ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ជួប​ប្រជុំ​ជា​លើកដំបូង​ជាមួយ​លោក ហ៊ុន សែន

ដោយ ថន ថារ៉ូ
2019-10-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ​ជួបពិភាក្សា​ការងារ​ជា​លើកដំបូង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ​ជួបពិភាក្សា​ការងារ​ជា​លើកដំបូង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩។ រូប​ពី​ហ៊្វេសប៊ុក លោក ហ៊ុន សែន


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) បាន​ជួបពិភាក្សា​ការងារ​ជា​លើកដំបូង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​តុលា បន្ទាប់ពី​លោក​បាន​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា កន្លង​ទៅ។ ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ក៏​ដូច​ធ្វីតធឺ (Tweeter) របស់​លោក​ឯកអគ្គរដ្ឋទូត បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ជា​លើកដំបូង​នេះ លោក​ឯកអគ្គរដ្ឋទូត ម័រហ្វី និង​លោក ហ៊ុន សែន បាន​ពិភាក្សា​ពី​កិច្ច​គាំទ្រ​ដ៏​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​បញ្ហា​ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព នៅ​កម្ពុជា។ ក្នុង​ជំនួប​នោះ​ដែរ លោក Murphy ក៏បាន​បញ្ជាក់​ពី​ក្តី​សង្ឃឹម​របស់​លោក​ចំពោះ​ជំហាន​បន្តបន្ទាប់ ដែល​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយ​:​ពេល​ប៉ុន្មាន​សប្ដាហ៍ និង​ខែ​ខាងមុខនេះ ដើម្បី​ពង្រឹង​ចំណងទាក់ទង​ដ៏​សំខាន់ រវាង​ប្រទេស​ទាំងពីរ​។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក អ្នកស្រី អ៊ីមម៉ាលី ហ្សីប៊ើក (Emily Zeeberg) បាន​ប្រាប់​អាស៊ីសេរី​ថា ស្ថានទូត​អាមេរិក​មិន​មាន​អ្វី​ត្រូវ​បញ្ជាក់​បន្ថែម​ទាក់ទង​នឹង​ជំនួប​ជា​លើកដំបូង​រវាង​លោក ផាទ្រីក ម័រហ្វី និង​លោក ហ៊ុន សែន នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ និង​សង្គម ចង់​ឃើញ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ថ្មី ធ្វើ​ការងារ​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក និង​ធ្វើជា​ស្ពាន​សម្រាប់​ចរចា​រវាង​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​។ អ្នកវិភាគ​សង្គម​លោក គឹម សុខ ដែល​កំពុង​រស់នៅ​ភៀសខ្លួន បាន​ថ្លែងប្រាប់​អាស៊ីសេរី​ថា សហរដ្ឋអាមេរិក​នឹង​មិន​បោះបង់ចោល​កម្ពុជា​នោះ​ទេ ហើយ​ការងារ​ជា​អាទិភាព​ដំបូងៗ​របស់​លោក​ទូត​គឺ​ពង្រឹង​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ការ​ជួយ​សម្របសម្រួល​ផ្នែក​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​ឱ្យ​ងាក​មក​រក​ការ​ចរចា​គ្នា​ឡើងវិញ និង​ទប់ស្កាត់​នូវ​ឥទ្ធិពល​របស់​ចិន​មក​លើ​ប្រទេស​កម្ពុជា​។ ទោះជា​បែប​ណា​ក្តី លោក គឹម សុខ លើក​បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​មិន​បោះបង់​ប្រទេស​ចិន​ហើយ​ងាក​មក​ក្រសោប​សហរដ្ឋអាមេរិក​នោះ​ទេ ព្រោះ​ចិន​ជា​ឆ្អឹង​បង្អែក​ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​ការពារ​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​មាន​និរន្តរភាព​ត​ទៅ​មុខ​​ទៀត៖ «អ្វី​ដែល​សហរដ្ឋអាមេរិក ចង់​បង្ហាញ​គឺ​កម្ពុជា​មួយ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដែល​សហរដ្ឋអាមេរិក​នឹង​ព្យាយាម​ជួយ​ជ្រោមជ្រែង ជួយ​សម្របសម្រួលមមនថ៥យថរង​។ បើ​ថា​ក្រុម​លោក​ហ៊ុន សែន​ងាក​មក​សហរដ្ឋអាមេរិក ហើយ​បោះបង់​ចិន​ចោល​នោះ​មិន​អាច​ទេ ពី​ព្រោះតែ​នយោបាយ​ការពារ​អំណាច​របស់ ហ៊ុន សែន គឺ​ពឹងផ្អែក​ធំ​ណាស់​ទៅ​ប្រទេស​ចិន នយោបាយ​ចិន និង​លុយកាក់​ចិន​ជាដើម។ ការ​សម្របសម្រួល​ណាមួយ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​អាច​ធ្វើ​បាន កុំ​ឱ្យ​ប្រទេស​កម្ពុជា ធ្លាក់​កាន់តែ​ជ្រៅ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ចិន។

ទោះជា​យ៉ាង​នេះ​ក្តី សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ​បាន​ស្រង់​សំដី​លោក ហ៊ុន សែន ដែល​បាន​ប្រាប់​ទៅ​លោក​ទូត​អាមេរិក​ថា ទំនាក់ទំនង​របស់​កម្ពុជា និង​អាមេរិក មិនមែន​ជា​ទំនាក់ទំនង​ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ​នោះ​ទេ គឺជា​ទំនាក់ទំនង​ដែល​បន្ត​នូវ​អ្វី​ដែល​ធ្លាប់​មាន​ពី​មុនៗ​មក ហើយ​ទំនាក់ទំនង​នេះ​មាន​ភាព​ល្អ​ប្រសើរ​។ សារព័ត៌មាន​ផ្សាយ​បន្ថែម​ថា ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន ក៏បាន​ស្នើ​ទៅ​លោក​ទូត​អាមេរិក ឱ្យ​មាន​ក្រុម​ប្រណាំង​ទូក​នៃ​អ្នកស្ម័គ្រចិត្ត ភីស ខប (Peace Corps) របស់​អាមេរិក ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យអុំទូក​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ តែ​លោក ផាទ្រីក ម័រហ្វី មិនទាន់​ផ្ដល់​ចម្លើយ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា អាច​ឆ្នាំ​នេះ ឬ​ឆ្នាំក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ជួប​ប្រជុំ​ជា​លើកដំបូង​ជាមួយ​លោក ហ៊ុន សែន"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  2. Anonymous says:

    No democracy in this country’ everything are fake under former veitcong communist dictator’and his groups’. Don’t ever talking about democracy or justice or human right or law&order or constitution ‘

  3. Anonymous says:

    WELL this is a good sign Patrick Murphy is a highly US official that will deal whit HUN SEN. too bad the US have to spending one of their official to deal whit a tiny problem’s nation. we will see in the near future what Patrick can do to help this poor nation . HUN SEN can not play game or trick to cover his bad ass because he have been monitor by US. I think one day the US will caught red hand of that evil action . my massage to HUN SEN is do not under estimated the US intelligence service . YES.. HUN SEN should not be a leader of my nation the reason why I said that because he is so dump