សំណើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន ដែលអាមេរិកយល់ថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ដែលឈានដល់ការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមន្ត្រីទាំងនោះ។ ច្បាប់នេះបានធ្លាក់ដល់ដៃព្រឹទ្ធសភាអាមេរិកហើយកាលពីពាក់កណ្ដាលខែកក្កដានេះ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកក្កដា បានជំរុញដល់សភាអាមេរិកឱ្យពន្លឿនការបង្កើតច្បាប់ដាក់ទណ្ឌកម្មកម្ពុជាឲ្យបានឆាប់ ដោយលោកថា ច្បាប់នោះនឹងគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់ប្រយោជន៍ប្រជាជនកម្ពុជានោះទេ។
លោកថា៖ «បើច្បាប់នេះ មានគោលដៅជាក់លាក់ មាន២សំខាន់ៗ ទីមួយ ដាក់ទណ្ឌកម្មបិទទិដ្ឋាការចំពោះមន្ត្រីមួយចំនួន ទីពីរ បង្កកទ្រព្យសម្បត្តិ អាហ្នឹងវាធំប៉ុណ្ណឹង! អញ្ចឹងទេ ប្រជាជនខ្មែរអត់មានអីប៉ះពាល់សោះ ហើយមន្ត្រីខ្មែរ ខ្ញុំថា ឲ្យ ១០០នាក់ទៅចុះ ហើយ ១០០នាក់ហ្នឹង ត្រូវការទៅស្រុកអាមេរិកធ្វើអី ខ្ញុំសួរទៅធ្វើអី បើប៉ុន្មានឆ្នាំកន្លងទៅ វាមិនដែលទៅផងនោះ»។
តើច្បាប់នេះពិតជាមិនប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋដូចការលើកឡើងរបស់លោក ហ៊ុន សែន មែនឬមិនមែន?
អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ យល់ថា ផ្អែកតាមរូបភាពគឺវាប៉ះតែមន្ត្រីធំៗរបស់បក្សប្រជាជនដូចលោក ហ៊ុន សែន លើកឡើងមែន តែធាតុពិតនៅពីក្រោយ គឺប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។ អ្វីដែលលោក គឹម សុខ ថាធ្ងន់ធ្ងរនោះ គឺវាបះពាល់ជាខ្លាំងដល់កិត្តិយសជាតិ រងនូវការកាត់ផ្ដាច់ជំនួយផ្សេងៗ ជាពិសេសទៀតនោះគឺក្រុមហ៊ុនបរទេសដែលគោរពសិទ្ធិមនុស្សគឺគេមិនហ៊ានមកបណ្ដាក់ទុនរកស៊ីនោះទេ។
លោក គឹម សុខ៖ «វានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាតាមរយៈកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ក្រុមលោក ហ៊ុន សែន ដែលកំពុងតែដឹកនាំអំណាចហ្នឹង ស្ទើរតែដួលរលំហើយ បើសិនជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ស្ថានភាពសេដ្ឋកិច្ចស្ទើរតែដួលរលំ សួរថា ប្រជាពលរដ្ឋអាចរស់នៅបានដោយរបៀបណា? គឺប៉ះដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ មិនមែនមិនប៉ះទេ»។
អ្នកវិភាគនយោបាយម្នាក់ទៀត លោក ឯម សុវណ្ណារ៉ា ឱ្យដឹងថា នៅពេលដែលមន្ត្រីធំៗរបស់កម្ពុជា មានភាគហ៊ុនក្នុងក្រុមហ៊ុនអាមេរិកនោះ វាពិបាកនឹងនិយាយថា កម្ពុជាមិនអាចរងឥទ្ធិពលនៃទណ្ឌកម្មនោះណាស់។ លោកបន្ថែមថា ដោយសារតែការផ្ទេរចរន្តសាច់ប្រាក់ត្រូវឆ្លងកាត់ប្រព័ន្ធមួយរបស់ធនាគារអាមេរិកនោះ វាពិតណាស់ថា ទណ្ឌកម្មនេះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈមន្ត្រីធំៗទាំងនោះ។
