងង់ជាងឆ្កែ ដូចជន
    ក្បត់ជាតិសមរង្សុី ទោះខំពន្យល់វាយ៉ាងណា គឺវាចេះត្រឹម
    បក់កន្ទុយរត់ចេញ ហេីយងាកមកព្រុសវិញតែប៉ុណ្ណោះ។
    ធុនមនុស្សដែលមានពានរង្វាន់ចានដាក់បាយឲ្យឆ្កែ គឺ
    អត់កេរ្តិ៍ខ្មាស់ដូច្នេះឯង៕

  2. Anonymous says:

    Veitcon dogs and veitcong germ are in the communist side that killed khmer 3 million since decade 60 ‘ now these veitcon germs try to repeat to kill khmer again because they want our land to fill their people’need because they have billion people and ha noi more then 90 million people so they use their dogs to kill khmer people’ .Cambodia and her people is in the cage of Veitcong mafia dictator and his groups’

  3. so socheath says:

    អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
    កាដួយម៉ែអ្ហែងស្អីទេអ្ហា !
    អ្ហែងចាំទេ អាពូជឆ្កែ !
    កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
    ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
    អាពូជសំផឹង ចេះតែមានហ្មង !
    មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
    អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
    ******
    socheat So, [01.08.19 07:57]
    ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
    អំពើក្បត់ជាតិ
    ***
    នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
    សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
    នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
    នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
    ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
    គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
    កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
    អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
    សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
    បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
    ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
    ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
    “ការផ្លាស់ប្តូរ”។
    បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
    នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
    សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
    មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
    ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
    ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
    សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
    សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
    សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។

    ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
    ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
    ផ្កាឈូក។
    ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
    អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
    ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
    ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
    ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
    សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
    លើកលែងឡើយ ៕