លោក ស ខេង ប្រកាស​ឲ្យ​បន្ត​ចាប់​ខ្លួន​អ្នក​ចូលរួម​ទទួល​មេ​បក្ស​ប្រឆាំង

ដោយ វ៉ែន សុមេធ
2019-10-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ២០១៩-២០២៣ ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំងអំពើ​ជួញ​ដូឬ​មនុស្ស នៅ​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៩។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ២០១៩-២០២៣ ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំងអំពើ​ជួញ​ដូឬ​មនុស្ស នៅ​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក​លោក ស ខេង


រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាសមត្ថកិច្ចឲ្យបន្តចាប់ខ្លួនអ្នកត្រៀមទៅទទួលលោក សម រង្ស៊ី


មេ​ដឹក​នាំ​លំដាប់​ទី២ នៃ​របប​ក្រុង​ភ្នំពេញ ប្រកាស​ឲ្យ​បន្ត​ចាប់​ខ្លួន​អ្នក​ចូលរួម​ទទួលស្វាគមន៍ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាស​វិល​ចូល​កម្ពុជា​វិញ នៅថ្ងៃទី៩ ខែ​វិច្ឆិកា។ មន្ត្រី​សិទ្ធិ​មនុស្ស​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ប្រកាស​បែប​នេះ ព្រោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ ព្រម​ទាំង​ទទួល​រង​ការ​រិះគន់​បន្ថែម​ទៀត​ពី​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ លទ្ធិប្រជាធិបតេយ្យ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​បញ្ជា​ឲ្យ​បន្ត​តាម​ចាប់​ខ្លួន​មុខ​សញ្ញា ដែល​ចូលរួម​ទទួល លោក សម រង្ស៊ី បន្ថែម​ទៀត ដោយ​លោក​ចោទ​ថា គម្រោង​មាតុភូមិ​និវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ជា​ការ​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព។ ប្រមុខ​ផ្នែក​សន្តិសុខ​ជាតិ​នៃ​របប​ក្រុងភ្នំពេញ​រូប​នេះ​បន្ត​ថា ការ​ដែល​លោក សម រង្ស៊ី ប្រើ​ពាក្យ​ប្រមាថ​ព្រះមហាក្សត្រ និង​ការ​ប៉ុនប៉ង​បង្កើត​កងទ័ព​ប្រឆាំង​រដ្ឋាភិបាល​របស់​ក្រុម​លោក គឺ​ជា​រឿង​ខុស​ច្បាប់​ធ្ងន់ធ្ងរ មិន​មែន​ជា​ការ​ធ្វើ​នយោបាយ​តស៊ូ​ដោយ​សន្តិវិធី​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ៖ «គាត់​មក​ដើម្បី​បំផ្លាញ​សន្តិភាព មិន​មែន​ដូច​ឆ្នាំ២០១៣ ទេ ព្រោះ ២០១៣ គាត់​មក​ដោយ​មាន​ការ​លើក​លែង​ទោស ហើយ​មក​ចូល​រួម​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ដូច្នេះ​គាត់​មក​ស្រប​ច្បាប់ ហើយ​ប្រជាពលរដ្ឋ​ទៅ​ទទួល​ជា​រឿង​ធម្មតា​អត់​មាន​អី​ខុស​ទេ ប៉ុន្តែ​លើក​នេះ​គាត់​មក​មិន​មែន​ន័យ​ចឹង​ទេ គឺ​ខុស​គ្នា​ស្រឡះ»

ក្រុម​មេ​ដឹក​នាំ​កំពូលៗ របស់​របប​ក្រុង​ភ្នំពេញ បាន​ប្រកាស​ជា​បន្ត​បន្ទាប់​អំពី​វិធានការ​បង្ក្រាប និង វាយ​កម្ទេច​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​លោក សម រង្ស៊ី ដាក់​ផែន​ការ​ជាក់​លាក់​វិល​ចូល កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ដែល​ថា​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក សម រង្ស៊ី ក៏​ធ្លាប់​អំពាវនាវ​ឲ្យ​ដល់​កងទ័ព​ថា កុំ​ឱ្យ​បាញ់​សម្លាប់​ពលរដ្ឋ​តាម​បញ្ជា​របស់​ក្រុម​លោក ហ៊ុន សែន ហើយ​ចូលរួម​ជា​មួយ​ប្រជាពលរដ្ឋ​ជា​ធ្លុង​មួយ ដើម្បី​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ដែល​លោក​ចាត់ទុកជា​មេ​ដឹក​នាំ​ផ្ដាច់ការ​នោះ ចុះ​ចេញ​ពី​អំណាច។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល កំពុង​រស់នៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន លើកឡើង​ថា អ្វី​ដែល​លោក ស ខេង ថ្លែង គឺ​ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​​មិន​គិតគូរ​អំពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​គិត​តែ​ពី​ការ​ការពារ​អំណាច​របស់​ក្រុម​ខ្លួន។ លោក​បន្ត​ថា ទោះ​បី​ជា​មាន​ការ​ប្រកាស​បែប​នេះ ក៏​លោក​នៅ​តែ​ប្រមូល​កម្លាំង​ពលករ​នៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ដោយ​គ្មាន​ខ្លាច​រអា​នោះ​ទេ ព្រោះ​លោក​យល់ថា បើ​មិន​ធ្វើ​អ្វី​សោះ ក៏​នឹង​រង​គ្រោះ​ដូច​សម័យ​ខ្មែរ​ក្រហម​ដែរ៖ «លោក ស ខេង ប្រកាស​ចាប់​ខ្លួន​ពលរដ្ឋ ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​មាន​ចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​នយោបាយ និង​ធ្វើអ្វី​ផ្សេងៗ នោះ គឺ​ការ​ប្រកាស​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឈឺ​ចាប់ និង​ចូលរួម​កាន់​តែ​ច្រើន ព្រោះ​ឥឡូវ​នេះ​គាត់​លែង​ខ្លាច​ទៀត​ហើយ»។