លោកថា៖ «កាលណាយើងស្ថិតក្នុងបញ្ជីដែលវាលំបាកណាស់មិនមែនពាក់ព័ន្ធត្រឹមតែរឿងលុយកាក់ទេ ទ្រព្យសម្បត្តិផ្សេងៗ ការរកស៊ីជាមួយពាណិជ្ជករផ្សេងៗដែលចង់ជជែកផ្លាស់ប្ដូរជាមួយការរកស៊ីនៅកម្ពុជាហ្នឹង គេអត់ហ៊ានផ្លាស់ប្ដូររកស៊ីជាមួយយើងដែរ គេខ្លាចយើងហ្នឹងជួបបញ្ហាដោយសារតាមយើង។ ហើយនៅក្នុងការបង្កក គឺសហរដ្ឋអាមេរិកគេអាចធ្វើទៅមានប្រសិទ្ធភាព គឺសហរដ្ឋអាមេរិកជាអ្នកកាន់បញ្ជីលុយធនាគារហ្នឹង កាលណាជនដែលត្រូវគេបង្កកហើយ ផ្ទេរលុយពីធនាគារមួយទៅធនាគារមួយត្រូវឆ្លងកាត់ប្រព័ន្ធ ដូច្នេះហើយមិនអាចមិនឆ្លងទេ ប្រព័ន្ធអន្តរជាតិហ្នឹងពិបាកណាស់»។
យោងតាមគេហទំព័ររតនាគារជាតិអាមេរិក ប្រទេសជាង១០ដែលសុទ្ធតែល្បីខាងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យត្រូវសហរដ្ឋអាមេរិកមានវិធានការស្រដៀងគ្នាទៅនឹងច្បាប់ប្រជាធិបតេយ្យកម្ពុជានេះលើមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងនោះ។ ប្រទេសទាំងនោះរួមមាន បេឡារុស ប៊ូរុនឌី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល គុយបា កុងហ្គោ អេរ៉ង អេរ៉ាក់ នីហ្គារ៉ាគ័រ កូរ៉េខាងជើង សូម៉ាលី ស៊ូដង់ ស៊ីរី រុស្ស៊ី វេណេហ្សូអេឡា និងហ្ស៊ីមបាវ៉េ ជាដើម។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា បើប្រៀបធៀបស្ថានភាពកម្ពុជា ទៅនឹងប្រទេសមួយចំនួនដែលអាមេរិកធ្លាប់ដាក់ហើយនោះ គឺមានស្ថានភាពខុសគ្នា ដោយសារតែសេដ្ឋកិច្ចកម្ពុជានៅពឹងផ្អែកខ្លាំងលើបរទេសនោះ។
លោកថា៖ «កម្ពុជា និងគេនោះ វាខុសគ្នាត្រង់ថា នៅស្រុកគេៗម្ចាស់ការច្រើនជាង ខណៈកម្ពុជាយើងពឹងផ្អែកទៅលើចរន្តសេដ្ឋកិច្ចអន្តរជាតិជាង ខណៈសេដ្ឋកិច្ចខ្លួនឯងយើងអត់សូវមានការបង្កើនផលិតកម្មសេដ្ឋកិច្ចខ្លួនឯង អញ្ចឹងយើងអត់សូវរឹងមាំទេ ដោយឡែកនៅបណ្ដាប្រទេសគេធំៗដូចនៅមជ្ឈឹមបូព៌ា គេភាគច្រើន គេខ្លាំង គេមានកត្តាផលិតកម្មខ្លួនគេច្រើន ដូច្នេះ គេអត់សូវប៉ះពាល់ទេ »។
សេចក្ដីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជាដែលអាមេរិកកំពុងដំណើរការនៅសភានេះមិនបានកំណត់ពីចំនួនមនុស្សប៉ុន្មាននាក់ជាក់លាក់នោះទេ ដោយបានបើកសិទ្ធិឲ្យប្រធានាធិបតីអាមេរិកធ្វើការកំណត់នូវឈ្មោះមន្ត្រីជាន់ខ្ពស់កម្ពុជា ទាំងកងទ័ព និងផ្នែកស៊ីវិលណាដែលមានទំនាក់ទំនងបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ដើម្បីមានវិធានការ។
ក្នុងច្បាប់នោះលើកឡើងថា៖ «ក្នុងករណីចាំបាច់ ដើម្បីរារាំង និងហាមឃាត់រាល់ប្រតិបត្តិការទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់របស់ជនបរទេសដែលត្រូវបានកំណត់ដោយផ្នែក (ក) ប្រសិនបើទ្រព្យសម្បត្តិ និងផលប្រយោជន៍នៃទ្រព្យសម្បត្តិនោះស្ថិតនៅក្នុងសហរដ្ឋអាមេរិក ចូលមកក្នុងសហរដ្ឋអាមេរិក ឬមានចូលមកខាងក្នុងការកាន់កាប់ ឬការត្រួតពិនិត្យរបស់បុគ្គលអាមេរិក»។
