លោកស្រី មូរ សុខហួរ៖ ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក គឺ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​ពលរដ្ឋ​ខ្មែរ​

ដោយ វ៉ា សំណព្វ
24/10/2019
RFI

media

លោកស្រី មូរ សុខហួរ@RFI


លោក​ស្រី មូរ សុខហួរ ដែល​ពេល​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សហ​រដ្ឋ​អាមេរិក​ហើយ​នោះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​នេះថា លោក​ស្រី​នឹង​វិល​ត្រលប់​មក​កាន់​ប្រទេស​នៅ​តំបន់​អាស៊ាន​វិញ នៅ​ក្រោយ​ថ្ងៃទី ២៦ ខែតុលា ខាង​មុខ​នេះ​។ ការ​អះ​អាង​នេះ គឺ​បន្ទាប់​ពី​លោក​ស្រី ត្រូវ​បាន​អាជ្ញាធរ​ថៃ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​ម៉ាឡេ​ស៊ី​វិញ​។ បើ​តាម​លោក​ស្រី មូរ សុខហួរ ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​របស់​លោក​ស្រី​ពេល​នេះ គឺ​មិន​មែន​មក​ពី​លោក​ស្រី​បារម្ភ​ថា អាជ្ញាធរ​ម៉ាឡេ​ស៊ី ឬ​ឥណ្ឌូ​នេ​ស៊ី បណ្តេញ​លោក​ស្រី​ចេញ​ជា​ថ្មី​នោះ​ទេ តែ​គឺ​ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ស៊ីអា​ថល សហ​រដ្ឋ​អាមេរិក ប៉ុណ្ណោះ​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា កុំ​រារាំង​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​។ 

សូមស្ដាប់ប្រសាសន៍ លោកស្រី មូរ សុខហួរ៖
24/10/2019


What Next?

Recent Articles

One Response to "លោកស្រី មូរ សុខហួរ៖ ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក គឺ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​ពលរដ្ឋ​ខ្មែរ​"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