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ការ​ដែល​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​មធ្យោបាយ គំរាម​កំហែង​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ក៏​ចាប់​ចង​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នេះ គឺ​មិន​មែន​ជា​ជម្រើស​ល្អ​ក្នុង ការ​បញ្ចប់​វិបត្តិ​នយោបាយ​នោះ​ទេ។ លោក​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចេះ​តែ​បង្កើន​សកម្មភាព ចាប់​ខ្លួន​បែប​នេះ នឹង​ទទួល​រង​ការ​រិះគន់​បន្ត​ទៀត ពី​រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អំពាវនាវ​ដល់​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​ថា គួរ​តែ​វិល​ទៅ​រក​តុ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជា​ពលរដ្ឋ​ជា​ធំ ព្រោះ​ការ​បន្ត​ឈ្លោះ​គ្នា​រវាង​មេ​ដឹក​នាំ​នយោបាយ​ទាំង​ពីរ​នេះ គ្មាន​ចំណេញ​អ្វី​ឡើយ ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ និង​ពលរដ្ឋ​រង​គ្រោះ៖ «បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ការ​ចោទ​ប្រកាន់​ ការ​ចាប់​ខ្លួន ព្រោះ​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស ព្រោះ​យើង​ឃើញ​ហើយ​ថា ព្រោះម្សិលមិញក៏មានទិវា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​លើក​ទី២៨ ដែរ ដែល​ភាគី​ខ្មែរ​សន្យា​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ដោយ​សន្តិវិធី ហើយ​យើង​អាច​ធ្វើ​បាន​ក្នុង​ឆ្នាំ១៩៩១ ហេតុ​អ្វី​យើង​មិន​អាច​ធ្វើ​បាន​ក្នុង​ឆ្នាំ២០១៩ ដើម្បី​នាំ​សន្តិភាព​ពិត​ដល់​កម្ពុជា»

កាល​ពីថ្ងៃ​ទី២១ ខែ​តុលា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ ក្រោម​​ហេតុ​ផល​នយោបាយ បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​បំណង​បញ្ឈប់​ទង្វើ​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​លើ​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ ដែល​បណ្ដាល​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ខ្មៅ​ងងឹត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឡើយ។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ប្រទេស​​ម្ចាស់​​ជំនួយ ឱ្យ​ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​ ឱ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​​ដោយ​ខុស​ច្បាប់​ទាំង​ឡាយ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "លោក ស ខេង ប្រកាស​ឲ្យ​បន្ត​ចាប់​ខ្លួន​អ្នក​ចូលរួម​ទទួល​មេ​បក្ស​ប្រឆាំង"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  2. Anonymous says:

    mafia groups are worry so much’ when opposition gaining the votes ‘they are acraring and try to dissolve opposition party ‘ like 1997 coup ‘ when this mafia groups scaring about losing votes ‘they did the coup killing ‘ so this tiny country is in the hands of mafia groups’ and one party ‘ now they said democracy ‘ haha What kind of democracy’??

  3. Anonymous says:

    I think Cambodian are smart enough to know who bad who is good. what can any one tell bad or good is according to their action . how good SOR KHENG leadership was will be judge by Cambodian and world community. as I said you can not take a small leaf to cover a dead elephant . what have you been done is your responsibility, if you commit to make more harm to Cambodian you will not just facing your own people what that mean you face the world. think this way Mr KAMPOUCHEA is a tiny country but the problem is so bad and it can not end. WELL if wars come to wars get over whit by dismantle or forget about this problem nation that existing in the world.