អ្នកវិភាគយល់ថា ពាក្យថាទណ្ឌកម្មមួយ គឺមិនមែនជារឿងល្អនោះទេ ទោះចង់មិនចង់ វានឹងក្លាយជាបញ្ហាសម្រាប់ប្រទេសទាំងមូល។
សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី បានបង្ហាញក្ដីបារម្ភថា ប្រសិនសេចក្តីស្នើច្បាប់នេះត្រូវបានអនុម័តមែននោះ វាជាសញ្ញាគ្រោះថ្នាក់មួយដល់ថ្នាក់ដឹកនាំ និងប្រទេសកម្ពុជា ព្រោះកាលណាសហរដ្ឋអាមេរិកមានវិធានការទណ្ឌកម្មលើប្រទេសណាមួយនោះ ប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្តក៏មានវិធានការឆ្លើយតបលើប្រទេសនោះដូចគ្នាដែរ។
លោកបណ្ឌិត មាស នី៖ «បើសិនជាការសម្រេចតែសហរដ្ឋអាមេរិកមួយ គឺមិនអីទេ! តែក្នុងច្បាប់ហ្នឹង វាអាចនឹងរុញឲ្យអាមេរិកកៀរគរបស្ចឹមប្រទេសដទៃទៀតឲ្យធ្វើតាមខ្លួនដែរ ជាទម្លាប់ដែលយើងឃើញពីដើមមក។ នេះជាការបារម្ភរបស់ខ្លួន ដែលធ្វើឲ្យកម្ពុជាអាចនឹងឯកោពីបស្ចឹមប្រទេស ហើយទម្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងរបបកុម្មុយនីស្ត»។
អ្នកវិភាគជំរុញឱ្យរដ្ឋាភិបាលកម្ពុជាងាកមកទទួលយកសំណើរបស់សហគមន៍អន្តរជាតិ ជាពិសេសសំណើរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត យកមកកែលម្អខ្លួនឡើងវិញ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ ក៏ដូចជា បញ្ចៀសនូវទណ្ឌកម្មណាមួយមកលើប្រទេសខ្លួននេះ។
លោក គឹម សុខ៖ «វិធីមានតែមួយទេ គឺលោក ហ៊ុន សែន នាំគ្នាប្ដូរឥរិយាបថ វិលទៅរកប្រជាធិបតេយ្យតាមដំណាក់កាល។ ដូចដែលជាអនុសាសន៍របស់លោកស្រី រ៉ូណា ស្មីត ដើម្បីស្ដារស្ថានការប្រជាធិបតេយ្យកម្ពុជាឡើងវិញ។ ហើយសហគមន៍អរ៉ុប អាមេរិក និងសហប្រជាជាតិគេអត់ដកថយ ដោយសារកម្ពុជាមានជាប់កិច្ចព្រមព្រៀងក្រុងប៉ារីសមួយ ដែលនោះជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិ យ៉ាងហោចណាស់ជាស្មារតីអន្តរជាតិដែរ គេអត់ដកថយទេ! បើគេអត់ដកថយ ដូច្នេះ មានន័យថា វិធីដែលឱ្យគេទម្លាក់ចោលបានមានតែវិលមកកាន់លិទ្ធិប្រជាធិបតេយ្យវិញទេ ហើយការវិលទៅកាន់ប្រជាធិបតេយ្យវិញនោះវាជាអ្វីដែលក្រុមលោក ហ៊ុន សែន ពិបាកធ្វើ ព្រោះវាប៉ះពាល់ដល់អំណាចរបស់គាត់»។
request …….please do the first steep first to see what going on. the second step I knew it will be bad for Cambodia . I would like to tell all Cambodian that HUN SEN leadership is coming to the end soon. HUN SEN is isolate from the world that right he going to CHINA asking to save him. I tell you what even Vietcong that was his former boss is having another though.
ហេតុអីមន្ត្រីទូតអាមេរិក សង្ខេីញសុំ
ឲ្យមានការដោះលែងកឹមសុខាជាជនក្បត់ជាតិ និងដកនូវ
ការចោទប្រកាន់ចំពោះសមរង្ស៊ី ជាជនក្បត់ជាតិ !
…….
