ដោយ វណ្ណ សុគន្ធា
31/07/2019
RFI

អាដហុកស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើសមត្ថកិច្ចដែលធ្វើសកម្មភាពរឹតត្បិតដល់ការជួបជុំ
@Facebook
សមាគមការពារសិទ្ធិមនុស្សអាដហុកនៅថ្ងៃពុធនេះ បានចេញមកស្នើឱ្យក្រសួងមហាផ្ទៃកម្ពុជាមានវិធានការឱ្យបានម៉ឺងម៉ាត់ទៅលើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលសមាគមនេះចោទថា បានធ្វើសកម្មភាពរឹតត្បិតដល់ការជួបជុំរបស់អង្គការ-សមាគម។ នេះបើតាមសេចក្តីថ្លែងការណ៍នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ។ ប៉ុន្តែក្រសួងមហាផ្ទៃបានស្នើតបទៅវិញដោយឱ្យសមាគមអាដហុកមានភាពស្មោះត្រង់ក្នុងការធ្វើសកម្មភាពអ្វីមួយ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន សមាគមការពារសិទ្ធិមនុស្សអាដហុក បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តរឹតត្បិតសកម្មភាពជួបជុំរបស់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និង សកម្មជននៃគណបក្សនយោបាយពីសំណាក់កម្លាំងប៉ូលីស និង អាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួន។ ជាក់ស្តែង សមាគមអាដហុក បានកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០១៩នេះ មានសកម្មភាពរឹតត្បិតសេរីភាពជួបជុំចំនួន៧១ ករណី។ ក្នុងនោះ ការតាមដាន និងឃ្លាំមើលមកលើសកម្មភាពនៃការជួបជុំរបស់សមាគមអាដហុកមាន៣០ករណី និង ៤១ករណីទៀតកើតលើសហគមន៍មូលដ្ឋាន សកម្មជននៃគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផ្សេងទៀត។
បើតាមសមាគមអាដហុក សកម្មភាពនៃការរឹតត្បិតដល់ការជួបជុំនេះ រួមមានដូចជា មេឃុំឫចៅសង្កាត់ទាមទាររកលិខិតអនុញ្ញាតឱ្យមានការជួបជុំ កម្លាំងប៉ូលីសចូលថតសកម្មភាពក្នុងពេលជួបប្រជុំ ឫបានស្រង់ឈ្មោះឫថតបញ្ជីឈ្មោះអ្នកចូលរួម។ លើសពីនេះទៅទៀត មានការដាក់កម្លាំងប៉ូលីសស្លៀកពាក់ស៊ីវិលចូលស្ដាប់ការប្រជុំ និងការចេញលិខិតកោះហៅតំណាងសហគមន៍ទៅជួបផ្ទាល់ ឫសាកសួរតាមទូរស័ព្ទនៅពេលពួកគេត្រឡប់ពីការជួបប្រជុំជាមួយអង្គការ ឫសមាគមផ្សេង។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា អាជ្ញាធរមិនដែលទៅធ្វើសកម្មភាពរឹតត្បិត និង រារាំងដល់សកម្មភាពជួបជុំរបស់សមាគមអាដហុក និងសង្គមស៊ីវិលដទៃទៀតឡើយ វៀរលែងតែការជួបជុំណាដែលមានលក្ខណៈនយោបាយ។ លោកបានគូសបញ្ជាក់ថា បើចង់ធ្វើការជួបជុំ អង្គការសង្គមស៊ីវិលត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ដល់អាជ្ញាធរឱ្យបានដឹងឮ។
ប៉ុន្តែ សម្រាប់សមាគមការពារសិទ្ធិមនុស្សអាដហុក សកម្មភាពរបស់អាជ្ញាធរនាពេលកន្លងមក គឺផ្ទុយនឹងគោលជំហររបស់ក្រសួងមហាផ្ទៃក្នុងការបើកលំហរសេរីភាពនៃការជួបជុំរបស់អង្គការសង្គមស៊ីវិល។ មិនតែប៉ុណ្ណោះ វា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យផងដែរ។ ហេតុដូច្នេះហើយ សមាគមការពារសិទ្ធិមនុស្សអាដហុកបានអំពាវនាវឱ្យក្រសួងមហាផ្ទៃអន្តរាគមន៍ និង ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ជាក់ស្តែងចំពោះសមត្ថកិច្ចណាដែលនៅតែបន្តសកម្មភាពរឹតត្បិត និង គំរាមកំហែងដល់ការជួបជុំរបស់អង្គការ សមាគម និង សហគមន៍មូលដ្ឋាន។
ឆ្លើយតបនឹងបញ្ហានេះ លោកខៀវ សុភ័គ បានប្រាប់ឱ្យសមាគមការពារសិទ្ធិមនុស្សអាដហុកមានភាពស្មោះត្រង់នឹងអាជ្ញាធរក្នុងការជួបប្រជុំ និង ធ្វើសកម្មភាពផ្សេងទៀត។ លោកគូសបញ្ជាក់ដូច្នេះថា អាដហុកត្រូវស្មោះត្រង់នឹងគ្នាក្នុងការថែរក្សាសន្តិភាព និង ដើម្បីការអភិវឌ្ឍប្រទេសជាតិ៕
អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
កាដួយម៉ែអ្ហែងស្អីទេអ្ហា !
អ្ហែងចាំទេ អាពូជឆ្កែ !
កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
អាពូជសំផឹង ចេះតែមានហ្មង !
មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
******
socheat So, [01.08.19 07:57]
ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
អំពើក្បត់ជាតិ
***
នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
“ការផ្លាស់ប្តូរ”។
បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។
ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
ផ្កាឈូក។
ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
លើកលែងឡើយ ៕