ភាពមន្ទិលសង្ស័យចំពោះទង្វើរបស់ស្ថានទូតអាមេរិក
ប្រចាំនូវកម្ពុជា ចំពោះការសង្ខើញសុំឲ្យមានការដោះលែង
កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាជាជនក្បត់ជាតិ
តាមរយះអំពើឃុបឃឹតជាមួយជនបរទេសដើម្បីផ្តួលរំលំ
រដ្ឋាភិបាលស្របច្បាប់ជាមួយមធ្យោបាយបដិវត្តន៍ពណ៌
ដែលរៀបរៀងឡើងដោយគ្រូបដិវត្តន៍ពណ៍របស់កឹមសុខា
មានកាណាដា សហរដ្ឋអាមេរិក និងសមរង្ស៊ី ដែលត្រូវជាប់
ពិរុទ្ធតាមរយះអំពើបំផ្លាញជាតិ ថាជាជនក្បត់ដែរនោះ តើរឿងនេះវា
មិនបង្ករឲ្យមានការសង្ស័យទេឬ ? ។
ការសង្ខើញស្នើសុំ ដែលទោះស្ថានទូតអាមេរិកដឹងដោយ
ប្រាកដថា វាជាការរំលោភលើដែនអធិបតេយ្យជាតិដ៌ទៃ
រំលោភលើច្បាប់អន្តរជាតិ ដែលទាក់ទងចំពោះមុខងារនិង
ភារកិច្ចរបស់ស្ថានទូត តើវាមិនជួនគ្នាក្នុងពេលដែលកាសែត
វ៉លស្ទ្រីតហ្សួណាល់ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក
ចុះផ្សាយពីមូលដ្ឋានយោធាចិន ថាមាននៅលើទឹកដីកម្ពុជា
ទេឬ ? ។
ដោយក្តីមន្ទិល ប្រការនេះអាចមានទំនាក់ដោយពិតប្រាកដ
ទាក់ទងនិងការចុះកិច្ចព្រមព្រៀងសម្ងាត់ដើម្បីលក់អធិបតេយ្យ
ភាពជាតិកម្ពុជា រវាងកឹមសុខា-សមរង្ស៊ី ជាមួយសហរដ្ឋ
អាមេរិកជាក់ជាមិនខាន ព្រោះថា សមរង្ស៊ី ក៏បានចុះកិច្ចព្រមព្រៀង
ជាមួយយួនដេហ្កា កាត់ខេត្តខ្មែរចំនួន ៤ ឲ្យយួនដេហ្កាគ្រប់គ្រង តើនេះ
វាមិនមែនជា ការត្រៀមរៀបចំបង្កើតមូលដ្ឋានសឹក សម្រាប់សហរដ្ឋ
អាមេរិក នៅកម្ពុជា ដើម្បីដាក់ការគៀបសង្កត់ ប្រឆាំងប្រទេសជិតខាង
កម្ពុជាទេឬ ? ។
យើងមិនចោទប្រកាន់ទេ តែថាសម្រាប់ទង្វើរបស់ស្ថានទូតអាមេរិក
វាហាក់ជួនគ្នាពេកណាស់ ជាមួយភាសា ហាក់ដូចចៅហ្វាយនាយ ដោយចាត់ចែង
លើអធិបតេយ្យជាតិកម្ពុជា ហាក់ចាត់ទុកកម្ពុជា ជាប្រទេសមួយ ដែលស្ថិតនៅក្រោម
អាណានិគមន៍អាមេរិកផង ជាមួយការអំពាវនាវឲ្យប្រជាជនកម្ពុជា ប្រមូលផ្តុំគ្នា
បញ្ចេញមតិទាមទារឲ្យមានការដោះលែងកឹមសុខា ប្រឆាំងច្បាប់ជាតិកម្ពុជា
ដែលជារដ្ឋអធិតេយ្យ។
គេថាដំរីងាប់ មិនអាចយកចង្អេរទៅបាំងជិតឡើយ។ យ៉ាណាម៉ិញ ទោះផោម
ក្នុងទឺកក៏នៅតែចោលក្លិនស្អុយ។
ដោយឡែកទង្វើក្បត់ជាតិលក់អធិបតេយ្យភាពជាតិកម្ពុជា
ពីសំណាក់កឹមសុខានិងសមរង្ស៊ីមុនក្រោយធាតុពិតនឹងស្តែង
ចេញនៅពេលដ៏ខ្លីខាងមុខនេះមិនខាន៕